• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Monday, June 2, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home សិល្បៈកំសាន្ត

មហោស្រពសៀកអន្តរជាតិទីនេះទីនោះត្រឡប់មកវិញហើយ! សមាគមហ្វារពន្លឺសិល្បៈមានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងថា មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ លើកទី១១ នឹងប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា

by Pich News
27/05/2022
in សិល្បៈកំសាន្ត
0
មហោស្រពសៀកអន្តរជាតិទីនេះទីនោះត្រឡប់មកវិញហើយ! សមាគមហ្វារពន្លឺសិល្បៈមានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងថា មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ លើកទី១១ នឹងប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា
54
SHARES
259
VIEWS
Share on FacebookShare on Twitter

សមាគមហ្វារពន្លឺសិល្បៈ មានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងថា មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ លើកទី១១នឹងត្រលប់មកវិញម្តងទៀតដោយប្រព្រឹត្តិទៅនៅក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ មហោស្រពអន្តរជាតិទីនេះ ទីនោះ គឺជាមហោស្រពសៀកអន្តរជាតិដែលនាំយកសិល្បករ សិល្បការិនីជាច្រើននៅជុំវិញពិភពលោក មកបង្ហាញសមត្ថភាពនៃការសម្តែងសៀករបស់ពួកគេនៅតាមដងផ្លូវ និងទីប្រជុំជននានានៅក្នុងប្រទេសកម្ពុជា។ មហោស្រពទីនេះទីនោះឆ្នាំនេះ រួមមានសិល្បករ សិល្បការិនី មកពីប្រទេសកម្ពុជា ថៃ តៃវ៉ាន់ និងប្រទេសបារាំង ដែលនឹងមកប្រមូលផ្តុំគ្នានៅទីក្រុងបាត់ដំបងដើម្បីធ្វើការសម្តែង ចែករំលែកបទពិសោធន៍ ចំណេះដឹងជាមួយនឹងសិស្សសៀករបស់យើង បំផុសគំនិតពួកគេឲ្យដើរតាមក្តីស្រម៉ៃរបស់ខ្លួននៅក្នុងវិថីសិល្បៈ។

កម្មវិធីរយៈពេល ៦ថ្ងៃនៃមហោស្រពនេះនឹងនាំយកមកនូវការសម្តែងសៀកខុសប្លែកគ្នាថ្មីៗរៀងរាល់ល្ងាចនៅក្នុងតង់សម្តែងនៃសមាគមហ្វារពន្លឺសិល្បៈ។ អ្វីដែលពិសេសនោះគឺលោកអ្នកអាចចូលរួមជាមួយសកម្មភាពសិល្បៈ ទស្សនាការសម្តែងខ្លីៗដោយឥតគិតថ្លៃ និងភ្លក់រសជាតិអាហារក្នុងស្រុកឆ្ងាញ់ៗផងដែរ។ មហោស្រពទីនេះទីនោះនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី ២៩ ខែឧសភា ជាមួយនឹងក្បួនដង្ហែរតុក្កតាយក្ស និងសៀក នៅតាមដងផ្លូវនៃទីក្រុងបាត់ដំបង។ នៅថ្ងៃសុក្រ ទី ៣ ខែមិថុនា គឺជាថ្ងៃបង្ហើយនៃកម្មវិធីដោយមានការប្រគុំតន្ត្រីចុងក្រោយដោយក្រុមតន្ត្រីហ៊ីបហប “ក្លាបយ៉ាហ៊ែន” ។គោលបំណងនៃមហោស្រពទីនេះទីនោះគឺនាំឲ្យមានការបំផុសគំនិតដល់យុវជន ជំរុញឲ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន លើកកម្ពស់សិល្បៈក្នុងសង្គមកម្ពុជា នាំមកនូវការរួបរួម និងការយល់ដឹងពីតម្លៃរួមរបស់គ្នា។

