រដ្ឋធានីសេអ៊ូល៖ រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង កំពុងតែផលិតយន្ដហោះចម្បាំងបំបាំងកាយរបស់ខ្លួន ប្រភេទ KF-X ហើយយន្ដហោះចម្បាំងដ៏ថ្លៃបំផុតប្រភេទនេះ មានរូបរាងស្រដៀងគ្នានឹងយន្ដហោះចម្បាំងដ៏ថ្លៃបំផុតរបស់ពិភពលោក ប្រភេទ F-22 របស់អាមេរិកដែរ។
បើតាមគេហទំព័រ forbes.com បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ថា កូរ៉េខាងត្បូងកំពុងអភិវឌ្ឍយន្ដហោះចម្បាំងបំបាំងកាយ ប្រភេទ KF-X ហើយយន្ដហោះប្រភេទនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឧស្សាហកម្មអវកាសរបស់កូរ៉េ។ យន្ដហោះ KF-X មានរាងធំទូលាយ ប្រតិបត្ដិការដោយម៉ាស៊ីន២ ហើយរ៉ាដាស្កែនដោយប្រភទកាំរស្មីអេឡិកត្រូនិក។
ប្រភពព័ត៌មានដដែល បានបន្ដថា យន្ដហោះ KF-X នេះ ជាប្រភេទយន្ដហោះចម្បាំងបំបាំងកាយ ហើយរូបរាងរបស់វាមានទម្រង់ស្រដៀងគ្នាទៅនឹងយន្ដហោះចម្បាំងបំបាំងកាយរបស់អាមេរិក ប្រភេទ F-22។ ប៉ុន្ដែវាមិនមានលក្ខណ:ដូចយន្ដហោះចម្បាំងរបស់ចិន J-31 នោះឡើយ។
បើតាមសារព័ត៌មាន Korea Joongang Daily បានផ្សាយថា ការអភិវឌ្ឍន៍យន្ដហោះ ប្រភេទ KF-X ជាង២ទសវត្សរ៍ កន្លងមកនេះ ធ្វើឲ្យកូរ៉េខាងត្បូងចំណាយលុយមិនតិចជាង៧ពាន់លាននោះឡើយ។ ប៉ុន្ដែប្រសិនបើកងទ័ពកូរ៉េខាងត្បូងទិញគំរូយន្ដហោះ១២០គ្រឿងនោះ អាចចាប់ផ្ដើម នៅឆ្នាំ២០២៦ ហើយការចំណាយសរុប នឹងកើនឡើងដល់១៦ពាន់លានដុល្លារអាមេរិក។
ប្រភពព័ត៌មានដដែល បានបន្ដថា យន្ដហោះចម្បាំង KF-X នេះអាចនឹងមានតម្លៃ រហូតដល់១៣០ដុល្លារអាមេរិក ក្នុង១គ្រឿង។ តម្លៃនេះថ្លៃជាងតម្លៃយន្ដហោះ F-35 ផលិតដោយអាមេរិក នៅឆ្នាំ២០១៩ទៅទៀត។ ប៉ុន្ដែវាមានហេតុផលត្រង់ថា ក្រុមហ៊ុនឧស្សាហកម្មកូរ៉អាចទទួលបានតម្លៃយន្ដហោះ KF-X ទាប។ រីឯយន្ដហោះ F-35 ក្នុងមួយគ្រឿង អាចមានតម្លៃប្រហែល១០០លានដុល្លារ ហើយក្រុមហ៊ុនផលិតគ្រឿងចម្បាំងអាមេរិក Lockheed Martin និងដៃគូ ក៏កំពុងតែផលិតយន្ដហោះម៉ាស៊ីមួយ រាប់ពាន់គ្រឿង សម្រាប់ប្រទេសជាច្រើនទៀតបញ្ជាទិញ៕