អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសហការជាមួយកម្លាំងសមត្ថកិច្ចចុះប.ង្ក្រាបរថយន្ត២០គ្រឿងដែលអត់ពន្ធនិងពាក់ផ្លា.កលេខក្លែង.ក្លាយនៅខេត្តត្បូងឃ្មុំក្រចេះនិងមណ្ឌលគិរី។ការចុះប.ង្ក្រាបនេះធ្វើឡើងតាមអនុសាសន៍របស់ឯកឧត្តម គុណញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០%ចំពោះរថយន្តចង្កូតឆ្វេងដែលមានស្រាប់នៅក្នុងស្រុកនិងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករងនិងជាប្រធាននាយកដ្ឋានប.ង្ការនិងប.ង្រ្កាបបទល្មើ.ស។
លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រា.វជ្រា.វ និងប.ង្ក្រាបអំពើរត់ពន្ធតំបន់៦ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះប.ង្ក្រាបលើរថយន្តចង្កូតឆ្វេងអត់ពន្ធនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំខេត្តក្រចេះនិងខេត្តមណ្ឌលគិរីដោយបានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថនិងមន្ត្រីស្នងការរដ្ឋាននគរបាលក្នុងខេត្តនីមួយៗដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាទាំងបីខេត្តផងដែរ។
លទ្ធផលរយៈពេលបួនថ្ងៃមន្ត្រីគយតំបន់៦ ប.ង្ក្រាបបានរថយន្តអត់ពន្ធពាក់ស្លា.កលេខក្លែង.ក្លាយ រួមមាន៖* ខេត្តត្បូងឃ្មុំ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង រថយន្តLexus RX 400H ចំនួន២គ្រឿង និងរថយន្តLexus RX 350 ចំនួន១គ្រឿង។* ខេត្តក្រចេះ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង។
* ខេត្តមណ្ឌលគិរី មានរថយន្ត Lexus RX 330 ចំនួន៥គ្រឿង និងរថយន្ត Lexus RX 400H ចំនួន៤គ្រឿង។ សរុបទាំងអស់មានរថយន្តចំនួន២០គ្រឿង។រថយន្តអត់ពន្ធទាំង២០គ្រឿងនេះបាននាំយកមករក្សាទុកជាបណ្ដោះអាសន្ននៅទីតាំងគយចល័តតំបន់៦ស្រុកពញាក្រែកខេត្តត្បូងឃ្មុំដើម្បីធ្វើកំណត់ហេតុបង់ពន្ធទៅតាមនី.តិវិ.ធី.ច្បា.ប់គយ៕