ប្រិយមិត្ត បានជ្រាបរួចមកហើយថា សា.កស.ពរបស់តារាស្រីនាង “Tangmo” អាយុ៣៧ឆ្នាំ ត្រូវបានស្រង់ចេញពីទឹកនៅថ្ងៃ២៦កុម្ភៈ គឺនៅពេលប្រហែលជា២ថ្ងៃបន្ទាប់ពីនាងបានធ្លាក់ចូលទឹកទន្លេChao Phraya ស្លា.ប់ នៅពេលនាងជិះទូកល្បឿនលឿនជាមួយមនុស្ស៥នាក់ផ្សេងទៀត។មនុស្ស៥នាក់នៅលើទូកមាន នាយ Tanupat Lerttaweewit ឬហៅថាហាយសូ “Por” និងបុរសម្នាក់ទៀតមានឈ្មោះថា Phaiboon Trikanjananun និងមានឈ្មោះហៅក្រៅថា “Robert” ត្រូវបានប៉ូលិសថៃចោទប្រកាន់ពីបទប្រើប្រាស់ទូកល្បឿនលឿនគ្មានអាជ្ញារប័ណ្ណ និងធ្វេសប្រហែសដែលនាំអោយមានមនុស្សស្លាប់។
ចំណែកមនុស្ស៣នាក់ផ្សេងទៀតមាននាង Idsarin Juthasuksawat ឬហៅថា “Gatick” ដែលជាអ្នកគ្រប់គ្រងលើតារាស្រីថៃនាង Tangmo និងនាង Wisapat Manomairat មានឈ្មោះហៅក្រៅថា “Sand” និងនាយ Nitas Kiratisoothisathorn ឬហៅថា “Job”។ក្នុងចំណោមពួកគេ បើត្រឡប់មកនិយាយពីPorនិងRobertវិញរឿងក្ដីមិនទាន់ចប់ផងស្រាប់តែពួកគេទាំង២នាក់ដែលជាមនុស្សនៅលើទូកថ្ងៃចុងក្រោយជាមួយតារាស្រី Tangmo បានចេញមុខប្រកាសបួស ដោយរើសថ្ងៃខែទុកជាស្រេច។
ក្នុងនោះ ហាយសូរ Por បានបង្ហើបថា ៖ «ខ្លួនបានទាក់ទងទៅវត្ត ថាម៉ៃ ខេត្តសាមុតសាខន ដើម្បីសុំការបួសព្រមគ្នាជាមួយនឹងមិត្តភក្តិខ្លួន ហាយសូរ Robert នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ»។«មូលហេតុដែលលោកជ្រើសយកទីនេះគឺដោយសារតែលោកបានស្គាល់ព្រះសង្ឃឈ្មោះថា Uten ដែលជាចៅអធិការវត្តផ្ទាល់។ ហើយខាងគណៈកម្មការវត្ត ក៏បានបញ្ជាក់ថា ពួកគេពិតជាទាក់ទងទៅមែន តែមិនទាន់មានការសម្រេចនៅឡើយ ព្រោះលោក Uten ពេលនេះបាននិមន្តទីបដិបត្តិធម៌នៅភាគខាងជើង មិនទាន់បានផ្តល់ចម្លើយថាអ្នកទាំង ២ បួសកើតឬអត់នោះទេ ដោយសារតែក្តីវិវាទគឺកំពុងបន្ត មិនទាន់មានកោះត្រើយនៅឡើយ»។
ក្រោយមកមានប្រភពព័ត៌មានមួយបានបញ្ជាក់ថាពួកគេត្រូវខាងវត្តមិនព្រមទទួលបំបួសជាព្រះសង្ឃឱ្យនោះទេដោយសារតែពួកគេត្រូវបានចាត់ចូលនៅក្នុងច្បាប់របស់មន្ទីរពុទ្ធសាសនាជាជនដែលកំពុងមានសំណុំក្តីព្រហ្មទណ្ឌជាប់ខ្លួន។ទោះយ៉ាងណា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ ចៅអធិការវត្តថាម៉ៃ បានទម្លាយវិញថា នឹងបំបួសហាយសូរ Poh និង Robert ជាលក្ខណៈព្រាហ្មណ៍បុរាណវិញ ហើយនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២២ដដែលនេះដោយមានការកោរសក់ហើយថែមទាំងដើរចេញទៅធុតង្គថែមទៀតផងក្នុងន័យឧទ្ទិសបុណ្យកុសលឱ្យTangmo។មន្ត្រីខាងមន្ទីរពុទ្ធសាសនាក៏បាននិយាយទាក់ទងនឹងការបួសព្រាហ្មណ៍របស់អ្នកទាំងពីរផងដែរថាការបួសព្រាហ្មណ៍នេះគឺដូចជាការកាន់សីលមួយប្រភេទដែលពួកគេអាចធ្វើបានព្រោះមិនទាក់ទងជាមួយនឹងបញ្ញតិ្តសង្ឃពោលគឺគ្រាន់តែជាការកាន់សីលប៉ុណ្ណោះ ហើយខាងវត្តថាម៉ៃ ក៏មានការបួសព្រាហ្មណ៍នេះយូរមកហើយដែរ ទើបបបួសឱ្យពួកគេដូច្នោះ។កន្លងមកPohបានបញ្ជាក់ជំហររបស់ខ្លួនហើយថានឹងទៅបួសដើម្បីឧទ្ទិសឲ្យTangmoហើយការសម្រេចចិត្តបែបនេះត្រូវមតិមហាជនលើកឡើងថាលោកបួសដើម្បីគេចវេះពីសំណុំរឿងរបស់Tangmoប៉ុណ្ណោះ៕