ពាក្យចាស់លើកឡើងថា អំពើល្អមិនសាបសូន្យ កូនចៅណាដឹងគុណឪពុកម្តាយ រកសុីចម្រុងចម្រើន ព្រះប្រទានពរ ព្រះរស់ជូនពររិតតែស័កសិទ្ឋិ។ យ៉ាងណាមិញ អ្នកនាងទីណា ដែលគេស្គាល់ថា ជាបុគ្គលជោគជ័យលើ ផ្នែកបើកហាងកែសម្ជស្ស កំពុងតែទទួលបានផលវិជ្ជមាន យ៉ាងប្រសើរឡើង ក្នុងការរស់នៅ។ ក្រៅពីទទួលបាន ការគាំទ្រពីអតិថិជន អ្នកនាងក៍ ជាស្ត្រីពូកែម្នាក់ក្រៅពីមើលចិញ្ចឹមកូនៗ ផ្ទាល់ដៃ ក៍បានចូលមកជួយឪពុកម្តាយផងដែរ។
អ្នកនាងទីណា ដែលមានសាច់ឈាមភ្លឺថ្លា ស្រស់ស្អាតក្រោយទទួលបាន ការពេញចិត្តពីភ្គៀវមកកែសម្ជស្ស រមែងផ្សារភ្ជាប់ជីវិត ផ្ទាល់ខ្លួន ជាមួយឪពុកម្តាយ និងផ្តល់ឱវាទល្អៗ ដល់កូនស្រីរបស់អ្នកនាងផងដែរ។ បើទោះជាហត់នឿយក្នុង ស្ថានភាពបែបណាក៍ដោយ ក៍អ្នកនាងនៅតែតាំងងើបឡើងម្តងហើយម្តងទៀតរហូត មានស្មាមញញឹម។ អ្នកនាងបានចំណាយថវិកាជាច្រើន ជួយព្យាបាលជំងឺ លោកឪពុកអោយបានធូរស្បើយ ដល់ស្រុកក្រៅ ។ ក្រៅពីនេះ បានបំពេញកិច្ចល្អៗ ជាច្រើនទៀតជូនដល់អ្នកម្តាយជាទីស្រឡាញ់ ។ រូបភាពផ្អែមល្ហែម ចេញពីទឹកចិត្តកូនស្រី មកដល់ព្រះរស់ធ្វើអោយ លោកឪពុកអ្នកម្តាយ របស់អ្នកនាងទីណា ម្នាក់ៗកាន់តែរំភើប ហើយមានតែពាក្យ ជូនពរល្អៗដល់កូនអោយជួបតែភ័ព្ទសំណាងល្អតទៀត។
អ្នកលេង បណ្តាញសង្គម បានសម្តែងភាពភ្ញាក់ផ្អើល ក្រោយឃើញ អ្នកនាងទីណា មានជីវិតឡូយឆាយ បន្តគ្មា ដូចជា ទិញរថយន្តថ្មីសេរីទំនើប តម្លៃខ្ទង់មុឺនដុល្លារ ។លើសពីនេះ មិនទាន់បានប៉ុន្មានផង ក៍ឡើងគេហដ្ឋានថ្មី ផ្ទះវីឡា តម្លៃកប់យ៉ាងរីករាយ។ យ៉ាងណាភាពរីកចម្រើននេះ បានមកដោយការខិតខំតស៊ូ ភាពតស៊ូគង់បានសម្រេចដោយមិនមែនសុខៗ ទ្រព្ររត់រកឡើយ។