ដំរីឯកោបំផុតលើលោក ឈ្មោះខាវ៉ាន់ មានប្រវត្តិកម្សត់យ៉ាងម៉េច ទើបមកដល់ទឹកដីកម្ពុជា វាបានរួមរស់ជាមួយដំរីញីដល់ទៅ៣ក្បាល…
ខេត្តឧត្តរមានជ័យ ៖ ក្នុងឱកាសនៃការចុះពិនិត្យការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូបានចូលពិនិត្យពីស្ថានភាពសត្វដំរីឈ្មោះខាវ៉ាន់ ដែលគេស្គាល់ថា ជាដំរីដ៏ឯកោបំផុតនៅលើលោកក្រោយពីទទួលបានជម្រកថ្មីនៅក្នុង តំបន់អភិរក្សរបស់កម្ពុជា។ដំរីខាវ៉ាន់ បានមកដល់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០...