លោកសាវិន ហ្វីលីពតារាសម្តែងដ៍ជំនាញ កំពុងមានទីផ្សារ និង លោកលី ណូរ៉ា តារាវ័យក្មេងពូកែចូលតួកាចធ្វើអោយគេស្អប់ បានបង្ហាញភាពភ្ញាក់ផ្អើលពេញសង្គមសិល្បៈ ដោយស្រាប់តែត្រូវឧញ៉ាមានឈ្មោះខាងរកសុីដ័ដ៍ជោគជ័យ សម្រេចផ្តល់អោយ តារាប្រុសទាំង២ ក្លាយជាអ្នកតំណាងរបស់ក្រុមហ៊ុន ដែលចាយទុនច្រើនលានដុល្លារ។ ភាពញញឹមញញែមនេះ ឃើញថារីករាយមែន របស់តារាមានយីអ៊ុនទាំង២ តែបើបានដឹងពី មូលហេតុមួយចំនួនឃើញថា អ្នកទាំង២រូបមាន ចំនុចពិសេសរាងៗខ្លួនដែលរុញអោយ ថ្នាក់លើមានការជឿទុកចិត្ត និងមិនមើលរំលង។នារសៀលថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ មានរៀបចំកម្មវិធីមួយ ចុះហត្ថលេខា រវាងក្រុមហ៊ុនខេសុី គ្រប់ ជាមួយដៃគូសហការនិងទូតសុឆន្ទៈ លោក សាវិន ហ្វីលីព និង លោក លី ណូរ៉ា ស្តីពីការអភិវឌ្ឍន៍គម្រោងមរតកបរសេដ្ឋ។ ពិធីនេះដែរ បានរៀបចំធ្វើឡើង ក្នុងផ្សារខេសុី រាជធានីភ្នំពេញ ដែលមានការចូលរួមពី តំណាងភាគីមួយចំនួនដូចជា លោកឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ខេសុីគ្រុប លោកបណ្ឌិត សំ ហេង លោកថន សម្ជស្ស នាយកផ្នែកលក់គម្រោង មរតកបរសេដ្ឋ លោកហុំ ហាក់ អគ្គនាយក អេច លែន ឌី វេឡុបមុិន តំណាងអោយភាគី អភិវឌ្ឍន៍ គម្រោងមរតកបរសេដ្ឋ។ គម្រោងនេះមានការចំណាយទុនជាង៣លានដុល្លារ កំពុងរួសរាន់បំពេញការតាមផ្នែក លើផ្ទៃដីជាង៣០០ហិចតា។
លោក សាវិន ហ្វីលីព តារាសម្តែងនៅតែទទួលបានការគាំទ្រ បានលើកឡើងទាំងទឹកមុខអំណរថា ការឈានជើង ចូលមកកាន់ការងារ ជាទូតសុឆន្ទៈនេះ កើតឡើងដោយសារតែលោកមើល ឃើញអំពីថៅកែដី ឬម្ចាស់គម្រោងមានភាពច្បាស់លាស់។ គម្រោងមរតកបរសេដ្ឋនេះ មានវិសាលភាពសំខាន់ៗណាស់ សម្រាប់ទុកលម្ហែកាយពេល ចូលនិវត្តន៍។ លោកយល់ថាខ្លួនក៍មានវ័យច្រើន ហើយកាន់តែមានទំនោរចិត្តចង់រស់នៅកន្លែង ដែលមានទេសភាព មានដងភ្នំខ្យល់បរិសុទ្ឋ។លោកថា មានដីច្រើនកន្លែង ដែលលោកបានទិញទុក ដូចជានៅសៀមរាបក៍មាន តែអារម្មណ៍ខ្ញុំនិងភរិយា ស្រាប់តែដក់ចិត្តលើតំបន់មរតកបរសេដ្ឋ នៃទឹកដីខេត្តកំពង់ស្ពឺ ដែលមានទេសភាពដ៍ស្រស់ស្អាត ដែលយើងស្មាន មិនដល់ថា ស្រុកខ្មែរយើងមានកន្លែងល្អៗ ហើយមរតកបរសេដ្ឋ ដូចក្រមុំលាក់ខ្លួន ជាទីឋានដ៍ពិសិដ្ឋដែលមនុស្សណា ក៍ចង់មករស់នៅ។ អ្វីដែលលោក យល់ស្របទៀតនោះ ប្រធានក្រុមហ៊ុនខេសុី គ្រុប លោកឃិត ឈឿន ជាបុគ្គលដែលម្ចាស់លាស់ ក្នុងវិស័យអចនទ្រព្យ ដ៍មានបទពិសោធន៍ មានភាពច្បាស់និយាយពិតធ្វើពិត ទើបជាកត្តាជម្រុញអោយ លោកពេញចិត្តសហការ។ លោកជឿជាក់ថា មរតកបរសេដ្ឋ នឹងក្លាយជាតំបន់អភិវឌ្ឍថ្មីដ៍សំខាន់ផ្នែកទេសចរណ៍ ហើយមុនដល់ទីរួមខេត្តព្រះសុីហនុ បងប្អូននឹងមិនរំលងទីឋាននេះ ធានាថានាំអារម្មណ៍យើងអោយស្រស់ស្រាយ។
