ទើបតែ ត្រឹម៧ថ្ងៃ តាមទិកតុក តណ្ហាពុះកញ្ជ្រោល នាំប្រុសស្នេហ៍ឡើងបន្ទប់ជួល ប្តីតាមទាន់ អង្គុយសម្រក់ទឹកភ្នែក ប្រាប់ពីទុក្ខលំបាក
ភ្នំពេញ ៖ ស្រ្តីម្នាក់មានប្តីមានកូនដល់ទៅពីរនាក់ហើយ បែរជាផិតក្បត់ប្តី នាំយកប្រុសថ្មី ដែលទើបតែស្គាល់គ្នា តាមបណ្តាញសង្គម ទិកតុក ត្រឹមរយៈពេល៧ថ្ងៃប៉ុណ្ណោះ ឡើងដល់ក្នុងបន្ទប់ជួលត្រូវប្តីតាមទាន់បានត្រឹមតែអង្គុយសម្រក់ទឹកភ្នែក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចបន្ទប់ផ្ទះជួលលេខ២៨B ជាន់ទី២ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ...