ឥណ្ឌា៖ ជារឿងដែលធ្វើឲ្យគេភ្ញាក់ផ្អើលដែលលោកយាយវ័យ៧៥ឆ្នាំ នៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា ងងឹតភ្នែកអស់រយៈពេលជាង៩ឆ្នាំហើយបែជាត្រឡប់មកមានភ្នែកភ្លឺមើលឃើញវិញក្រោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។
បើតាមស្ត្រីវ័យចំណាស់ដែលបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកឥណ្ឌាបានឲ្យដឹងថា ភ្នែករបស់គាត់ឡើងបាយងងឹតជាង៩ឆ្នាំទាំងសងខាង ។ នៅពេលដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី១រួចរាល់ស្រាប់តែភ្នែកបានមើលឃើញឡើងវិញប្រមាណជា៣០-៤០ភាគរយធ្វើឲ្យរូបគាត់មានការភ្ញាក់ផ្អើលជាខ្លាំង ។
បើទោះបីយ៉ាងណាក្តីក្រៅពីលោកយាយវ័យជាង៧០ឆ្នាំរូបនេះ មានបុរសម្នាក់ដែលអះអាងថាបន្ទាប់ពីខ្លួនចាក់វ៉ាក់សាំងគ្រប់ដូសហើយហាក់ដូចជាមានកម្លាំងខ្លាំងម្យ៉ាងដែលលើសមុន ហើយករណីប្រហាក់ប្រហែលគ្នានេះនៅក្នុងប្រទេសឥណ្ឌាក៏គេតែងសង្កេតឃើញច្រើនផងដែរ ៕