ការផ្ទុះដ៍ធំមួយនៃរោងចក្រ នាជាយក្រុងរាជធានីថៃបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់និង៤០នាក់ ផ្សេងទៀតរងរបួសបន្ថែមរង ការបំផ្លាញបង្អួចនៃ ផ្ទះជិតខាង។ មានកម្ទេញកម្ទីទៅក្នុងខ្យល់ និងបង្ខំមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនចេញ ពីកន្លែងពួកគេ។ ផ្ទះចំពេលមានការភ័យខ្លាចចំពោះផ្សែងពុលដែលផុសចេញពីអគ្គភ័យរោងចក្រហើយអ្នកពន្លត់អគ្គីភ័យ បានប្រើឧទ្ឋម្គាចក្រពន្លត់អគ្គីភ័យ ក្នុងតំបន់ដែលពិបាកទៅដល់កន្លែង ស្មុគស្មាញនៃរោងចក្រគីមីធំហើយ មជ្ឈមណ្ឌលជម្លាស់ត្រូវបានបង្កើតឡើងនៅតាម សាលារៀននិងកន្លែងរដ្ឋបាល សម្រាប់ប្រជាជនបង្ខំអោយចេញពីផ្ទះរបស់ពួកគេ។
Read moreហាណូយ៖ ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសវៀតណាមបានហក់ខ្ពស់ឡើងៗយ៉ាងគំហុកក្នុងមួយរយៈពេចុងក្រោយនេះ ដែលធ្វើឲ្យអាជ្ញាធរមានការព្រួយបារម្ភខ្លាំងបំផុតរហូតដល់អាជ្ញាធរពិបាកទប់ទល់នឹងស្ថានការណ៍បានសម្រេចបិទខ្ទប់ទីក្រុងហុជីម៉ិញដើម្បីកាត់ផ្តាច់ការចម្លងថ្មីៗបន្ថែមទៀត ។ បើតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាមបានចេញផ្សាយយប់ម៉ិញនេះថា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់១,៣១៤ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៧នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង១,៣០៧នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ៩១៥ករណី។ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៤,៣៨៥នាក់...
Read moreឥណ្ឌា៖ លោក Mamtesh Sharma អ្នកគ្រប់គ្រងសពអ្នកជំងឹកូវីដ-១៩ ដែលគេយកមកបូជានៅ Bhadhada Vishram Ghat ក្នុងទីក្រុង Phopal នៃរដ្ឋ Madhya Pradesh លោកបានប្រាប់ឲ្យដឹងថា សពអ្នកជំងឺកូវីដ-១៩ដែលយកមកបូជានៅទីនេះជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃៗជាង១០០នាក់ដែលដាច់នោះឡើយឃើញហើយមានភាពតក់ស្លុតណាស់ ។ បើតាមលោក Mamtesh Sharma...
Read moreស្ថានភាពនៃការរាត្បាតជំងឺកូវីដ-១៩ នៅតែបន្តបង្កើនឥទ្ធិពលបក់បោកគ្រប់ដណ្តប់សម្លាប់មនុស្សឲ្យសា្លប់បាត់បង់ជីវិតនៅលើពិភពលោកទាំងមូលកើនដល់ជាង៤លាននាក់ហើយ បើគិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដែលជាតួលេខអ្នកស្លាប់ច្រើនជាងតួលេខអ្នកស្លាប់ក្នុងសមរភូមិសង្គ្រាមលើពិភពលោកគិតត្រឹមឆ្នាំ៨២មកទៀត ។ បើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ចំនួនសរុបនៃអ្នកបាត់បង់ជីវិតដោយសារវីរុសកូវីដ-១៩ ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក គឺស្មើនឹងចំនួនមនុស្សដែលបានស្លាប់នៅក្នុងសមរភូមិសង្គ្រាមទាំងអស់នៅជុំវិញពិភពលោកគិតចាប់តាំងពីឆ្នាំ១៩៨២មក។ ចំនួននេះគឺស្មើនឹង ៣ដងនៃចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ ក្នុងចំណោមប្រទេសដែលមានប្រជាពលរដ្ឋស្លាប់ច្រើនជាងគេលើពិភពលោកដោយសារជំងឺកូវីដ-១៩ ក្នុងមានអាមេរិកជាប្រទេសមានចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោករហូតដល់ជាង៦០ម៉ឺននាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីលដែលមានចំនួនអ្នកស្លាប់ជាង ៥២ម៉ឺននាក់...
