Month: February 2022

បង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជាជនសង្ស័យ ជាតិថៃ ចំនួន០២នាក់

បង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជាជនសង្ស័យ ជាតិថៃ ចំនួន០២នាក់

បន្ទាយមានជ័យ: កាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យជាជនសង្ស័យជាតិថៃចំនួន០២នាក់ ។ រឹបអូសរួមទាំងវត្ថុតាងមួយចំនួនធំ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។លទ្ធផល បានឃាត់ខ្លួនជនសង្ស័យរក្សាទុកនិងជួញដូរយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែតជា ជនជាតិថៃចំនួន២នាក់/ស្រី០១នាក់៖ ១/-ឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( ...

រើសបានក្រដាសប្រាក់១លានដុល្លាត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧

រើសបានក្រដាសប្រាក់១លានដុល្លាត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧

នៅវេលាម៉ោង ០៧និង៥០នាទី ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីរើសបានក្រដាសប្រាក់ ១លានដុល្លាអាមេរិកចំនួន០១សន្លឹកត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧ ដែលស្ថិតនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បើតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាក្រដាសប្រាក់ចំនួន ( ១លានដុល្លារមួយសន្លឹកគត់ ) ...

គ្រោះថ្នាក់ណាស់! ផ្ទុះកំប៉ុងហ្គាសបណ្តាលឲ្យឆាបឆេះផ្ទះ២ខ្នង និងម៉ូតូ២គ្រឿង

គ្រោះថ្នាក់ណាស់! ផ្ទុះកំប៉ុងហ្គាសបណ្តាលឲ្យឆាបឆេះផ្ទះ២ខ្នង និងម៉ូតូ២គ្រឿង

កំពត៖ ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង និងម៉ូតូ ចំនួន ២គ្រឿង ត្រូវបានអគ្គិភ័យលេបត្របាក់ នៅក្នុងហេតុការណ៍ផ្ទុះកំប៉ុងហ្គាសនៅផ្ទះអ្នកបញ្ចូលហ្គាសលក់។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២៖៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ខែកុម្ភៈ ឆ្នាំ ២០២២ នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។តាមការឲ្យដឹងពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានការឆាបឆេះនេះឡើងគឺមកពីផ្ទុះកំប៉ុងហ្គាសតូចៗ ...

អរគុណបងៗ ហេងៗ យកទៅប្រើ សុខសប្បាយ..🤣 រកតែលាងទឹកហើយមិនទាន់ ត្រូវថ្លៃភ្លឹបតែម្ដង ៣ខេត្ត សមត្ថកិច្ចចម្រុះប.ង្រ្កាបបានរថយន្ត២០គ្រឿង ដែលអត់ពន្ធ និងពាក់ផ្លា.កលេខក្លែង.ក្លាយ

អរគុណបងៗ ហេងៗ យកទៅប្រើ សុខសប្បាយ..🤣 រកតែលាងទឹកហើយមិនទាន់ ត្រូវថ្លៃភ្លឹបតែម្ដង ៣ខេត្ត សមត្ថកិច្ចចម្រុះប.ង្រ្កាបបានរថយន្ត២០គ្រឿង ដែលអត់ពន្ធ និងពាក់ផ្លា.កលេខក្លែង.ក្លាយ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសហការជាមួយកម្លាំងសមត្ថកិច្ចចុះប.ង្ក្រាបរថយន្ត២០គ្រឿងដែលអត់ពន្ធនិងពាក់ផ្លា.កលេខក្លែង.ក្លាយនៅខេត្តត្បូងឃ្មុំក្រចេះនិងមណ្ឌលគិរី។ការចុះប.ង្ក្រាបនេះធ្វើឡើងតាមអនុសាសន៍របស់ឯកឧត្តម គុណញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០%ចំពោះរថយន្តចង្កូតឆ្វេងដែលមានស្រាប់នៅក្នុងស្រុកនិងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករងនិងជាប្រធាននាយកដ្ឋានប.ង្ការនិងប.ង្រ្កាបបទល្មើ.ស។ លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រា.វជ្រា.វ និងប.ង្ក្រាបអំពើរត់ពន្ធតំបន់៦ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះប.ង្ក្រាបលើរថយន្តចង្កូតឆ្វេងអត់ពន្ធនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំខេត្តក្រចេះនិងខេត្តមណ្ឌលគិរីដោយបានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថនិងមន្ត្រីស្នងការរដ្ឋាននគរបាលក្នុងខេត្តនីមួយៗដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាទាំងបីខេត្តផងដែរ។ លទ្ធផលរយៈពេលបួនថ្ងៃមន្ត្រីគយតំបន់៦ ប.ង្ក្រាបបានរថយន្តអត់ពន្ធពាក់ស្លា.កលេខក្លែង.ក្លាយ រួមមាន៖* ខេត្តត្បូងឃ្មុំ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង រថយន្តLexus ...

