ប្រិយមិត្តបានទទួលជ្រាបរួចមកក្រោយបែកធ្លាយវីដេអូឧកញ៉ាឌួង ឆាយ វាយដំប្រពន្ធដូចសត្វធាតុ បានធ្វើឲ្យអ្នកប្រើប្រាស់ពាសពេញបណ្តាញសង្គម បង្ករការចខឹងសម្បារយ៉ាងខ្លាំងនូវទង្វើរដែលមិនអាចទទួលយកបានរបស់ឧកញ៉ា ឌួង ឆាយ។
ក្នុងនោះផងដែរកាលពីពេលកន្លងទៅក៏ធ្លាប់មានអ្នកគ្រូទាយវ័យក្មេងមានឈ្មោះ ចៅម៉ែ រស់នៅលើទឹកដីប្រទេសថៃបានទាយយ៉ាងជឿជាក់ និងមុតមាំថា ឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ដាច់ខាតគឺមិនបែកគ្នាឡើយព្រោះអ្នកទាំងពីរជាគូនឹងគ្នាពីអតីជាតិ ដែលព្រហ្មលិខិតចារមកឲ្យជួបគ្នាជាប្តីប្រពន្ធ។
យ៉ាងណាមិញស្រាប់តែ មកដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះទៀត គ្រូទាយដដែល នេះ ក៏បានចេញមុខទាយម្តងទៀត ដោយប្រាប់ច្បាស់ៗថា “មិនមែនចង់ចេះដឹងរឿងអ្នកណាឡើយក្នុងនាមជាមិត្តម្នាក់ ដែលស្រលាញ់អ្នកទាំងពីរ ចេញពីបេះដូងរបស់ចៅម៉ែ។ សំរាប់ ចៅម៉ែ ទាយអោយអ្នកទាំងពីរ នឹងបានជួបជុំគ្នាវិញ បើមិនជឿ ក៏ចាំមើលទៅ កុំប្រញាប់កាត់ក្តីថា គាត់មិនអាចជួបគ្នាវិញ មានមិត្តយើងមួយចំនួនចូលចិត្តសាងបាប ម្តងហើយ ម្តងទៀត ចង់ឃើញតែអ្នកដទៃវិនាស តែសំរាប់ វិមានរចនា ជាមិត្តម្នាក់ ចង់ឃើញអ្នកទាំងពីរជួបជុំគ្នាវិញ ក្រោយភ្លៀងមេឃស្រលះ គ្រប់យ៉ាងវាមានពេលរបស់វា។
ចៅម៉ែជូនពរអោយអ្នកទាំងពីរបានជួបគ្នាវិញហើយសាងគ្រួសារដោយភាពសុខសាន្តបំផុត គ្រប់យ៉ាងបណ្តោយទៅតាមពេលវេលាមានតែពេលវេលាទេដែលអាចបញ្ជក់គ្រប់យ៉ាង ចៅម៉ែនៅតែជឿថាអ្នកទាំងពីរនឹងជួបគ្នាវិញ (អ្នកទាំងពីរមិនអាចបែកគ្នាទេ អ្នកទាំងពីរជាគូរនឹងគ្នាគឺជាគូរបុណ្យនឹងគ្នា)នេះជាព្រហ្មលិខិតដែលមិនអាចកែប្រែបាន ចៅម៉ែមិនដែលបង្ខំអោយអ្នកណាបងជឿទេ ជឿឬជឿសំរេចដោយខ្លួនឯង ដោយក្តីស្រលាញ់ ចៅម៉ែរចនា 16/03/2021″៕