រុស៊ី្ស៖តាមការចេញផ្សាយសារព័ត៌មាន Yahoo News នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ប្រធានាធិបតី វ្លាឌីមៀពូទីន ឥឡូវនេះមានសិទ្ធិស្របច្បាប់ក្នុងការកាន់អំណាចរហូតដល់ឆ្នាំ ២០៣៦ បន្ទាប់ពីប្រជាជនរុស្ស៊ីភាគច្រើនបានបោះឆ្នោតគាំទ្រការកែទម្រង់រដ្ឋធម្មនុញ្ញដែលគាំទ្រដោយវិមានក្រឹមឡាំង។
ក្នុងអំឡុងពេលនៃការធ្វើប្រជាមតិថ្នាក់ជាតិរយៈពេលមួយសប្តាហ៍របស់ប្រជាជនរុស្ស៊ីបានបោះឆ្នោតលើកញ្ចប់នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលរួមមានការផ្តល់ជូននូវការកំណត់ឡើងវិញនូវដែនកំណត់អាណត្តិរបស់លោកពូទីនដែលនឹងអនុញ្ញាតឱ្យប្រធានាធិបតីរុស្ស៊ីកាន់អំណាចពីរអាណត្តិរយៈពេល ៦ ឆ្នាំទៀតបន្ទាប់ពីអាណត្តិបច្ចុប្បន្នរបស់លោកនឹងផុតកំណត់នៅឆ្នាំ ២០២៤ ។ លោក ពូទីន បានបម្រើការជាប្រធានាធិបតីរុស្ស៊ីចាប់តាំងពីឆ្នាំ ២០០០ លើកលែងតែរយៈពេលពីឆ្នាំគឺ ២០០៨ ដល់ឆ្នាំ ២០១២ នៅពេលដែលលោកបានបម្រើការជានាយករដ្ឋមន្រ្តីក្រោមការតែងតាំងរបស់លោក Dmitry Medvedev។
បន្ទាប់ការធ្វើវិសោធនកម្មលើដំណែងប្រធានាធិបតីដ៏លេចធ្លោ ក៏មានការកែប្រែនូវច្បាប់ផ្សេងទៀតរួមមានការហាមឃាត់មន្ត្រីជាន់ខ្ពស់ដែលកាន់សញ្ជាតិបរទេស ការហាមឃាត់ប្រឆាំងនឹងការដកហូតទឹកដីរុស្ស៊ី និងបទប្បញ្ញត្តិដែលកំណត់អាពាហ៍ពិពាហ៍រវាងបុរសនិងស្ត្រី។ រដ្ឋធម្មនុញ្ញថ្មីក៏បានចែងអំពី សិទ្ធិសង្គម ដូចជាការធានាថាប្រាក់ឈ្នួលអប្បបរមាសម្រាប់ការចិញ្ចឹមជីវិតរបស់ពលរដ្ឋរុស្ស៊ី ហើយប្រាក់សោធននឹងត្រូវបានកែសម្រួលទៅជាអតិផរណា។
គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាមានពលរដ្ឋជាង ៧៧,៩ ភាគរយនៃអ្នកបោះឆ្នោតបានគាំទ្រការធ្វើវិសោធនកម្មដែលបានស្នើឡើងនេះ ខណៈដែល ២១,៣ ភាគរយបានជំទាស់នឹងពួកគេ។ ចំនួនអ្នកទៅបោះឆ្នោតសម្រាប់ការធ្វើប្រជាមតិត្រូវបានគេរាយការណ៍ថាមានចំនួន ៦៥ ភាគរយ។
បន្ទាប់ពីទទួលបានការគាំទ្រជ័យជំនះពីវិមានក្រឹមឡាំង គេក៏ត្រូវផ្ដោតផងដែរទៅលើអនាគតនយោបាយរបស់លោកពូទីន ទោះបីឥឡូវនេះលោកពូទីនមានសិទ្ធិស្របច្បាប់ក្នុងការឈរឈ្មោះសម្រាប់អាណត្តិពីរបន្ថែមទៀតក៏ដោយក៏អ្នកនយោបាយនិងអ្នកជំនាញខាងនយោបាយរុស្ស៊ីមួយចំនួនមិនទាន់មានភាពជឿជាក់ទាំងស្រុងថាលោកនឹងអាចសម្រេចធ្វើវាដោយម្នាក់ឯងនោះទេ។
ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសំរាប់ដំណែងប្រធានាធិបតី ដែលបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ កំពុងជួយពង្រឹងឥទ្ធិពលរបស់លោកថែមទៀតក្នុងជាប្រធានាធិបតីលើប្រព័ន្ធតុលាការ ដូចជាលោកអាចលែងត្រូវការការយល់ព្រមពីក្រុមប្រឹក្សាសហព័ន្ធដែលជាសភាជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីក្នុងការតែងតាំង ឬដកដំណែងអគ្គព្រះរាជអាជ្ញា ម៉្យាងទៀតប្រធានាធិបតីក៏មានសមត្ថភាពក្នុងការស្នើសុំឱ្យក្រុមប្រឹក្សាសហព័ន្ធបណ្តេញចៅក្រមជាន់ខ្ពស់នៅក្រោមច្បាប់រដ្ឋធម្មនុញ្ញចាស់ ហើយមានតែចៅក្រុមតប៉ុណ្ណោះមានសិទ្ធអាចផ្តល់អនុសាសន៍ ពិគ្រោះយោបល់ក្នុងការដឹកនាំប្រទេស។ ជាមួយគ្នានេះដែរប្រធានាធិបតីមានសិទ្ធិតែងតាំងសមាជិកព្រឹទ្ធសភាចំនួនសាមសិបនាក់ទៅក្រុមប្រឹក្សាសហព័ន្ធ ក្នុងនោះមានសមាជិក ៧ រូបត្រូវបានតែងតាំងសម្រាប់មួយជីវិត។