កំពង់ត្រឡាច៖ នៅព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២០នេះ នៅរដ្ឋបាលឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបចំបេីកសំណេីរដេញថ្លៃនៃគម្រោងមូលនិធិឃុំឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឆេង ចាន់ថា អភិបាលរងស្រុកកំពង់ត្រឡាច លោក ហង្ស ពិសី នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកំពង់ឆ្នាំង...
Read moreសាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ ឣញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី "សុខភាពបន្តពូជ សិទ្ធិបន្តពូជ និងយេនឌ័រ" ជូនដល់អ្នកផ្ទុកមេរោគអេដស៍...
Read moreបន្ទាយមានជ័យ៖លោកគឹងវណ្ណៈអភិបាលរងខេត្តបន្ទាយមានជ័យនិងក្រុមការងារសមាគមមូលនិធិវ៉ាយអិលភីបានអញ្ជើញចុះពិនិត្យតាមបណ្តាកសិដ្ឋានដាំបន្លែនិងចិញ្ចឹមសត្វនៅឃុំចំណោមនិងឃុំភ្នំធំស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០។ លោកគឹងវណ្ណៈបានមានប្រសាសន៍ទៅកាន់កសិករថាឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវម៉ៅម៉ាល័យព្រមទាំងក្រុមគ្រួសារបានផ្តល់ទុនជូនប្រជាកសិករឲ្យខ្ចីដោយគ្មានការប្រាក់ផ្តល់លទ្ធភាពឲ្យកសិករបានយកទៅដាំដុះបន្លែនិងចិញ្ចឹមសត្វដើម្បីឲ្យមានចំណូលនិងលើកកំពស់ជីវភាពគ្រួសារទៀតផង។ ក្នុងឱកាសចុះពិនិត្យមើលបន្លែគ្រប់មុខនិងកន្លែងចិញ្ចឹមសត្វរួចមកលោកគឹងវណ្ណៈបានធ្វើការណែនាំពីការបណ្ដុះបណ្ដាលពីរបៀបដាំដុះបន្លែជាលក្ខណៈគ្រួសារនិងជាលក្ខណៈទ្រង់ទ្រាយធំដើម្បីបង្កើនជីវភាពគ្រួសារហើយក្រៅពីការផ្គត់ផ្គង់ក្នុងគ្រួសារបន្លែធម្មជាតិទាំងនេះអាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិឃុំស្រុកបានថែមទៀតផងព្រោះថាបន្លែទាំងនេះគ្មានជាតិគីមីដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកហូបនិងម្យ៉ាងវិញទៀតជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាងផងដែរ។ លោកគឹងវណ្ណៈបានបញ្ជាក់ឲ្យដឹងទៀតថាការងារដាំដុះនេះអាចជាមុខរបររួមផ្សំមួយនៅពេលទំនេរពីការងារការបង្កបង្កើនផលស្រូវ។ក្រុមគ្រួសារនិមួយៗក្រៅពីការងារបង្កបង្កើនផលស្រូវដើម្បីបង្កើនជីវភាពគ្រួសារហើយសង្ឃឹមថាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនាំគ្នាបន្តដាំដុះបន្លែផ្លែឈើកាន់តែផុលផុសនាពេលខាងមុខ។ លោកគឹងវណ្ណៈក៏បានធ្វើការណែនាំប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះបន្លែជាលក្ខណៈ គ្រួសារបន្ថែមទៀតប្រសិនបើមានការខ្វះខាតនូវលក្ខណបច្ចេកទេសដាំដុះណាមួយមន្ត្រីកសិកម្មនិងជួយជាប្រឹក្សាផ្តល់យោបល់បន្ថែមអំពីលក្ខណៈដាំដុះតាមបច្ចេកទេសថ្មីទទួលបានផលច្រើនគ្មានជាតិគីមី។ លោកគឹងវណ្ណៈបានឲ្យដឹងបន្តថាក្រៅពីផ្តល់ពូជបន្លែលោកតែងតែផ្តល់ប្រឹក្សាអំពីរបៀបដាំដុះរបស់ប្រជាពលរដ្ឋនូវបច្ចេកទេសថ្មីៗដល់ពួកគាត់កាន់តែមានភាពងាយស្រួលហើយមកដល់សព្វថ្ងៃនេះប្រជាពលរដ្ឋក្នុងខេត្តបានងាកមកដាំបន្លែជាលក្ខណគ្រួសារនៅតាមភូមិឃុំហើយទទួលបានផលគួរឲ្យកត់សំគាល់ផងដែរ៕
Read moreកំពង់ឆ្នាំង៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍ខេត្តកំពង់ឆ្នាំងក្នុងការចិញ្ចឹមត្រី មាន់ ទា ដាំបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម...
