ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរខេត្ត បន្ទាយមានជ័យ កាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ បាន បិទ ជា បណ្ដោះអាសន្ន នូវ សាលារៀន ឯកជន មួយ ឈ្មោះ សុវណ្ណ ភូមិ ពីរ ស្ថិតនៅ ភូមិ មិត្តភាព សង្កាត់ / ក្រុង ប៉ោយប៉ែត ខណៈ ត្រូវ រង់ចាំ លទ្ធផល លើ គ្រួសារ ក្មេងស្រី ម្នាក់ ដែល ជាប់ សង្ស័យ វិជ្ជមាន កូ វីដ -១៩ ។
លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត បាន ឲ្យ ដឹង នៅ រសៀល ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ ថាៈ យោង ការណែនាំ ពី លោក អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និង ដើម្បី អនុវត្តតាម ការណែនាំ របស់ ក្រសួងសុខាភិបាល រដ្ឋបាល ក្រុង ប៉ោយប៉ែត បានសម្រេច ត្រួតពិនិត្យ លើ ការបិទ សាលា សុវណ្ណ ភូមិ ពីរ ស្ថិតនៅ ទីតាំង ខាងលើ ជា បណ្តោះអាសន្ន សិន រង់ចាំ លទ្ធផល តេស្ត សំណាករ កកូ វីដ ១៩ លើ គ្រួសារ ក្មេងស្រី ម្នាក់ ។
លោក បាន បន្តថាៈ ការបិទ បណ្តោះអាសន្ន នេះ បន្ទាប់ពី ក្មេងស្រី ម្នាក់ ( សិស្ស ) ដែល បាន សិក្សា ក្នុង សាលា សុវណ្ណ ភូមិ ពីរ ដែលមាន ម្តាយ រស់នៅ ក្រុង ប៉ោយប៉ែត ហើយ បាន ទៅលេង រាជធានី ភ្នំពេញ រូ ច ក៏ត្រូវ ប៉ះពាល់ ផ្ទាល់ និង មន្ត្រីនគរបាល ម្នាក់ ដែលមាន វិជ្ជមាន កូ វីដ -១៩ ហើយ ត្រូវ ក្រសួងសុខាភិបាល ប្រកាស លទ្ធផល ពី មន្ទីរពិសោធន៍ នៃ វិទ្យាស្ថាន ប៉ាស្ទ័រ ជា ផ្លូវការ ថា វិជ្ជមាន កូ វីដ -១៩ ។
រដ្ឋបាលខេត្ត សូម ធ្វើ ការផ្អាក ដំណើរការ សាលា សុវណ្ណ ភូមិ ២ ជា បណ្តោះអាសន្ន រហូតដល់ មានការ ជូន ដំណឹង ជាថ្មី ៕