លោកអ្នកទំនងជាបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងយុត្តិធម៌ បានបង្កើតក្រុមអ្នកជំនាញផ្នែកកោសល្យវិច្ច័យ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានលម្អិតនៃការធ្វើកោសល្យវិច័យរបស់តារាសម្តែង Pattarathida “Tangmo” Patcharaveerapong មុនពេលការពិនិត្យសាកស.ពរបស់នាងឡើងវិញ ត្រូវបានអនុវត្ត។ការផ្លាស់ប្តូរនេះ បានកើតឡើង បន្ទាប់ពីមេធាវី Kritsana Sriboonpimsuay បានដាក់សំណើក្នុងនាមម្តាយរបស់ Tangmo ទៅកាន់វិទ្យាស្ថាន Central Institute of Forensic Medicine (CIFS) របស់ក្រសួងសម្រាប់ការពិនិត្យឡើងវិញ។
គោលបំណង គឺដើម្បីជម្រះមន្ទិលសង្ស័យអំពីអ្វីដែលបានកើតឡើងលើរាងកាយរបស់តារាស្រីរូបនេះ រួមទាំងស្នាមរលាកនៅលើដើមទ្រូង ស្ថានភាពធ្មេញ និងក្បាលរបស់នាង ព្រមទាំងរបួសយ៉ាងជ្រៅនៅលើភ្លៅរបស់នាង។លោក Sub Lt Thanakrit Chitarirat លេខារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននិយាយថា ក្រុមសមាជិកចំនួន 15 រួមមានអ្នកជំនាញផ្នែកកោសល្យវិច្ច័យពីមន្ទីរពេទ្យ Ramathibodi មន្ទីរពេទ្យ Chulalongkorn និងមន្ទីរពេទ្យ Thammasat University។លោកអនុរដ្ឋមន្ត្រីស្តីទី ថាណាគ្រីត បាននិយាយថា ក្រុមប្រឹក្សានេះ ត្រូវបានដឹកនាំដោយលេខាធិការអចិន្ត្រៃយ៍សម្រាប់យុត្តិធម៌លោក Wisit Wisitsora-at ហើយក៏រួមបញ្ចូលផងដែរនូវអគ្គស្នងការនគរបាលជាតិ អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ប្រធានក្រុមប្រឹក្សាវេជ្ជសាស្ត្រ និងស្នងការនៃវិទ្យាសាស្ត្រកោសល្យវិច្ច័យប៉ូលិស។ .
លោកបាននិយាយថា អ្នកជំនាញផ្នែកកោសល្យវិច្ច័យ CIFS បីនាក់ ដែលបានចូលរួមក្នុងការធ្វើកោសល្យវិច្ច័យលើកដំបូងនៅមន្ទីរពេទ្យទូទៅប៉ូលិស និងលោក Khunying Porntip Rojanasunan សមាជិកព្រឹទ្ធសភាដែលប្រែក្លាយអ្នកជំនាញផ្នែកកោសល្យវិច្ច័យ ក៏នឹងសង្កេតមើលការពិនិត្យឡើងវិញនេះផងដែរ។លោកបានបន្តថា ៖ «ក្រសួងនឹងផ្តល់យុត្តិធម៌ក្នុងករណីនេះជាចម្បងដោយផ្អែកលើលទ្ធផលធ្វើកោសល្យវិច័យពីប៉ូលិសកោសល្យវិច្ច័យ»។ ក្រសួងកំពុងរង់ចាំព័ត៌មានលម្អិត និងរូបថតពីការធ្វើកោសល្យវិច័យ។ក្រោយពីបញ្ជាក់ដូចខាងលើនោះរួចមក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ លទ្ធផលកោសល្យវិច្ច័យលើកទី២ ចេញហើយគឺថា ៖ «ចំពោះមន្ទិលសង្ស័យរបស់មហាជន ក៏ដូចជាក្រុមគ្រួសារ ដែលល្បីថា នៅលើស.ពមានស្នាមរបួសជាច្រើនកន្លែងនោះ វាមិនពិតឡើយ
ព្រោះគ្រូពេទ្យបានពិនិត្យទៅលើរាងកាយស.ព មិនមានឃើញមានស្នាមរបួ.សនៅលើក្បាល ធ្មេញមិនមានបាក់កមិនមានស្នាមរឹតឆ្អឹងមិនមានបាក់នៅកន្លែងណាមួយឡើយស្នាមរបួសនៅលើជង្គង់មានតែក្រុមគ្រូពេទ្យនឹងមិនទាន់អាចសន្មតថាវាកើតឬមុតដោយសារអ្វីពិតប្រាកដបានក្នុងពេលឆាប់ៗនេះ»។
ទោះជាយ៉ាងណាទាំងអស់នេះដែរវាគ្រាន់តែជាលទ្ធផលកោសល្យវិច័យមួយផ្នែកតែប៉ុណ្ណោះទៅលើរាងកាយរបស់ស.ព ចំណែកភស្តុតាងផ្សេងទៀតខាងគ្រូពេទ្យជំនាញ នឹងបន្តធ្វើកោសល្យវិច័យទៀត ពោលគឺលទ្ធផលទាំងអស់អាចសរុបនៅ ២ សប្តាហ៍ទៀត។គួរបញ្ជាក់ថា ការផ្លាស់ប្តូរដើម្បីធ្វើការពិនិត្យសាកស.ពTangmoជាលើកទី២នេះ បានកើតឡើងបន្ទាប់ពីអ្នកជួយសង្គ្រោះស្ម័គ្រចិត្តម្នាក់ ដែលស្ថិតក្នុងចំណោមអ្នកដំបូង ដែលបានឃើញសាកស.ពរបស់ Tangmo បានប្រាប់ទូរទស្សន៍មួយថា មានស្នាមជាំជុំវិញភ្នែកខាងស្តាំរបស់នាង និងធ្មេញជាច្រើនហាក់ដូចជាបាក់។ លុះជិតដល់ថ្ងៃបូជាស.ពកូន ម្ដាយTangmo ក៏លើកជាសំណួរដើម្បីពិនិត្យលើកទី២តែម្ដង៕