ព័ត៌មានអន្តរជាតិ

3

ប្រើវិធានការបិទខ្ទប់ហើយក៏វៀតណាមនៅមិនទាន់មានសញ្ញាថយចុះនៅឡើយទេ អត្រាឆ្លងជំងឹកូវីដ-១៩ថ្មីៗនៅតែបន្តហក់ឡើងខ្លាំងគួរឲ្យព្រួយបារម្ភ !

ហាណូយ៖ ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមមានការហក់ឡើងខ្លាំង ដែលជាក្តីកង្វល់របស់អាជ្ញាធរជាខ្លាំងបើទោះបីជាមួយរយៈនេះបានប្រើវិធានការបិទខ្ទប់ក្រុងហូជីម៉ិញក្តី មួយរយៈកន្លងមកនេះក្តីប៉ុន្តែស្ថានការនៃការឆ្លងថ្មីហាក់មិនថមថយនៅឡើយនោះទេ ។ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៥,៩២៦ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន ។ ក្នុងចំណោមនោះខាងលើ មាន៥,៨៨៧ជាករណីឆ្លងនៅក្នុងស្រុក និងមាន៣៩នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេសហើយទីក្រុងហូជីមិញតែឯងរ៉ាប់រ៉ងចំនួន៤,៦៩២ករណី ។ សូមជម្រាបថា នៅក្នុងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីនេះមានប្រទេសមិនតិចនោះទេដែលប្រឈមមុខខ្លាំងចំពោះវិបត្តិជំងឺកូវីដ-១៩ដោយក្នុងនោះជំងឺនេះកំពុងគំរាមដល់អាយុជីវិតរបស់ប្រជាជនក្នុងប្រទេសទាំងនោះផង...

Read more

ថៃកាន់តែប្រឈមមុខខ្លាំងហើយ ! រលកជំងឺកូវីដ-១៩មួយថ្ងៃឆ្លងជាង១ម៉ឺននាក់ស្លាប់ជិត១៥០នាក់ ស្រប់ពេលដែលខ្វះខាតកន្លែងសម្រាកព្យាបាល

បាងកក៖ ថៃបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗចំនួន ១០,០៨២ករណីបន្ថែម ខណៈអ្នកជំងឺចំនួន ១៤១នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លង និងស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៩,៩៥៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១២៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។...

Read more

រំជួលចិត្តខ្លាំង ! ជំងឺកូវីដ-១៩លុកលុយប្រទេសថៃខ្លាំង សូម្បីកន្លែងព្យាលក៏ខ្វះខាត់ដែរអ្នកជំងឺត្រូវ ដេកក្នុងចំណតរថយន្ត និងក្បែរធុងសំរាមនៅមន្ទីរពេទ្យ

បាងកក៖ ស្ថានភាពនៃអត្រាឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃកាន់តែហក់ឡើងខ្ពស់លុកលុយ ប្រទេសនេះជាខ្លាំងរហូតដល់ពេលនេះអាជ្ញាធរកំពុងតែព្រួយបារម្ភខ្លាំងអំពីវិបត្តិនេះ ស្របពេលដែល គ្រែ និងមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ ១៩ក៏មានការខ្វះខាតខ្លាំងរហូតត្រូវយកចំណតរថយន្តធ្វើជា កន្លែងព្យាបាលអ្នកជំងឺ ។ ថ្មីៗនេះប្រជាពលរដ្ឋថៃជាច្រើនសម្តែងការរំជួលចិត្តជាខ្លាំងបន្ទាប់ពីបានរូបភាពជាច្រើនសន្លឹករបស់អ្នកជំងឺកូវីដ-១៩ដែលកំពុងសម្រាកព្យាបាលនៅឯចំណតរថយន្ដក្បែរធុងសំរាម នៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកក បានបង្កឲ្យមានភាពរំជើបរំជួលចិត្តជាខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម នៅក្នុងប្រទេសថៃ ខណៈមន្ទីរពេទ្យកាន់តែច្រើនខ្វះខាតគ្រែ ប្រឈមមុខនឹងការកើនឡើង ករណីឆ្លងប្រចាំថ្ងៃយ៉ាងគំហុក ។ រូបភាពស្ថានភាពនៃអ្នកជំងឺកូវីដ-១៩ទាំងនោះត្រូវបានគេថតចេញពីចំណតរថយន្ដនៃមន្ទីរពេទ្យ PMG...