Read moreគូឡាឡាំពួ៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានចេញរបាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ក្នុងរយៈពេលមួយថ្ងៃចំនួន៨,៨៦៨ករណីបន្ថែមទៀតដែលចំនួននេះករណីឆ្លងខ្ពស់បំផុតទី២ គិតចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ នៅក្នុងប្រទេសអាស៉ីអាគ្នេយ៍មួយនេះមកម៉្លេះ ។ បើតាមប្រភពខាងលើដដែលនេះបានឲ្យដឹងថា ករណីឆ្លងភាគច្រើនត្រូវបានរាយការណ៍ចេញពីតំបន់ Klang Valley ដោយមាន ៤,១៥២ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋ Selangor និង ១,១៣៣ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋធានីគូឡាឡាំពួ ។ រីឯ...
Read moreថៃ៖ មហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើលទៀតហើយនឹងសំណង់សាសនាលក្ខណៈភ្នំមួយដែលបានសាងសង់រួចរាល់ ស្ថិតនៅខេត្ត រ៉យអែត (រយឥដ្ឋ) ក្នុងប្រទេសថៃ ដែលមានសណ្ឋានរូបរាងប្រហាក់ប្រហែលនឹងមហាប្រាសាទ Borobudurដ៏ល្បីល្បាញ របស់ប្រទសឥណ្ឌូនេស៊ី ។ បើទោះបីជាប្រសាទរបស់ថៃនេះមានទំហំខុសគ្នាច្រើនដង និងមានច្រើនថ្នាក់ដូចមហាប្រាសាទ Borobudur ប៉ុន្តែប្រាសាទនៅខេត្តរ៉យអែតដោយមានប្រាង្គកំពូលកណ្ដាលជាចេតិយដូចគ្នានឹងបូរ៉ូប៊ូឌ័រ ថែមទាំងធ្វើប្រហោងៗ ដូចទៅនឹងប្រាសាទ Borobudur ។ ចំណែក Borobudur...
Read moreហាណូយ៖ ទីក្រុងហូជីមិញ ដែលមានមនុស្សរស់នៅច្រើនបំផុត ត្រូវបានអាជ្ញាធរវៀតណាមសម្រេចអនុវត្តវិធានការបិទខ្ទប់ (lockdown) បន្ទាប់ពីផ្ទុះការឆ្លងរាតត្បាតនៃជំងឺជំងឺកូវីដ-១៩ រហូតស្ថិតនៅក្នុងកម្រិតមួយដែលពិបាកក្នុងការគ្រប់គ្រងបានធ្វើឲ្យប្រជាពលរដ្ឋស្លន់ស្លោឆោឡោនាំគ្នាទៅទិញគ្រឿងម្ហូបអាហារ និងសម្ភារៈចាំបាច់មួយចំនួនសម្រាប់ត្រៀមទុកក្នុងរយៈពេលនៃការអនុវត្តវិធានការរបស់អាជ្ញាធរនេះ ។ បើតាមអាជ្ញធរវៀតណាមបានឲ្យដឹងថា វិធានការបិទខ្ទប់អនុវត្តចាប់ពីវេលារំលងអធ្រាត្រឈានចូលថ្ងៃសុក្រសប្តាហ៍នេះទៅ ប្រជាជនវៀតណាមសរុបប្រមាណ ៩លាននាក់ ដែលរស់នៅក្នុងទីក្រុងហូជីមិញ នឹងត្រូវស្ថិតក្រោមការកំណត់ មិនឲ្យចាកចេញពីលំនៅឋានឡើយ លើកលែងតែករណីចាំបាច់បន្ទាន់មួយចំនួន សម្រាប់រយៈពេលចំនួន ២សប្តាហ៍ បន្ទាប់ពីករណីឆ្លងជំងឹកូវីដ-១៩...
