អាជ្ញាធរបន្តចុះតាមដាន ការលក់តម្លៃ ទំនិញតាមផ្សារ ដើម្បីទប់ស្កាត់ ការលក់ឡើងថ្លៃ
ភ្នំពេញ៖ ដោយសង្កេតឃើញថាមានអាជីវករមួយចំនួន បានឆ្លៀតឱកាសតម្លើងថ្លៃទំនិញក្នុងពេលរដ្ឋាភិបាលប្រកាសបិទខ្ទប់ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារដើម្បីធ្វើសកម្មភាពចុះអង្កេតតាមដានស្ថិរភាពការផ្គត់ផ្គង់និងទប់ស្កាត់ការឡើងថ្លៃទំនិញ ដែលកិច្ចការនេះបន្តអនុវត្តតាមរយៈកិច្ចសហការជាមួយអាជ្ញាធរផ្សារ ដោយណែនាំអោយបិតស្លាកថ្លៃ កុំអោយអាជីវករឆ្លៀតឱកាសតម្លើងថ្លៃ និងអនុវត្តវិធានការរដ្ឋបាល ព្រមទាំងតាមដានជាប្រចាំនិងត្រៀមអន្តរាគមន៍នៅពេលមានសភាពការណ៍ចាំបាច់។ នេះបើតាមឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដែលបានឲ្យដឹងនៅថ្ងៃទី១៩មេសានេះ។ ឯកឧត្តមបន្ថែមថា ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានបង្កើតយុទ្ធនាការ រថយន្តចល័តលក់អង្ករ និងមី ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការឡើងថ្លៃទំនិញនិងជួយសំរួលការលំបាករបស់ពលរដ្ឋក្នុងកាលៈទេសៈនៃការបិទខ្ទប់នេះផងដែរ។រថយន្តចល័តរបស់ក្រុមហ៊ុន Green ...