ការប្រកួតបវរកញ្ញា Miss Teen International Cambodia ក្នុងវគ្គប្រកួតផ្តាច់ព្រ័តកម្មវិធី បានស្វែងរកឃើញម្ចាស់ជ័យលាភីឯកចំនួនពីររូប ។ ដោយបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជាឆ្នាំ ២០២១ បានទៅលើយុវតី ឌី បញ្ញាវិមាលា និងបវរកញ្ញាយុវ័យអន្តរជាតិកម្ពុជា ២០២២ បានទៅលើយុវតី សុខ និដាណាត់ ។ ទោះបីជា បវរកញ្ញាពីររូបនេះ មានអាយុតិច តែបើនិយាយពីភាពក្លាហាន ចំណេះដឹង និងសមត្ថភាពពិតជាខ្លាំងតែម្តង ។ដោយឡែក បើងាកទៅមើលយុវតី សុខ និដាណាត់ ម្ចាស់ជ័យលាភីឯក Miss Teen International Cambodia 2022 គេសម្លឹងឃើញថានាងពិតជាពូកែ ឆ្លាត ហើយថែមទាំងមានរូបរាងស្អាត រូបសម្ផស្សក៏ល្អគន់មានភាពទាក់ទាញ ។
មិនត្រឹមតែប៉ុណ្ណោះ អំឡុងពេលប្រកួតនាងពិតជាធ្វើបានល្អគ្រប់វគ្គ ទើបធ្វើឲ្យរូបនាងទទួលបានតំណាងឯកពីកម្មវិធី MTIC 2022 ។ជាមួយគ្នានេះផងដែរ ក្រោយគ្រងមកុដ MTIC 2022 យុវតី សុខ និដាណាត់ បានធ្វើឲ្យមហាជនជាច្រើន និងអ្នកគាំទ្រហាក់ភ្លឹងលង់នឹងសម្រស់ដ៏ស្រស់សោភារបស់នាងជាថ្មីម្តងទៀត ខណៈរូបនាងបានតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់កូនក្រមុំតាមបែបប្រពៃណីខ្មែរ ។មួយវិញទៀត រាល់ឈុតដែលរូបនាងបានស្លៀកសុទ្ធសឹងតែសាកសមនឹងដងខ្លួន ហើយកាន់តែធ្វើឲ្យនាងស្រស់ស្អាតផូរផង់ ថែមមួយកម្រិតទៀត ។ លើសពីនេះទៅទៀត បើនិយាយពីមុខមាត់ឃើញថាស្រទន់ស្អាតសាកសមជានារីខ្មែរពិតៗណាស់ ៕