Read more

ផ្ទុះបាតុកម្មវាយកម្ទេចដុតបំផ្លាញផ្សារទំនើបយ៉ាងកក្រើកធ្វើឲ្យចលាចលពេញទីក្រុងបន្ទាប់ពីចាប់ខ្លួនអតីតប្រធានាធិបតីអាហ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូង៖ បន្ទាប់ពីមានការចាប់ឃុំខ្លួនអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma ពេលនេះប្រទេសអាហ្វ្រិកខាងត្បូងមួយនេះបានជួបប្រទះនូវភាពវឹកវរចលាចលជាខ្លាំងដោយក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មពេញទីក្រុងដោយនាំគ្នាវាយកម្ទេច និងដុតផ្សារទំនើបចោលយ៉ាងអនាធិបតេយ្យ ។ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះក្រមបាតុករ និងមន្ត្រីប៉ូលិសបានប៉ះទង្គិចគ្នាបង្កជាហិង្សារយ៉ាងកម្រោងបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ។ ក្រៅពីការប៉ះទង្គិចគ្នានេះ ក៏មានដែរក្រុមជនឆ្លៀតឱកាសលួចឆក់ប្លន់ដែលធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេសមួយនេះធ្លាក់ចូលសភាពពិបាកគ្រប់គ្រង ។ មន្ត្រីប៉ូលិសបានឲ្យដឹងថា ពាក់ព័ន្ធនឹងភាពចលាចលនេះរដ្ឋាភិបាលបានកំពុងចាត់វិធានការទប់ស្កាត់នូវរាល់សកម្មភាពបាតុកម្មនានាដោយក្នុងនោះរាប់ចាប់ពីខេត្ត...

Read more

ស្តែងៗណាស់ទឹកជន់លិចខ្លាំងរលំបាក់ផ្ទះស្លាប់ទាំងមនុស្សហើយហូរនាំយកទាំងផ្ទះទៅជាមួយទៀត !

អាល្លឺម៉ង់៖ មនុស្សប្រមាណ៦នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានជួបប្រទះទឹកជំនន់យ៉ាងគំហុកនៅភាគខាងលេចប្រទេសអាល្លឺម៉ង់ដោយគ្រោះធម្មជាតិដ៏អាក្រកនេះក៏បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋឲ្យរលំបាក់ និងលិចលង់ជាច្រើនខ្នង ។ បើតាមមន្ត្រីប៉ូលិសអាល្លឺម៉ងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១បានឲ្យដឹងថា មនុស្សចំនួន៤នាក់បានស្លាប់ និង៣០នាក់កំពុងតែបាត់ខ្លួននៅកន្លែងដាំទំពាំងបាយជូសម្រាបធ្វើស្រាក្នុងស្រុក Ahrweiler ភាគខាងត្បូងក្រុង Bonn បន្ទាប់ពីទន្លេ Ahr ជន់ហូរទៅក្នុងទន្លេ Rhie បណ្តាលឲ្យបាក់ច្រាំងហូរ នាំ...

Read more

ផ្ទុះការឆ្លងជំងឺកូវីដ-១៩ខ្លាំងនៅថៃកើនអ្នកជំងឺច្រើនពេកស្ទើរកកន្លែងសម្រាកព្យាបាលគ្មានទៅហើយ !

ថៃ៖ កំណើននៃអត្រាឆ្លងជំងឺកូវីដ-១៩យ៉ាងគំហុកនៅក្នុងប្រទេសថៃដែលរហូតដល់ពេលនេះស្ទើរតែរកកន្លែងដាក់អ្នកជំងឺសម្រាកព្យាបាលគ្មានទៅហើយដោយគេសង្កេតឃើញមានប្រជាជនថៃ មិនតិចនាក់ទេដែលត្រូវរង់ចាំនៅតាមដងផ្លូវដើម្បីទទួលបានកន្លែងសម្រាប់សម្រាកព្យាបាល ។ ទិដ្ឋភាពនេះបានកើតឡើងកាលពីពេលថ្មីៗនេះដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានបរទេសមួយចំនួនបន្ទាប់ពីប្រទេសអាស៊ីមួយនេះធ្លាក់ចូលក្នុងវិបត្តិនៃការឆ្លងរីករាលដាលខ្លាំងជាបន្តបន្តាប់រហូតរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសម្រេចឲ្យបិទខ្ទប់ទីក្រុងបាងកក និង ខេត្តនៅជុំវីញ ក្រោយពីករណីភាគច្រើន ផ្ទុះឆ្លងចេញពីកន្លែងផឹកស៊ីរាំច្រៀង នៅក្នុងទីក្រុងបាងកក ដែលជាទីក្រុងដ៏មមាញឹកមួយរបស់ថៃ ។ សូមជម្រាបថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩របស់ប្រទេសថៃ CCSA នៅថ្ងៃទី១៥...

Read more

ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅអាមេរិករហូតពេលនេះបានបំផ្លាញអស់ព្រៃឈើជិត៩០០គីឡូម៉ែត្រក្រឡា និងរាលដាលបំផ្លាញទីជនបទជាច្រើន !

