កម្មវិធីទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារពី Marriott Bonvoy និងដើម្បីកក់ទុកជាមុននៅឯសណ្ឋាគារ Courtyard by Marriott ក្នុងរាជធានីភ្នំពេញភ្នំពេញ ប្រទេសកម្ពុជា នារាត្រីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ មានការចូលរួមពី អ្នកសារពត៌មានជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ពោរពេញទៅដោយភាពសប្បាយរីករាយ។តាមការបញ្ជាក់ពីម្ចាស់សណ្ឋាគារ Marriott Bonvoy បានអោយដឹងថា ការទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារជាមួយ Marriott Bonvoy នៅលើសណ្ឋាគារដ៏ទំនើប ដែលបានផ្ដល់ជូននូវប្រូម៉ូសិនលើអាហារពេញ១ខែឧសភា និងខែមិថុនា ឆ្នាំ២០២២ ដែលមានការចូលរួមចំអិនពីសំណាក់ប្រធានក្រុមចុងភៅមកពីសណ្ឋាគារ និងរមនីយដ្ឋានល្បីៗជាង៤០កន្លែង មកពី ប្រទេសថៃ, វៀតណាម, និងកម្ពុជា។សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ Marriott Bonvoy នឹងប្រារព្ធកម្មវិធីសប្បាយរីករាយជាមួយនឹងការស្រស់ស្រូបអាហារដ៏ឈ្ងុយឆ្ងាញ់ ដែលធ្វើឡើងព្រមគ្នា នៅប្រទេសថៃ, វៀតណាម, និងកម្ពុជា ដោយមានកម្មវិធី “ទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារនៅសណ្ឋាគារជាមួយ Marriott Bonvoy” ជាពិធីបុណ្យអាហារដែលមានការផ្តល់ជូនការបញ្ចុះតម្លៃ សម្រាប់សមាជិករបស់ Marriott Bonvoy ព្រមទាំងមានការចូលរួម ដោយបណ្តារសណ្ឋាគារ Marriott ដែលមានទីតាំងនៅប្រទេសថៃ, វៀតណាម, និងកម្ពុជា។
ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Marriott Bonvoy នឹងមានការបង្ហាញ នូវអាហារដ៏ប្រណិតៗបំផុត រយៈពេលពីរខែពេញ ដែលចំអិនដោយភោជនីយដ្ឋាននៃសណ្ឋាគារ Courtyard by Marriott ភ្នំពេញ ។ ភ្ញៀវកិត្តិយសដែលចូលចិត្តទទួលទានអាហារឆ្ងាញ់ៗ អាចទទួលបាននូវ ប្រូម៉ូសិនលើម្ហូបអាហារ ដ៏ឈ្ងុយឆ្ងាញ់ចំនួន ៣ប្រភេទ៖ ប្រភេទទី១ ផ្ដល់ជូននូវបទពិសោធន៍ម្ហូបអាហារចម្រុះជាមួយតម្លៃត្រឹមតែ ២៩ ដុល្លារអាមេរិកប៉ុណ្ណោះ ។ ប្រភេទទី២ មានតម្លៃ ៣៩ ដុល្លារអាមេរិក និងប្រភេទទី៣ មានតម្លៃស្មើនឹង ៤៩ ដុល្លារអាមេរិក រួមជាមួយនឹងការបញ្ចុះតម្លៃ២០%ទៅតាមប្រភេទនីមួយៗផងដែរ។ ប្រូម៉ូសិនទាំងនេះក៏មាន ប្រសិទ្ធភាពអនុវត្តបាន ចំពោះការរៀបចំព្រឹត្តិការណ៍អាហារ និងភេសជ្ជៈ និងម្ហូបដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន The Mekong ផងដែរ។
នៅសណ្ឋាគារ Courtyard by Marriott ភ្នំពេញ ភ្ញៀវដែលចូលចិត្តម្ហូបអាហារបែបខ្មែរ អាចទទួលទានបាននៅភោជនីយដ្ឋាន ដឺមេគង្គ (The Mekong) ដែលរៀបចំជាឈុតអាហារតាមបែបខ្មែរ សម្រាប់ភ្ញៀវចាប់ពី ២នាក់ឡើងទៅ ដែលមានពីតម្លៃចាប់ពី៥៨ដុល្លារអាមេរិកឡើងទៅ ដែលនេះគឺជាការបញ្ចុះតម្លៃយ៉ាងពិសេសខុសពីពេលធម្មតា។ ម្ហូបខ្មែរទាំងនោះរួមមាន ឡុកឡាក់សាច់គោ, ឆ្អឹងជំនីជ្រូក, និងគ្រឿងសមុទ្រអាំង ហើយដែលភ្ញៀវអាចទទួលបាន បទពិសោធន៍ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់នេះ នៅក្នុងជម្រើសអាហារប្រភេទទី៣របស់យើង ដែលមានជម្រើស អាហារចំនួន ៥មុខ។ អាហារប្រភេទទី ២ មានចំនួន ៤មុខ រួមជាមួយនឹងប្រហុកខ្ទិះដ៏ឈ្ងុយឆ្ងាញ់ រីឯប្រភេទទី១ មាន ៣មុខ រួមមានញាំស្វាយខ្ចី និងហ្មុកសាច់ត្រីជាដើម ។ រៀងរាល់ថ្ងៃអាទិត្យចាប់ពីថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែមិថុនា នឹងមានការរៀបចំកម្មវិធីម្ហូបអាហារខ្មែរ ដែលមានតែមួយគត់នៅឯភោជនីយដ្ឋាន ដឺមេគង្គ (The Mekong) ដែលអាចនាំមិត្តភក្តិបងប្អូន និងអ្នកជាទីស្រលាញ់មកភ្លក្សម្ហូបខ្មែរដ៏ឆ្ងាញ់ពិសារបាន៕