រូបថតមួយសន្លឹករបស់ លោកតាបស ឥសី បានចុះពីអាស្រម មកទទួលវ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅមណ្ឌលចាក់វ៉ាក់សាំង សាលាបឋមសិក្សាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (កងពលតូចលេខ៧០) ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ជាច្រើន នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ នេះដោយយោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក BTV Cambodia នៅថ្ងៃទី០២ កក្កដា ២០២១នេះ។
មហាជនជាច្រើន មានការចាប់អារម្មណ៍ខ្លាំង ដោយខ្លះបានលេីកឡេីងថា ទោះស្ថិនក្នុងកាលៈទេសៈណា ឬជាបុគ្គលណាក៏ដោយ ខណពេលនេះត្រូវចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
បន្ទាប់ពីនេះឃើញអាខោនហ្វេសប៊ុកដែលមានឈ្មោះ ដារ៉ារដ្ឋ យក់ បានខំមិនទៀតថា (រូបភាពនេះជួយដាស់អារម្មណ៍យើងគ្រប់គ្នាថាត្រូវតែប្រយ័ត្នចំពោះកូវិត១៩ព្រោះអាចឆ្លងបានគ្រប់មនុស្សទាំងអស់អោយតែយើងប្រហែស)ចំណែកឯFBឈ្មោះ ទ្រី ចន្ទផលគុណ បានខំតបថា (លោកតាឥសីនៅក្នុងជ្រលងប្រឹក្សព្រៃក៏មិនភ្លេចចាក់វ៉ាក់សាំងការពារដែរហើយគាត់ក៏មិនភ្លេច៣កុំ៣ការពារនោះដែរ)។