រថយន្តបែនដឹកខ្សាច់ បុ.កយុវជនម្នាក់ស្លា.ប់ទាំង ព្រឹកនៅផ្លូវ៦០ម៉ែត្រ

រថយន្តបែនដឹកខ្សាច់ បុ.កយុវជនម្នាក់ស្លា.ប់ទាំង ព្រឹកនៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ:យុវជនម្នាក់បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីរថយន្តបែនដឹកខ្សាច់មួយគ្រឿង បើកបុ.កកិ.នពីក្រោយ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រកែងនិងផ្លូវ២៧១សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុយុវជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ក្រហមលាយសពាក់ផ្លាកលេខកណ្តាល1AA0031ចេញពីស្រុកកណើតនៅឯស្រុកស្អាងខេត្តកណ្តាលគោលបំណងមកជួយលក់បន្លែម្តាយនៅផ្សារដើមគរខណ:មកដល់ចំណុចកើតហេតុយុវជខាងលើបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះដល់ចំណុចភ្លើងស្តុបក៏បន្ថយល្បឿនដើម្បីរងចាំភ្លើងស្តុបស្របពេលនោះក៏មានរថយន្តបែនដឹកខ្សាច់មួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ3E2788បើកបរដោយបុរសម្នក់ក្នុងទិសដៅស្របគ្នានៅខាងក្រោយជនរងគ្រោះបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុ.កយុវជនរងគ្រោះដែលកំពុងជិះម៉ូតូបង្អង់រងចាំភ្លើងស្តុបទាំងកម្រោលបណ្តាលឲ្យដួលម៉ូតូត្រូវរថយន្តកិនចំពីលើបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ក្រុងដែលកំពុងតែឈរជើងនៅក្បែរកន្លែងកើតហេតុបានឃាត់ខ្លួនអ្នកបើករថយន្តបង្កនិងបានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចារចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសពយុវជនរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដំណើរស្វែងរក Nida Patcharawiraphong បានចាប់ផ្តើមម្តងទៀតបន្ទាប់ពីកប៉ាល់បានលិច ១០ម៉ោងក្រោយមកនៅតែរកមិនឃើញ

ដំណើរស្វែងរក Nida Patcharawiraphong បានចាប់ផ្តើមម្តងទៀតបន្ទាប់ពីកប៉ាល់បានលិច ១០ម៉ោងក្រោយមកនៅតែរកមិនឃើញ

ក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្តើមស្វែងរក នីដា' Nida Patcharawiraphong ម្តងទៀត បន្ទាប់ពីបាត់ខ្លួនពីទូកនៅកណ្តាលទន្លេចៅប្រាយ៉ា ១០ម៉ោងក្រោយមកនៅតែរកមិនឃើញ។ និងបានប្រកាស់សូមឲ្យនាវាទាំងអស់បន្ថយល្បឿនដោយមានការប្រុងប្រយ័ត្ន។ពីករណីរបស់ Nida Patcharawiraphong ដែលជាតារាសម្តែងដ៏ល្បី បានធ្លាក់ពីទូកល្បឿនលឿននៅកណ្តាលទន្លេចៅប្រាយ៉ា ជិតស្ពានរ៉ាម៉ា៧ ដែលបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៤ កុម្ភៈ ។ នេះបើយោងតាមព័ត៌មានរួចមក។ ថ្មីៗនេះ នៅវេលាម៉ោង ...