Read moreឥណ្ឌា៖ មហាជនអ្នកលេងបណ្តាញសង្គមសម្តែងការហួសចិត្តដល់ប្រជាពលរដ្ឋឥណ្ឌាមួយចំនួនដែលដើរកាត់ក្នុងចំណោមមនុស្សច្រើននៅក្នុងទីក្រុង Dharamshala ប្រទេសឥណ្ឌា ខណៈដែលប្រទេសនេះកំពុងតែប្រឈមនឹងការឆ្លងរីករាល់ដាលយ៉ាងគំហុកនូវជំងឺកូវីដ-១៩នៅឡើយ បើទោះបីមានការថយចុះបន្តិចប៉ុន្តែបើធៀបនឹងប្រទេសផ្សេងៗ ស្ថិតក្នុងអត្រាឆ្លងខ្ពស់ជាងគេឆ្ងាយណាស់ ។ ក្មេងប្រុសម្នាក់ដែលកាន់ដំបងឲ្យចង្អុលមុខអ្នកមិនពាក់ម៉ាស់ ដែលត្រូវបានម្ចាស់គណនី Instagram ឈ្មោះdharamshalalocal បានថតយកសកម្មភាពក្មេងប្រុសនេះដែលអមជាមួយសារថា «ក្មេងប្រុសតូចនេះ ត្រូវបានឃើញឈរនៅលើដងផ្លូវមួយកន្លែង នៃទីក្រុង Dharmshala ដើម្បីស្នើឲ្យមនុស្សពាក់ម៉ាស់។ រូបគេសូម្បីតែមិនមានស្បែកជើងពាក់ផង តែបានអនុវត្តវិធានការការពារយ៉ាងខ្ជាប់ខ្ជួន...
Read moreផ្ល័ររីដា៖ បើគិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ដែលមានឈ្មោះថា Champlain Towers ស្ថិតនៅតំបន់ Miami-Dade County រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៤៦នាក់ ។ អាជ្ញាធរអាមេរិកបានឲ្យដឹងថា ចាប់តាំងពីករណីខាងលើនេះបានកើតឡើងមកទល់ពេលនេះ ពុំទាន់រកឃើញមានជនរងគ្រោះណាម្នាក់ នៅរស់រានមានជីវិតឡើយ...
Read moreឥណ្ឌា៖ ជារឿងដែលធ្វើឲ្យគេភ្ញាក់ផ្អើលដែលលោកយាយវ័យ៧៥ឆ្នាំ នៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា ងងឹតភ្នែកអស់រយៈពេលជាង៩ឆ្នាំហើយបែជាត្រឡប់មកមានភ្នែកភ្លឺមើលឃើញវិញក្រោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ បើតាមស្ត្រីវ័យចំណាស់ដែលបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកឥណ្ឌាបានឲ្យដឹងថា ភ្នែករបស់គាត់ឡើងបាយងងឹតជាង៩ឆ្នាំទាំងសងខាង ។ នៅពេលដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី១រួចរាល់ស្រាប់តែភ្នែកបានមើលឃើញឡើងវិញប្រមាណជា៣០-៤០ភាគរយធ្វើឲ្យរូបគាត់មានការភ្ញាក់ផ្អើលជាខ្លាំង ។ បើទោះបីយ៉ាងណាក្តីក្រៅពីលោកយាយវ័យជាង៧០ឆ្នាំរូបនេះ មានបុរសម្នាក់ដែលអះអាងថាបន្ទាប់ពីខ្លួនចាក់វ៉ាក់សាំងគ្រប់ដូសហើយហាក់ដូចជាមានកម្លាំងខ្លាំងម្យ៉ាងដែលលើសមុន ហើយករណីប្រហាក់ប្រហែលគ្នានេះនៅក្នុងប្រទេសឥណ្ឌាក៏គេតែងសង្កេតឃើញច្រើនផងដែរ ៕
Read moreទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com
081 31 3333
អាស័យដ្ឋាន៖ រាជធានីភ្នំពេញ
Copyright © 2020 Pich News , All right reserved.
© 2020 pichnews.com