Read moreភ្នំពេញ ៖ ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះលក់ហ្គាស ដែលបណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរងរបួសធ្ងន់-ស្រាល ៤នាក់ទៀតនោះ នៅថ្ងៃចន្ទ ទី ២០ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ និងនាំយកអំណោយជួយសម្រាលការលំបាក...
Read moreភ្នំពេញ ៖ អាជ្ញាធរខណ្ឌព្រែកព្នៅចុះឈូស ឆាយ កិនពង្រៀប និងកាត់ដើមឈើ ដែលដុះមកលើផ្លូវ ស្រះលួង ដើម្បីសម្រួលនិងពង្រីកផ្លូវនេះចាក់បេតុងនាថ្ងៃខាងមុខ នាព្រឹកថ្ងៃទី២០ ខែកក្កា ឆ្នាំ២០២០ នៅក្នុងភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោកគូ អឿន ចៅសង្កាត់ពញ្ញាពន់ បានប្រាប់ឲ្យដឹងថា...
Read moreបាត់ដំបង៖ ប្រឡាយ១ខ្សែដែលត្រូវបានអាជ្ញាធរស្តាដើម្បីបណ្តោះទឹកសម្រាប់ជួយប្រជាកសិករកន្លងមកមានការបាក់ស្រុតយ៉ាងធ្ងន់ធ្ងរដល់ផ្លូវសាធារណះរួមនិងប៉ះពាល់ដល់ដីភូមិរបស់ពួកគាត់មួយចំនួនផងននោះពេលនេះពួកគាត់ដែលជាជាប្រជាពលរដ្ឋនៅរស់នៅភូមិចំនួន៣មានការព្រួយបារម្មណ៍បើអាជ្ញាធរគ្មានវិធានការទប់ស្កាត់អោយទាន់ពេលនោះទេ។ ប្រឡាយ១ខ្សែនេះឆ្លងកាត់ក្នុងភូមិចំនួនបីរួមមានភូមិតាព្រួច.ភូមិអូរតានុប.ភូមិចុងព្រែកចំណុះអោយសង្កាត់ក្ដុលក្រុងបាត់ដំបងខេត្តបាត់បាត់ដំបង។ប្រជាពលរដ្ឋបានអោយដឹងថា:ការស្តាប្រឡាយនេះពួកគាត់រីករាយនឹងទទួលយកបានក្នុងការកែប្រែប្រព័ន្ធធារ៉ាសាស្ត្រសម្រាប់បញ្ជូនទឹកដល់ប្រជាកសិករក្នុងការប្រកបរបរកសិកម្មអោយកាន់តែមានភាពរីកចម្រើន។ ពួកគាត់បន្តថា:ប៉ុន្តែអ្វីុដែលធ្វើអោយពួកគាត់មានការព្រួយបារម្ភណ៍នោះគឺមាត់ប្រឡាយសងខាងនេះត្រូវបានបាក់ស្រុតជាបន្តបន្ទាប់ពេលធ្លាក់ភ្លៀងម្តងៗធ្វើអោយបាក់ស្រុតដល់ដីផ្លូវបង្កអោយអ្នកធ្វើដំណើរព្រួយបារម្មណ៍ក៏ដូចជាបង្កអោយខូចខាតដល់ផ្លូវសាធារណះផងដែរ។ពួកគាត់បន្តថាការបាក់ស្រុតនេះបង្កមកពីការស្តារប្រឡាយនេះជ្រៅហើយមាត់ប្រឡាយសងខាងចោទមិនត្រូវតាមកម្រិតស្តង់ដាទើបងាយនឹងបាក់ស្រុតបែបនេះហើយពួកគាត់ទាំងបីភូមសំណូមពរដល់អាជ្ញាធរក្រុងនឹងខេត្តរកវិធីដើម្បីទប់ស្កាត់ការបាក់ស្រុតនេះជាផលប្រយោជន៍ប្រើប្រាស់បានយូរអង្វែង។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនឹងដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋផងលោកផេង.សិទ្ធីអភិបាលក្រុងបានអោយទូរទស្សន៍ព្រះនរាណ៍ដឹងនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២០នេះថា:បញ្ហានេះលោកបានអោយចៅសង្កាត់ក្តុលកោះប្រជុំនៅថ្ងៃទី១៩ខែកក្កដានេះដែរហើយដើម្បីរកវិធានការទប់ស្កាត់ក្នុងការបាក់ស្រុតនេះ៕សៅ សារិទ្ធ៕