មុខឡើងកំប៉ុលៗគួរឱ្យក្នាញ់!! កូនស្រីជំទាវវ័យក្មេង ស៊ន សៀវម៉ី អាយុបាន ៤ ខែ ចេញត្រេមុខកាត់បា៉ៗខ្លាំងជាងម៉ាក់ៗ

មុខឡើងកំប៉ុលៗគួរឱ្យក្នាញ់!! កូនស្រីជំទាវវ័យក្មេង ស៊ន សៀវម៉ី អាយុបាន ៤ ខែ ចេញត្រេមុខកាត់បា៉ៗខ្លាំងជាងម៉ាក់ៗ

មហាជនភាគច្រើនប្រាកដជាស្គាល់កីឡាការិនីតេក្វាន់ដូដ៏ឆ្នើមស៊នសៀវម៉ីមិនខានដោយចាប់តាំងពីឡើងងារជាជំទាវមក កីឡាការិនីរូបនេះហាក់មានយីអ៊ុនឡើងទទួលបានអំណោយធំៗដ៏មានតម្លៃជាបន្តបន្ទាប់ក្នុងជីវិត ដោយលោកជំទាវបានទទួលស្វាគមន៍តំណក់ឈាមកូនស្រីដំបូងដ៏ស្រស់ស្អាតកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅក្រោយពីបានរៀបចំកម្មវិធីរៀបការយ៉ាងស្ងប់ស្ងាត់ក្នុងរដូវកាលកូវីដ។យ៉ាងណាមិញ ក្រោយពីរៀបការយ៉ាងស្ងបស្ងាត់ និង ទទួលបានអំណោយធំដំបូងដែលជាកូនស្រីសំណព្វចិត្តហើយ នោះលោកជំទាវស៊នសៀវម៉ីនិងស្វាមីបណ្ដូលចិត្តក៏ពូកែដាក់ឈ្មោះឱ្យកូនដំបូងរបស់ពួកគេបានពីរោះខ្លាំងថែមទៀតដោយពួកគេបានដាក់ឈ្មោះនាងតូចថាកែវពេជ្រសិរីមរកតចំណែកឈ្មោះហៅក្រៅវិញក៏ទាក់ទាញមិនធម្មតាដែរគឺដេវីតចេសស៊ី។ក្រឡេកទៅមើលអូនតូចកែវពេជ្រសិរីមរកតហៅដេវីតចេសស៊ីបើគិតមកដល់ថ្ងៃទីខែកុម្ភៈឆ្នាំ២០២២នេះគឺមានអាយុប្រមាណ៤ខែហើយ។ក្នុងនោះពីមួយថ្ងៃទៅមួយថ្ងៃអូនចេសស៊ីកាន់តែឃ្យូដទៅៗ រីឯសាច់វិញឡើងទ្រលុកទ្រលន់គួរឱ្យក្នាញ់។រីឯមុខមាត់វិញនោះមហាជនអ្នកគាំទ្រកំពុងតែដាក់ពិន្ទុច្រើនទៅខាងលោក កែវ ដេវីត ដោយម្នាក់ៗលើកឡើងថាអូនតូច ចេសស៊ី គឺមានមុខកាត់ទៅរកប៉ាៗខ្លាំងណាស់។តស់! ទៅមើលរូបភាពអូន ចេសស៊ី ...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ:យោងតាមផរករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលាខណ្ឌដង្កោស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ដោយការប្រើអំពើហិង្សាប្រើដុំថ្មវ៉ៃយកម៉ូតូ)ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១១និ០០នាទី ត្រង់ចំណុចផ្លូវលំស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះថុលវណ្ណាភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរជាងដែកទីលំនៅភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។ជនសង្ស័យ០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី២៣-២៤ខែកុម្ភ:ឆ្នាំ២០២២រួមាន៖១ឈ្មោះហេងសេងហៃភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅភូមិទួលសំបូរសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ។២ឈ្មោះរុនរាភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៥សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។៣-ឈ្មោះភាពសុខហេងភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៥សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ពាក់ស្លាកលេខភ្នំពេញ1GM6794មានលេខតួនិងលេខម៉ាស៊ីន9826433ចំនួន០១គ្រឿង,កាំបិតកែច្នៃចំនួន០១,កាំបិតប៉័ងតោចំនួន០១,ទូរស័ព្ទដៃម៉ាកOPPOពណ៌ទឹកមាសចំនួន០១គ្រឿង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពប្រើដុំថ្មវ៉ៃយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែនទើបជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

ទោះបែកបាក់ស្នេហា តែ Bella នៅតែរឹងមាំ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង

ទោះបែកបាក់ស្នេហា តែ Bella នៅតែរឹងមាំ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង

តារាស្រីBellaRaneeដែលគ្រប់គ្នាបានស្គាល់ជាតារាស្រីដ៏ល្បីនិងមានប្រជាប្រិយភាពយ៉ាងក្នុងពិភពសិល្បៈថៃហើយមហាជនក៏បានដឹងផងដែរថានាងទើបតែបែកបាក់ស្នេហាថ្មីៗជាមួយនឹងតារាប្រុសរូបសង្ហាលោក Weir Sukollawatកាលពីកន្លងទៅ។ក្រោយពីប្រែក្លាយខ្លួនទៅជានារីដែលមានបេះដូងទំនេរបន្ទាប់ពីបែកបាក់ស្នេហាខំសាងអស់រយៈពេលជាច្រើនឆ្នាំរួចមកតារាសម្ដែងស្រីBellaRaneeនាងកាន់តែមានសម្រស់កាន់តែស្អាតព្រមទាំងទទួលបាននូវប្រជាប្រិយភាពកាន់តែខ្លាំងលើសពីនេះនាងតែងតែបង្ហាញនូវភាពរឹងមាំនិងមិនបង្ហាញនូវភាពទន់ជ្រាយដល់អ្នកគាំទ្របានឃើញនោះទេ។ ជាក់ស្ដែងកាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២២តារាស្រីរូបនេះបានចូលរួមក្នុងព្រឹត្តិការណ៍ដំបូងរបស់នាងក្នុងការទទួលសម្ដែងជាតួឯកក្នុងរឿង Porn Prom Onlaweng បន្ទាប់ពីខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩កន្លងមក។ក្នុងកម្មវិធីនោះនាងបានស្លៀករ៉ូបពណ៌ខៀវឆែកចំហៀងនិងពាក់ស្បែកជើងកែងមើលទៅពិតជាស្រស់ស្អាតស្រស់ស្រាយនិងជឿជាក់ជាខ្លាំងដើរនៅកណ្តាលហ្វូងនៃអង្គរក្សអ្នកកាសែតព្រមទាំងអ្នកគាំទ្រមកចោមរោមថតរូបដោយក្ដីរីករាយដែលនេះបានបញ្ជាក់ថាBellaជានារីម្នាក់ដ៏រឹងមាំនិងមិនទោរទន់តាមអារម្មណ៍ដែលឈឺចាប់ ប៉ុន្តែបែរជាពង្រឹងនូវសមត្ថភាពឱ្យកាន់តែខ្លាំងក្នុងក្រសែរភ្នែករបស់មហាជនអ្នកគាំទ្រគ្រប់គ្នា៕

បង្ហាញមុខជនសង្ស័យ ប្រុសស្រី៧នាក់  ករណីបន្លំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ (ប្លង់រឹង) និងឆបោកលុយ ជាង ២លានដុល្លារ

បង្ហាញមុខជនសង្ស័យ ប្រុសស្រី៧នាក់ ករណីបន្លំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ (ប្លង់រឹង) និងឆបោកលុយ ជាង ២លានដុល្លារ

ភ្នំពេញ៖បង្ហាញមុខជនសង្ស័យបុ្រសស្រីចំនួន៧នាក់ជាសាធារណៈករណីបន្លំឯកសារនិងឆបោកយកប្រាក់៤ករណីផ្សេងគ្នាគិតជាទឹកប្រាក់អស់ប្រមាណជាង២លានដុល្លារ។ក្នុងការបង្ហាញមុខជនសង្ស័យប្រុសស្រីទាំង៧នាក់នេះ ធ្វើឡើងកាលពីវេលារសៀលថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ច ធ្វើការស្រាវជ្រាវឃាត់ខ្លួន ជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ ,២១និង ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០២២កន្លងមក។ សមត្ថកិច្ចក៏បានឲ្យដឹងថា បក្ខពួកជនសង្ស័យជាច្រើននាក់ទៀតកំពុងគេចខ្លួន ហើយសមត្ថកិច្ចក៏កំពុងបន្តស្វែងរកឃាត់ខ្លួន។ ជនសង្ស័យដែលសមត្ថកិច្ចបង្ហាញមុខជាសាធារណៈនោះទី១ឈ្មោះ វ៉ាន់ ...

Page 2 of 14 1 2 3 14

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.