តារាសម្តែង លី ណូរ៉ា បានអោយដឹងថា អ្វីដែលលោកមើលឃើញ គឺវិសាលភាពនៃគម្រោងមានចក្ខុវិស័យវែងឆ្ងាយ ។ លោកជាតារាសម្តែង រមែងចេញដំណើរជាមួយអ្នកដឹកនាំ ហើយជួបទីតាំងអស់ហើយ បែរជារំលងទីនេះ ។ពេលមកដល់ដំបូង ធម្មតាៗ ដល់មកលើកទី២ឬបន្ទាប់ឃើញថា ស្អាតនោះស្អាតដូចបុប្ឋាលាក់ខ្លួន មានសម្រស់ធម្មជាតិភ្នំខៀវស្រងាត់ព័ន្ឋជុំវិញ។ ទីកន្លែងមួយនេះស្រស់ស្អាត ដែលបានទាក់ទាញ ផលិតកម្មធំៗសម្រាប់ថតរឿង ឬបទចម្រៀង។ ពិសេសបានលោកពូឃិត ឈឿន ជាម្ចាស់ដីពិតប្រាកដ ដែលបានជឿទុកចិត្តផ្តល់សិទ្ឋិអោយពួកយើង ជំនាន់ក្រោយដើម្បីធ្វើការអភិវឌ្ឍន៍។ កន្លងមកយើងធ្វើគឺធ្វើ មិនសន្យាខ្យល់ទេ។ លោកខ្លួនឯងផ្ទាល់ជាអ្នកចុះមើល គម្រោងបែងចែកអ្នកណាធ្វើអ្វី គឺដៅច្បាស់លាស់រៀងៗខ្លួន។ ចាត់ចែងធនធានមនុស្ស ផ្នែកច្បាប់ គណនី ធ្វើគឺធ្វើមិនភូតកុហក់។ឆាប់ៗនេះយើងមានកាហ្វេជើងភ្នំ ជារមណីយដ្ឋានមួយដ៍ទាក់ទាញប្រកបដោយទេសភាព។ លោករីករាយដែលបានប្រែក្លាយកន្លែងដែលជាវាលសង្រ្គាមគេទុកចោល ក្លាយជាតំបន់ទេសចរណ៍ មុខមាត់ថ្មីជួយសង្គម ក្នុងនាមជាពលរដ្ឋជាសិល្បៈម្នាក់ លោកពិតជារីករាយដែលបានជួយលើកស្ទួយនេះ។
សូមបញ្ជាក់ថា រយៈពេលខ្លីប៉ុណ្ណោះ មានដៃគូសហការ និងអតិថិជនរបស់យើងជាបន្តបន្ទាប់បានផ្តល់ភាពជឿជាក់មកលើគម្រោងសម្រាកលំហែ និងចូលនិវត្តន៍មរតកបរសេដ្ឋរបស់យើង។ យើងបានសហការពង្រីកដៃគូសហការបន្ថែមទៀត ដោយបានអញ្ជើញដៃគូសហការទៅពិនិត្យសិក្សានៅទីតាំងគម្រោងផ្ទាល់តែម្តងក្រោមការធ្វើបទបង្ហាញដោយតារាសម្តែងលោក លី នូរ៉ា ដែលជា ទូតសុឆ្ឆន្ទៈ (Brand Ambassador) មួយរូបប្រចាំគម្រោងរបស់យើងផងដែរ។មរតកបរសេដ្ឋ សូមអរគុណដល់អតិថិជន ក៍ដូចជាដៃគូសហការទាំងអស់ ហើយយើងរីករាយជានិច្ចក្នុងការសហការជាមួយដៃគូលក់ដ៏មានសក្កានុពលផ្សេងទៀត ដែលមានបំណងចង់មកចូលរួមជាមួយពួកយើង! ។មកត្រឹមតែ ៥០គីទ្បូម៉ែត្រពីរង្វង់ចោមចៅ ក៍អាចរកក្ដីសុខអោយខ្លួនឯងបានដែរ មានហាងកាហ្វេ ទេសភាពភ្នំ៣៦០ដឺក្រេ ខ្យល់បរិសុទ្ធងាយស្រួលធ្វេីសមាធិ។ មរតកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។