សមត្ថកិច្ចប្រកាសស្វែងរក កូនក្រមុំវ័យ១៧ឆ្នាំ រត់ចោលកូនកំលោះ នៅយប់ផ្សំដំណេក
ព្រៃវែង៖ ករណីបាត់ខ្លួនកូនក្រមុំនៅយប់ផ្សំដំណេកនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។នារីជាកូនក្រមុំវ័យ១៧ឆ្នាំម្នាក់បានសម្រេចចិត្តរត់ចេញពីផ្ទះចោលកូនកំលោះនៅយប់ផ្សំដំណេកដោយមិនដឹងមូលហេតុ ខណៈឪពុកម្ដាយបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរក។សមត្ថកិច្ចបានឱ្យដឹងថា កូនក្រមុំដែលរត់ចេញពីផ្ទះខាងលើមានឈ្មោះវៃវិច្ចរ៉ា(ហៅស្រីវីន)អាយុ១៧ឆ្នាំនៅភូមិប្រស្រែលិចឃុំកញ្ជ្រៀចស្រុកកញ្ជ្រៀចខេត្តព្រៃវែង។កូនស្រីដែលបាត់ខ្លួននេះគឺបានចេញពីផ្ទះដោយខ្លួនឯង (ចុះចោលកូនកំលោះ) ក្នុងថ្ងៃផ្សំដំណេក មិនដឹងជាទៅទីណា។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរក។ សមត្ថកិច្ចក៏បានអំពាវដល់ប្រជាពលរដ្ឋបើបានប្រទះឃើញនារីខាងលើសូមរាយការណ៍មកមជ្ឈមណ្ឌលប្រចាំបញ្ជាលេខ១១៧ នៃអគ្គស្នងការដ្ឋានគរបាលជាតិ ឬទំនាក់ទំនងទៅឪពុកនារីរូបនោះ...