ផ្ល័ររីដា៖ បើគិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ដែលមានឈ្មោះថា Champlain Towers ស្ថិតនៅតំបន់ Miami-Dade County រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៤៦នាក់ ។
អាជ្ញាធរអាមេរិកបានឲ្យដឹងថា ចាប់តាំងពីករណីខាងលើនេះបានកើតឡើងមកទល់ពេលនេះ ពុំទាន់រកឃើញមានជនរងគ្រោះណាម្នាក់ នៅរស់រានមានជីវិតឡើយ បន្ទាប់ពីផ្នែកមួយនៃអគារខុនដូខាងលើ បានបាក់រលំជាងមួយសប្តាហ៍មកនេះ ហើយមនុស្ស ៩៤នាក់នៅតែបន្តបាត់ខ្លួននៅឡើយ ។
សូមជម្រាបថា ករណីរលំបាក់អគារ១២ជាន់ដ៏រន្ធត់ខាងលើនេះបើគិតដល់ពេលនេះមានរយៈពេលប្រមាណ១៥ថ្ងៃទៅហើយ ។ ដោយឡែកមូលហេតុដែលនាំឲ្យរលំបាក់អគារនេះមន្ត្រីជំនាញនៅមិនទាន់បានបញ្ជាក់នៅឡើយនោះទេ ។ ចំណែកអ្នកជួយសង្គ្រោះកំពុងតែខិតខំជួយសង្គ្រោះយ៉ាងស្រស្រាក់ស្រស្រាំនៅឡើយ ៕