ឡូសអាន់ជែលែស៖ ស្ថានភាពភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅអណ្តាតភ្លើងក្រហមច្រាលឆ្អៅ ផ្សែងខ្មួលខ្មាញ់ខ្មៅពេញផ្ទៃមេឃរួមទាំងអាកាសធាតុក្ដៅ នឹងកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំងឡើងហើយនៅបណ្ដារដ្ឋភាគខាងលិចរបស់សហរដ្ឋអាមេរិក ដែលពេលនេះក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ១៤,០០០នាក់ កំពុងប្រយុទ្ធតស៊ូជាមួយអណ្តាតភ្លើងឆេះព្រៃជាង ៦០កន្លែង ដែលកំពុងបំផ្លាញតំបន់ជនបទជាច្រើន ។ ភ្លើងឆេះព្រៃនេះត្រូវបានគេហៅថាBootleg Fire ក្នុងតំបន់ Klamath នៃរដ្ឋ Oregon គឺជាភ្លើងឆេះព្រៃធំបំផុត គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ដោយវាបានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៨៥៩គីឡូម៉ែត្រក្រឡា...

Read more

មានជីវិតពីរស្ទើរមិនគ្រប់ផង ! លោកស្រី អ៊ុង សានស៊ូជី រងការចោទលើបណ្តឹងថ្មីធំៗចំនួន៤ទៀតអាចជាប់ពន្ធនាគារជាង៧០ឆ្នាំ !

មីយ៉ាន់ម៉ា៖ លោកស្រីអ៊ុង សានស៊ូជី ដែលជារដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ ពីក្រុមយោធាបានដាក់ពាក្យបណ្តឹងពីបទចោទធំៗចំនួន៤ថ្មីៗបន្ថែមទៀត ដែលអាចនឹងប្រឈមការជាប់ពន្ធនាគាររហូតដល់ទៅ៧៥ឆ្នាំឯណោះ ។ ពាក់ព័ន្ធនឹងបញ្ហានេះលោក U Khin Maung Zaw មេធាវីរបស់លោកស្រីអ៊ុង សានស៊ូជី បានឲ្យដឹងថា ពាក្យបណ្តឹងដែលជាបទចោទថ្មីៗទាំងនោះ ស្ថិតនៅក្រោមច្បាប់ប្រឆាំងអំពើពុយរលួយ ដោយតុលា ការជាន់ខ្ពស់នឹងទទួលពាក្យបណ្តឹងនេះនៅថ្ងៃទី២២...

Read more

ស្លាប់គរដៃគរជើង ! រលក់ជំងឺកូវីដ-១៩នៅឥណ្ឌូនេស៊ីបក់បោកកាន់តែខ្លាំង មិនទាន់ឃើញសញ្ញាធ្លាក់ចុះមកវិញទេ !

ហ្សាការតា៖រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧,៨៩៩នាក់ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយតែប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនជាង ២.៦លាននាក់ ។ នេះបើយោងតាមរាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។ ស្ថានភាពនៃការឆ្លងយ៉ងគំហុកនៅប្រទេសមួយនេះក្នុងរយៈពេល២៤ម៉ោងដូចគ្នា ប្រជាពលរដ្ឋដែលជាអ្នកជំងឺកូវីដ-១៩ចំនួន៨៦៤នាក់ ត្រូវបានក្រសួងសុខាភិបាលឥណ្ឌូណេស៊ីចេញតួលេខលើរបាយការណ៍របស់ខ្លួនថាបានស្លាប់បាត់បង់ជីវីត ដែលធ្វើឲ្យអ្នកស្លាប់សរុបកើនជាង ៦៨,០០០នាក់ ។ ពាក់ព័ន្ធនឹងករណីឆ្លងរាត្បាតជំងឺកូវីដ-១៩ដ៏អាក្រកនៅប្រទេសអាស៊ីមួយនេះ បានផ្ទុះឡើងខ្លាំងនៅពេលដែលប្រជាពលរដ្ឋបានសម្រាកវិស្សមកាល...

Read more

អាសូរណាស់រលំបាក់សណ្ឋាគារ Siji Kaiyuan នៅចិនសង្កត់សម្លាប់មនុស្សជិត១០នាក់ និងបាត់ខ្លួន ជាច្រើននាក់ !

ចិន៖ មនុស្សចំនួន៨នាក់ បានស្លាប់បាត់បង់ជីវិត និងចំនួន៩នាក់បានបាត់ខ្លួនក្នុងគំនរបាក់បែកនៃការរលំបាក់សណ្ឋាគារSiji Kaiyuan នៅទីក្រុង Suzhou ភាគខាងកើតប្រទេសចិន ។ នេះបើយោងតាមប្រសាសន៍របស់អាជ្ញាធរចិនបានជម្រាបឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ។ បើតាមអាជ្ញាធរចិនដដែលខាងលើនេះបានឲ្យដឹងបន្តថា ករណីរលំបាក់សណ្ឋាគារដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ម្សិលម៉ិញនេះ ។ អ្នកដែលស្នាក់នៅក្នុងសណ្ឋាគារនេះភាគច្រើនសុទ្ធសឹងតែជាភ្ញៀវ ដែលរហូតដល់ពេលនេះត្រូវបានរាយការណ៍បន្ថែមថាបានបាត់ខ្លួនចំនួន២៣នាក់...

Read more
Page 19 of 77 1 18 19 20 77

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.