“ការនាំយក និងរៀបចំមហោស្រពសិល្បៈគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ហ្វារ ដើម្បីនាំយកសិល្បៈទៅកាន់ប្រជាជន និងចូលរួមជាមួយសហគមន៍ដើម្បីកសាងអត្តសញ្ញាណវប្បធម៌បេតិកភណ្ឌរួមគ្នា។ យើងសង្ឃឹមថាការនាំមកនូវមហោស្រពសិល្បៈនឹងជួយលើកមុខមាត់់ខេត្តបាត់ដំបង ជាខេត្តនៃមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ច្នៃប្រឌិតរបស់ប្រទេសកម្ពុជា” លោកអូស្មាន់ ខាវ៉ាចា បានមានប្រសាសន៍។ “យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលយើងបានទទួលការគាំទ្រពីអភិបាលខេត្តបាត់ដំបងដើម្បីឲ្យយើងអាចធ្វើជាម្ចាស់ផ្ទះនៃមហោស្រពសៀកទីនេះទីនោះនៅឆ្នាំនេះ ក្រោយពីមានការលុបចោលព្រឹត្តិការណ៍នេះម្តងកាលពីឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត។ ចាប់តាំងពីមានការបើកច្រកព្រំដែនឡើងវិញនៅក្នុងប្រទេសកម្ពុជាមក យើងច្បាស់ណាស់ថាព្រឹត្តិការណ៍មហោស្រពទីនេះទីនោះឆ្នាំនេះនឹងនាំឲ្យមានភាពសប្បាយរីករាយកើតឡើងសម្រាប់គ្រប់គ្នា ទោះបីជាយើងមានរយៈពេលខ្លីក្នុងការរៀបចំក៏ដោយ។

មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ ត្រូវបានឧបត្ថម្ភដោយ La Region Occitanie Organisation Internationale de la Francophonie ក្រសួងវប្បធម៌តៃវ៉ាន់ និងសហការរៀបចំកម្មវិធីដោយល្ខោនសៀកកម្ពុជាហ្វារ។ ការកើតមានឡើងនៃមហោស្រពនេះគឺជាឱកាសដ៏ល្អមួយដើម្បីនាំយកសិល្បករ សិល្បការិនីអន្តរជាតិ ក៏ដូចជាលើកទឹកចិត្តភ្ញៀវទេសចរណ៍ឲ្យត្រឡប់មកលេងខេត្តបាត់ដំបងជាថ្មីម្តងទៀត។

អំពីហ្វារៈហ្វារពន្លឺសិល្បៈ គឺជាសាលាសិល្បៈមិនរកប្រាក់ចំណេញកម្ពុជា មានទីតាំងនៅខេត្ដបាត់ដំបង ដែលធ្វើការផ្តល់សិទ្ធិអំណាចដល់កុមារ យុវជននិងសហគមន៍ តាមរយៈកម្មវិធីសិល្បៈ អប់រំ សង្គម និង ការចុះសហគមន៍ តាំងពីឆ្នាំ១៩៩៤។ដោយទទួលបានការបំផុសគំនិតពីថ្នាក់គំនូរនៅជំរុំជនភៀសខ្លួនសាយធូនៅជាប់ព្រំដែនខ្មែរ-ថៃ សិស្សគំនូរដែលបានរៀនកាលពីនៅជំរុំចំនួន ៨ នាក់បានត្រឡប់មកមាតុភូមិវិញហើយបង្កើតអង្គការ “ហ្វារពន្លឺសិល្បៈ” នៅឆ្នាំ ១៩៩៤ ដែលមានទីតាំងនៅភូមិអញ្ចាញ ក្រុងបាត់ដំបង។គោលបំណងរបស់ហ្វារពន្លឺសិល្បៈ គឺដើម្បីកែលម្អការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។ ហ្វារស្វាគមន៍សិស្សជាង ១០០០ នាក់ឲ្យចូលរៀនថ្នាក់សិល្បៈ និងសិក្ខាសាលាផ្សេងៗ។

ហ្វារពន្លឺសិល្បៈផ្តល់នូវវិធីសាស្រ្តរួមមួយចំពោះតម្រូវការរបស់កុមារនៅក្នុងផ្នែកនៃសកម្មភាពសង្គម ការអប់រំ ការអនុវត្តសិល្បៈ និងវប្បធម៌។ សកម្មភាពសង្គមរបស់ហ្វាររួមមានកម្មវិធីគាំពារកុមារ (មជ្ឈមណ្ឌលថែទាំកុមារ) និងសាលាមត្តេយ្យ (មជ្ឈមណ្ឌលកម្សាន្ត)។ កម្មវិធីអប់រំហ្វាររួមមាន កម្មវិធីអប់រំផ្លូវការ៖ ពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យ និងកម្មវិធីអប់រំក្រៅផ្លូវការមួយចំនួនរួមមាន អក្ខរកម្ម គណិតវិទ្យា បំណិនជីវិត និងថ្នាក់ភាសាបរទេស។

