ភ្នំពេញ ៖ យុវជនម្នាក់បន្ទាប់ ពីដើរលេងនិងញ៉ាំអីជុំគ្នា ជាមួយ សង្សារ និងមិត្តភ័ក្ដិនៅ ថ្ងៃរំលឹកខួបស្រលាញ់ គ្នាជាមួយ សង្សាររយៈពេល 2 ឆ្នាំ 2 ខែក៏ជិះម៉ូតូយ៉ាងលឿនមិន បាន ប្រយ័ត្ន ក៏ស្រាប់តែជ្រុលទៅបុកនឹងរបាំង ថ្ម ពុះចែកទ្រូងផ្លូវ ដែលរថយន្ត ផ្សេងបុកដួលកាត់ ទទឹង ផ្លូវ បណ្ដាលអោយ ដួល ម៉ូតូបោកក្បាល ស្លាប់យ៉ាងអាណោចអាធ័ម កាលពី វេលា ម៉ោង 3 ទាបភ្លឺ ថ្ងៃ ទី 9 ខែកុម្ភៈ ឆ្នាំ 2021 នៅតាម បណ្ដោយ មហាវិថី សហព័ន្ធ រុ ស្ស៊ី ជិតនិងស្តុបក្តាន់ ពីរ ទល់មុខ អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ស្ថិត នៅ ខាងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។
សពយុវជនខាងលើ ត្រូវសង្សារប្រាប់អោយដឹង ថាមានឈ្មោះ ហង្ស មាសសុវណ្ណចេស្តាអាយុ 22 ឆ្នាំ មុខរបរ មើលហាង អ៊ីនធើរណែតនៅ ម្តុំ ផ្សារកណ្ដាល ស្នាក់នៅ បុរី ពិភពថ្មីផ្សារឈូកមាស ក្នុងសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែន សុខ បាន ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីមស៊េរី ឆ្នាំ 2019 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-6632 ។
ប្រភព ពី នារី ជា សង្សារ សព ជន រង គ្រោះបាន ប្រាប់ បន្ត ថា នៅ យប់ ថ្ងៃ កើតហេតុ ពួក គាត់ និង មិត្ត ភ័ក្ដិ ផ្សេង ទៀត បាន នាំគ្នាជិះម៉ូតូ ដើរ លេង និង ញ៉ាំ អី ជុំ គ្នា នា ថ្ងៃ រំលឹក ខួប របស់ ពួក យើង ដែល បាន ស្រលាញ់ គ្នា អស់ រយៈពេល 2 ឆ្នាំ 2 ខែ មក ហើយ ។
នារី ជា សង្សារ របស់ ជន រង គ្រោះ បាន បន្ត ថា ហើយ មុន កើតហេតុ នោះ ពួក គាត់ ទើបនឹង ចេញពី ញ៉ាំ អី ជុំ គ្នា នៅ ម្តុំ វិមាន ឯករាជ្យ ក្នុង គោលបំណង ជិះ ម៉ូតូ ត្រលប់ ទៅ ផ្ទះ វិញ នៅ សង្កាត់ ក្រាំងធ្នង់ ។ ហើយ នាង ជា សង្សារ ជិះ ម៉ូតូ ជាមួយ មិត្ត ភ័ក្តិ ផ្សេង ទាំងអស់ 4 ម៉ូតូ ចំណែក យុវជន រង គ្រោះ ជិះ តែ ម្នាក់ឯង ។
ប្រភពដដែលបន្ត ថាខណៈ ពេលធ្វើដំណើរតាមបណ្តោយ មហាវិថី សហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចលុះ មក ដល់ កន្លែង កើតហេតុ យុវជន រង គ្រោះ ក៏ ជិះ លឿន ទៅ បុក នឹង របាំង ថ្ម ដួល តែ ម្តង ស្រប ពេល នោះ ក៏ មាន រថយន្ត មួយ គ្រឿង ទៀត មិន ចាំ ម៉ាក បាន បើក បុក បន្ថែម បណ្តាល ឲ្យ យុវជន នោះ ខ្ទាត អូស ជា ច្រើន ម៉ែត្រ បោក ក្បាល បាត់បង់ ជីវិត ចោល សង្សារ និង គ្រួសារ យ៉ាង អាណោច អាធ័ម នៅ នឹង កន្លែង កើត ហេតុតែ ម្តង ។
ក្រោយ កើតហេតុ សព ជន រង គ្រោះត្រូវបានសាច់ញាតិ ដឹកយកទៅតម្កល់ ធ្វើបុណ្យនៅវត្តតាំងក្រសាំង តាម ប្រពៃណី ហើយ