កម្សាន្ត ៖ យោងតាមរបាយការណ៍នៅថ្ងៃទី២៣ ខែមីនា ម្សិលមិញនេះ តារាសម្តែងកូរ៉េ គីម មីនក្យូ(Kim Min Kyo) ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយសារតែឆ្កែរបស់លោក បានខាំស្រ្តីចំណាស់អាយុ៨០ឆ្នាំម្នាក់ មានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតកាលពីឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន All Kpop នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។សូមរម្លឹកថា ហេតុការណ៍នេះបានកើតឡើងកាល ពី ខែ ឧសភា ឆ្នាំ២០២០ ក្រោយពីសម្តែងកូរ៉េ គីម មីនក្យូ បាន ទុក ឆ្កែ ចោល នៅ ក្នុង ទីធ្លាផ្ទះ របស់លោក ក្នុង ទីក្រុង Gwangju (ក្វាងជូ) ខេត្ត Gyeonggi (ហ្យុងជី)។ ថ្វីដ្បិតតែទីធ្លាត្រូវបានហ៊ុមព័ទ្ធដោយរបងក្តី ប៉ុន្តែការធ្វេសប្រហែសមួយពេលបានបណ្តាលឱ្យឆ្កែរត់ចេញមកក្រៅ ខាំដៃ និងជើងស្រ្តីចំណាស់វ័យ៨០ឆ្នាំរូបនោះ។ ទោះជាយ៉ាងណាស្រ្តីនោះបាន សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ ប្រមាណ ជា ២ ខែ មុន នឹង ទទួល មរណភាព ក្នុង ខែកក្កដា ឆ្នាំ ២០២០។
ទាក់ទិននឹងការកាត់ទោសតារាសម្តែងរូបនេះ ចៅក្រមបាននិយាយថា កំណត់ត្រាកន្លងមកបង្ហាញថា ឆ្កែនេះក៏មានបញ្ហាមុនកើតរឿងនេះដែរជាមួយអ្នកជិតខាងហើយលោកគីមមីនក្យូមិនបានយកចិត្តទុកដាក់ចិញ្ចឹមមើលវាឱ្យបានល្អ ក្នុងនាមជាម្ចាស់ឆ្កែឡើយ។យ៉ាងណាមិញ តារាសម្តែងខាងលើ ក៏បានព្រមទទួលស្គាល់កំហុស នឹងដោះស្រាយជាមួយគ្រួសារជនរងគ្រោះ ដោយសន្យាថាមិនឱ្យមានកំហុសដដែលនោះទេ។ ជាមួយគ្នានេះ ចៅក្រមក៏បានឱ្យដឹងទៀតថា ប្រសិនបើ តារា សម្តែង រូបនេះ ប្រព្រឹត្ត បទឧក្រិដ្ឋ ស្រដៀង គ្នា ក្នុង រយៈពេលការកាត់ទោស របស់លោក ២ ឆ្នាំ Kim Min Kyo នឹង ប្រឈមមុខ នឹង ការជាប់ ពន្ធនាគារ យ៉ាងតិច ៨ ខែបន្ថែមទៀត ៕