ភ្នំពេញ៖ ព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២១នេះកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបានធ្វើការបញ្ចូនខ្លួនសន្តិសុខនៅសណ្ឋាគារសុខា ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិហើយ បន្ទាប់ពីលួចលាក់ជម្លៀសជនជាតិចិន ចេញពីទីតាំងចត្តាឡីស័ក្ត នៅសណ្ឋាគារសុខា ភ្នំពេញ ។
បើតាមកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបានឲ្យដឹងថា ការបញ្ចូនខ្លួនបុរសនោះទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីមានវិធានការផ្លូវច្បាប់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ។ បុរសរូបនេះឈ្មោះ រ៉ែន សុធារ៉ា អាយុ៣៨ ឆ្នាំ មុខរបរ សន្តិសុខសណ្ឋាគារសុខា ។
ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបាន ក្រុមគ្រូពេទ្យ បញ្ចូនខ្លួនទៅ មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយបុរសរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយជនជាតិចិន ដែលរូបគេបានលួចលាក់ជម្លៀសអោយចេញពីទីតាំងចត្តាឡីស័ក្ត នៅសណ្ឋាគារសុខា ភ្នំពេញ ៕