ភ្នំពេញ:បន្ទាប់ពីមានការយល់ច្រឡំលើគ្នារវាងឧក ញ៉ា អ៊ុច សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជុំវិញរឿ ងរ៉ានាយ ប្រុញ កាលពីកន្លងទៅនោះពេលនេះឧក ញ៉ា អ៊ុច សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ បានជួនគ្នាដោយភាពស្និទ្ធស្នាលនិងស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតឡើងនាពេលកន្លងមក។លោកឧកញ៉ា សម្បត្តិ បានលើកឡើងអមដោយរូប ភាពនៃជំនួបនោះថាខ្ញុំនិងភរិយាជួបឯកឧត្តមបង ពេជ្រ ស្រស់ និងបងនាយ កណ្តុរ ជជែកគ្នាដោយភាពស្និតស្នាលនិងបានរៀនសូត្រពីបទពិសោធន៍ជី វិតជាច្រើនពីឯកឧត្តមបង។ខន្តីនិងអភ័យត្រជាក់ដូ ចទឹកអម្រឹត ។
ឧកញ៉ា អ៊ុច សម្បត្តិ បានបន្ថែមទៀតថាផ្តល់ក្តីស្រ លាញ់បន្ថែមទៀតបើគេនៅតែមិនទាន់ដឹងពីសណ្តា នចិត្តយើងសូមជូនពរឯកឧត្តមបងមានសុខភាពល្អ ។ដោយសម្រាប់ឯកឧត្តម ពេជ្រ ស្រស់ ក៏បានបង្ហាញពីជំនួបជាមួយឧកញ៉ា អ៊ុច សម្បត្តិ ផងដែរ ។ឯកឧត្តមក៏បានលើកឡើងថាខ្ញុំបាទនិងលោកឧក ញ៉ា សម្បត្តិ បានជួបជជែកគ្នាដោយភាពស្និទ្ធស្នា ល ក្រោយពីប៉ះសម្តីគ្នាក្រោមការភ័ន្តច្រឡំ ហើយពួ កយើងក៏បានស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើក្មួយប្រុញផងដែរ។តាមរយ:នេះមហាជនបានបង្ហាញការគាំទ្រចំពោះដំណោះស្រាយដ៏ល្អនេះផងដែរ៕