តារាសម្ដែង ឈិន មុន្នីនាថ និងលោក ប៉ាន់ ខែមម៉ានូ ក្លាយជាតួឯកប្រុសស្រីក្នុងបទ «ទុក្ខស្រីប្ដីព្រាត់» ជាស្នាដៃនិពន្ធដោយសម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ អ្នកដឹកនាំសម្ដែងល្បីឈ្មោះយូរឆ្នាំ ក្នុងពិភពសិល្បៈលោក ហ្វៃ សំអាង នៅថ្ងៃនេះបានទម្លាយមុខមាត់ពិត របស់តារាសម្ដែងជាតួឯកប្រុស និងតួឯកស្រីនៅភាពយន្តចម្រៀង ចំនួន២បទ គឺបទ «ជីវិតក្មេងវត្ដ» និងបទ «ទុក្ខស្រីប្ដីព្រាត់» ដែលជាស្នាដៃនិពន្ធដោយសម្ដេចតេជោ ហ៊ុន សែន និងជាកម្រងរឿងរ៉ាវតស៊ូរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតពីអតីតកាល។នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ហ្វៃ សំអាង...