Read moreភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ (Cambodian Second League) ទំនងជាចាប់ផ្ដើមប្រកួតឡើងវិញនៅចុងឆ្នាំ២០២០ នេះ។ យោងតាមលិខិតជូនដំណឹងស្ដីពីការប្រកួតបាល់ទាត់សម្រាប់ឆ្នាំ២០២០ដែលក្នុងនោះមានព្រឹត្តិការណ៍សំខាន់ៗចំនួន៦ដែលរួមមានលីគលំដាប់ទី២កម្ពុជាផងនោះការដាក់ឲ្យដាក់ពាក្យចូលរួមប្រកួត នឹងចាប់ទទួលចាប់ពីថ្ងៃជូនដំណឹងតទៅ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ខណៈជុំវិញកាលបរិច្ឆេទប្រកួត គឺគេគ្រោងនឹងធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០ខណៈចំនួនក្រុមគឺអាស្រ័យទៅតាមចំនួនក្រុមដែលបានដាក់ពាក្យចូលរួមគ្រប់លក្ខខណ្ឌ។ ក្រៅតែពីពានរង្វាន់លីគទី២ព្រឹត្តិការណ៍បាល់ទាត់ចំនួន៥ផ្សេងទៀតក៏ត្រូវបានដាក់ឲ្យចាប់ផ្ដើមដាក់ពាក្យចូលរួមប្រកួតដូចគ្នាផងដែរ រួមមានពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២០...
Read moreបន្ទាយមានជ័យ៖ភូមិ២ក្នុងសង្កាត់ប៉ោយប៉ែតកំពុងមានបញ្ហាកើតជម្ងឺចម្លែកម្យ៉ាងមាន ក្មេងចាស់ប្រុសស្រីបានធ្លាក់ខ្លួនឈឺនិងឡើងកម្តៅខុសធម្មតាខ្លះរហូតប្រកាច់ក្នុងភូមិក្បាលកោះនិងភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។បើតាមការអះអាងរបស់បងស្រីម្នាក់បាននិយាយថាប៉ុន្មានថ្ងៃនេះមានក្មេងចាស់ប្រុសស្រីក្នុងភូមិទាំង២នេះបានធ្លាក់ខ្លួនឈឺខ្លះបញ្ជូនទៅមន្ទីរពេទ្យរដ្ឋនិងភាគច្រើនទៅគ្លីនិកឯកជនគ្រប់គ្នាមិនដឹងថាកើតជំងឺអ្វីនោះទេប៉ុន្តែប្រាប់ពីមូលហេតុថាដំបូងឡើយមានអាការៈទន់ដៃទន់ជើងបន្ទាប់មកក្តៅសន្ធំហើយឡើងកន្ទួលលើដងខ្លួនឬសាច់មានពណ៏ក្រហមហើយពេលទៅដល់គ្លីនិកឯកជនក៏បានពិនិត្យកំដៅខ្លះឡើងដល់៤០អង្សាសេមិនតែប៉ុណ្ណោះគ្រួសាខ្លះអះអាងថាកូនចៅពួកគាត់ប្រកាច់ដោយសារឡើងកម្តៅខ្លាំងពេកក៏មានដែរ។ ចំណែកអាជ្ញាធរនិងក្រុមគ្រូពេទ្យកំពុងដុតដៃជើងចុះទៅដល់ភូមិកើតហេតុធ្វើការសាកសួរនិងធ្វើការជួយសង្គ្រោះអ្នកភូមិភ្លាមៗចំណែកឯអ្នកឡើងកម្តៅខ្លាំងត្រូវក្រុមគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យាបាលនិងតាមដានថាតើអ្នកជម្ងឺកើតរោគអ្វីឲ្យពិតប្រាកដ។ លោកវេជ្ជបណ្ឌិតខេពិសិដ្ឋប្រធានមណ្ឌលសុខភាពប៉ោយប៉ែត១ដែលចុះផ្ទាល់ដល់ចំណុចកើតហេតុមិនបានប្រាប់លម្អិតពីអការៈរោគឬអ្នកជំងឺមានប៉ុន្មាននាក់នោះឡើយដោយនិយាយថាលោកមិនសូវច្បាស់ការនោះទេ។ ដោយឡែកមន្ត្រីការិយាល័យស្រុកប្រត្តិបត្តក្រុងប៉ោយប៉ែតលោកវិជ្ជបណ្ឌិតសឹង្ហសុភាពបានប្រាប់តាមទូរស័ព្ទថាលោកមិនបានដឹងពីចំនួនអ្នកជំងឺបញ្ជូនពីភូមិទាំង២ខាងលើទៅកាន់មន្ទីរពេទ្យនោះទេព្រោះលោកទើបចុះដល់កន្លែងកើតហេតុថ្ងៃនេះ។លោកថាអ្នកជំងឺបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនៅថ្ងៃទី២០កក្កដាឆ្នាំ២០២០នេះគឺមានចំនួន៤នាក់ហើយប្រុស២ស្រី២តែ៣នាក់ទៀតមានសញ្ញាសង្ស័យត្រូវតាមដានបន្តដោយឡែកម្នាក់គ្រាន់តែគ្រុនធម្មតា។ចំណែកមន្ត្រីក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតបានប្រាប់ថាអ្នកជំងឺដែលបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី១៩កក្កដាឆ្នាំ២០២០នេះមានចំនួន៧នាក់ហើយមានស្រីនាក់ចំនួន៤នាក់ភាគច្រើនជាកុមារលោកវេជលោកវេជ្ជបណ្ឌិតបាននិយាយថានៅមិនទាន់ដឹងអំពីមូលហេតុអ្វីនោះទេដោយបញ្ជាក់ថាត្រូវពិនិត្យតាមដានមើលឈាមឬតាមដានអការៈរោគអ្នកជម្ងឺបន្តទៀតសិន។
Read moreហ្វេសប៊ុក ៖ ពិតជាមិនធម្មតាមែនមានកូនខ្មែរម្នាក់បានបង្កើតឧទ្ធម្ភាគចក្រ មួយគ្រឿងបានកំពុងតែធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងស្ងើចសរសើរចំពោះសមត្តភាពរបស់គាត់ ។ យ៉ាងណាមិញ ចំពោះឧទ្ធម្ភាគចក្រ មួយគ្រឿងនេះដែលទើបតែបង្កើតថ្មីដោយស្នាដៃកូនខ្មែរយើងមានរូបរាងស្អាតមិនធម្មតាទេ ហើយមានលក្ខណះពិសេសយ៉ាងសម្បូរបែប បើនិយាយពីសម្លេងរបស់ឧទ្ធម្ភាគចក្រនេះវិញស្ទើតែដូចឧទ្ធម្ភាគចក្រចម្បាំងធំៗទៅហើយ ។ បន្ទាប់ពីបានឃើញពីសម្ថតភាពរបស់កូនខ្មែរម្នាក់នេះហើយមានមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងបានស៊ែរចែករំលែកវិដេអូមួយនេះជាច្រើនដងថែមទៀតផង ។ ទោះបីជាយ៉ាងណាក៏ដោយសារព័ត៌មានខ្មែរអ៊ីវិន ព្យាយាមរកកូនខ្មែរម្នាក់បានបង្កើតឧទ្ធម្ភាគចក្រអោយឃើញ និងសាកសួរពីជីវ ប្រវត្តសង្ខេបរបស់គ្នា អោយខានតែបានក្នុងពេលដ៏ខ្លីនេះ...
Read moreទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com
081 31 3333
អាស័យដ្ឋាន៖ រាជធានីភ្នំពេញ
Copyright © 2020 Pich News , All right reserved.
© 2020 pichnews.com