សិល្បៈត្រូវបានគេស្គាល់ថាជាគន្លឹះមួយដើម្បីផ្តល់អំណាចដល់បុគ្គលម្នាក់ៗដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ពួកគេ។ ថ្នាក់រៀន សកម្មភាពសិល្បៈ និងវប្បធម៌ជាច្រើនត្រូវបានអនុវត្តជារៀងរាល់ថ្ងៃដោយមិនគិតថ្លៃទៅកាន់សិស្សជាង ៥០០ នាក់។ ការបណ្តុះបណ្តាលរួមមាន៖ តន្ត្រី របាំសហសម័យ របាំបុរាណ របាំប្រពៃណី សិល្បៈសូនរូប ល្ខោន សៀក គំនូរជីវចល ការរចនាក្រាហ្វិក និងគំនូរ។សិស្សានុសិស្សមកពីសាលាសិល្បៈទស្សនីយភាព និងសាលាជំនាញសិល្បៈសូនរូបសុទ្ធតែមានឱកាសក្នុងការទទួលបានចំណេះជំនាញពិតប្រាកដដើម្បីរៀបចំខ្លួនជាស្រេចក្នុងការបម្រើការងារជាសិល្បករអាជីពទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ឱកាសទាំងនេះនឹងលើកកម្ពស់អាជីពវិជ្ជាជីវៈរបស់ពួកគេ និងផ្តល់ឱ្យពួកគេនូវការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ទំនាក់ទំនង៖លេខទូរសព្ចៈ +៨៥៥ ៩៦ ២៩១ ១១០៨ www.phareps.org ធ្វើការកក់សំបុត្រៈ reservations@phareps.org ០៧៧/៩៣ ៥៥៤ ៤១៣

Previous Post

បាត់មុខយូហើយ! មកលើកនេះ តារាភាពយន្តជើងចាស់ លោក ជា សំណាង ក្លាយជាទូតសុឆន្ទៈផលិតផលយិនស៊ិនក្រហមកូរ៉េ

Next Post

ប្រធានកតិ្តយសសមាគមពាណិជ្ជកម្មកម្ពុជាចិន លោកបណ្ឌិតបេន លី អះអាងថា វិនិយោគិនបរទេស កំពុងសម្លឹងមើលពីឱកាសវិនិយោគលើអចលនទ្រព្យបន្ថែមនៅកម្ពុជា

Related Posts

ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
សិល្បៈកំសាន្ត

ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត

08/04/2025
211
សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
សិល្បៈកំសាន្ត

សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា

05/04/2025
203
KingChi x BK8 E-sport ផ្ទុះ​ការ​ចាប់​អារម្មណ៍​​មិន​ធម្មតា​
សិល្បៈកំសាន្ត

KingChi x BK8 E-sport ផ្ទុះ​ការ​ចាប់​អារម្មណ៍​​មិន​ធម្មតា​

08/04/2024
1.2k
 ចូលរួមសប្បាយជាមួយនឹង៖ គឹម យ៉ាយ៉ា និង លោក សេង ក្នុងកម្មវិធីបទចម្រៀង me88 លេងដោយសុវត្ថីភាព
សិល្បៈកំសាន្ត

 ចូលរួមសប្បាយជាមួយនឹង៖ គឹម យ៉ាយ៉ា និង លោក សេង ក្នុងកម្មវិធីបទចម្រៀង me88 លេងដោយសុវត្ថីភាព

21/09/2023
1.4k
ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣
សិល្បៈកំសាន្ត

ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣

28/08/2023
1.4k
ស្ថាន តំណាង ពាណិជ្ជកម្ម ថៃ នឹង រៀបចំ ពិព័រណ៍ ពាណិជ្ជកម្ម ថៃ “Mini Thailand Week 2022” នៅ ផ្សារ ទំនើប ភួ ពុ យ ក្រុង បាត់ ដំប ង
សិល្បៈកំសាន្ត

ស្ថាន តំណាង ពាណិជ្ជកម្ម ថៃ នឹង រៀបចំ ពិព័រណ៍ ពាណិជ្ជកម្ម ថៃ “Mini Thailand Week 2022” នៅ ផ្សារ ទំនើប ភួ ពុ យ ក្រុង បាត់ ដំប ង

21/08/2022
1.6k
Next Post
ប្រធានកតិ្តយសសមាគមពាណិជ្ជកម្មកម្ពុជាចិន លោកបណ្ឌិតបេន លី អះអាងថា វិនិយោគិនបរទេស កំពុងសម្លឹងមើលពីឱកាសវិនិយោគលើអចលនទ្រព្យបន្ថែមនៅកម្ពុជា

ប្រធានកតិ្តយសសមាគមពាណិជ្ជកម្មកម្ពុជាចិន លោកបណ្ឌិតបេន លី អះអាងថា វិនិយោគិនបរទេស កំពុងសម្លឹងមើលពីឱកាសវិនិយោគលើអចលនទ្រព្យបន្ថែមនៅកម្ពុជា

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.