លោកស្រី ម៉ាលីនដា ដែលមានតួនាទីផ្នែកនាយិកា ប្រចាំក្រុមហ៊ុនមួយ និង ជំនាញខាងអចលនទ្រព្យ បានបង្ហាញអោយគេឃើញលើបណ្តាញសង្គមនៅពេលដែលអ្នកស្រីបានគ្រងឈុត សម្លៀកបំពាក់បុរាណ។នេះជាការចូលរួមបំផុសអោយគេឯង មើលឃើញពីតម្លៃនៃឈុតបុរាណខ្មែរដែលមានភាពស្រស់ស្អាត តាំងពីនាយបុរាណមកម្ល៉េះ។
សម្រស់ត្រដែត មិនចាញ់តារាសម្តែងប៉ុន្មាននោះទេនៅពេលដែល គេស្រាប់តែឃើញ លោកស្រី ម៉ាលីនដា គ្រងសម្លៀកបំពាក់បែបខ្មែរ ជាមួយការតុបតែងមុខគួរអោយគយគន់។ បើយោងទៅលើបណ្តាញសង្គម របស់លោកស្រី ឃើញថា រមែងបង្ហាញអ្វីដែលជាការអភិរក្សនិងអ្វីដែលជារបស់ស្នាដៃខ្មែរ។ មានន័យថា លោកស្រីគឺបានចូលរួមការពារ និងបំផុសអោយគេដឹងអ្វីដែលយើងមានតាំងពីដូនតា។អ្នកណាៗក៏លើកឡើងថា លោកស្រីស្អាតនៅវ័យក្មេងដដែលហើយសមសួនណាស់ ក្រោយគ្រងឈុតសម្លៀកបំពាក់ជាតិបែបនេះ។
លោកស្រី ម៉ាលីនដា ក្រៅពីការបង្ហាញមុខរបរជំនួញ លោកស្រីក៏មានចិត្តធម៌ក្នុងការជួយធ្វើបុណ្យដល់អ្នកទីទ័លក្រឬកុមារកំព្រាផងដែរ។លោកស្រីធ្លាប់ចូលរួមការងារសង្គមតាមរយៈរូបភាពមនុស្សធម៌ ដែលធ្វើអោយអ្នកតាមដានមានការកោតសរសើរពីទឹកចិត្ត។