• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, September 24, 2023
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home សន្តិសុខសង្គម

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិ​​រួម​គ្នា​ផ្តល់​​ជំនួយ​​បរិក្ខារ​លាង​ដៃ​​ដល់​សាលារៀនទាំងអស់ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ឲ្យ​សិស្សានុសិស្សជាង​​ ៣៩ ០០០ នាក់​អាច​ចូល​រៀន​វិញ​ប្រកប​ដោយ​សុវត្ថិភាព​

by Pich News
11/01/2022
in សន្តិសុខសង្គម, ព័ត៌មានសេដ្ឋកិច្ច
0
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិ​​រួម​គ្នា​ផ្តល់​​ជំនួយ​​បរិក្ខារ​លាង​ដៃ​​ដល់​សាលារៀនទាំងអស់ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ឲ្យ​សិស្សានុសិស្សជាង​​ ៣៩ ០០០ នាក់​អាច​ចូល​រៀន​វិញ​ប្រកប​ដោយ​សុវត្ថិភាព​
48
SHARES
228
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ៖ នៅ​ថ្ងៃទី​១0 ខែ​មករា​ ឆ្នាំ​២០២២ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា រួម​ជា​មួយ​នឹង​​អង្គការ​ភ្លែន​អន្តរជាតិ​​កម្ពុជា​ បានដាក់ចេញជាផ្លូវការនូវការ​​អនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅគ្រប់កម្រិតសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ក្នុងពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១ ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ​និង​លោក​ជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​​កីឡា ​ក្នុង​វិទ្យាល័យ​​ ហ៊ុន​ សែន​ វាល​រេញ ស្រុក​ព្រៃ​នប់ នៃខេត្ត​ព្រះសីហនុ​។​

ក្នុងកម្មវិធីនេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោមការឧបត្ថម្ភសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប​ គំនិតផ្តួចផ្តើមរួមគ្នាជាមួយនឹង​អង្គការ​ភ្លែន​អន្តរ​ជាតិ​គ្រោងនឹងដំឡើងកន្លែង​លាងដៃដែលដំណើរការដោយឈ្នាន់សរុបចំនួន ១៩៨ នៅទូទាំង ៩៩ សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រឹមខែមេសាឆ្នាំ២០២២នេះ។ លើសពីនេះទៅ​ទៀត​ មូលនិធិព្រីនស៍ ​ក៏បានបរិច្ចាគឧបករណ៍​វាស់​កម្តៅ​ចំនួន ៩៩០គ្រឿង​ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់មូលនិធិក្នុងការផ្តល់នូវបរិយាកាសសាលារៀនប្រកបដោយសុវត្ថិភាពដល់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

យោង​តាម​ប្រសាសន៍​របស់​លោក​ជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​​កីឡា ទាំង​គ្រូបង្រៀន​និង​សិស្សានុសិស្ស​តម្រូវ​ឲ្យ​អនុវត្ត​តាម​វិធាន​ការការពារ​ដូចជា​​ការ​លាង​ដៃ​ឲ្យបាន​ញឹក​ញាប់​ ការ​រក្សាគម្លាត​ និង​ការ​ពាក់​ម៉ាស់ជា​ដើម​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​។ លោក​ជំទាវ​បាន​បន្ត​ថា​៖ «​នៅ​បំណាច់​នៃ​គម្រោង​នេះ​ ​សិស្សានុសិស្ស​​ចំនួន ៣៩ ០១៩​នាក់​ មក​ពី​​សាលា​បឋម​សិក្សាចំនួន​ ៧២​សាលា សាលា​អនុវិទ្យាល័យ​​ចំនួន​ ១៨​សាលា និង​​វិទ្យាល័យ​​ចំនួន​​ ៩ សាលា​ ​ក្នុង​ស្រុក​ព្រៃ​នប់ ស្រុក​ស្ទឹង​ហាវ ​ ស្រុក​កំពង់​សីលា កោះ​រុង នឹង​ទទួល​បាន​បរិក្ខារ​សម្រាប់​លាង​ដៃ​នេះ​»។​

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បាន​លើកឡើងនៅ​សាររបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន​ ដោយគូសបញ្ជាក់ថាក្នុងខែកញ្ញា ឆ្នាំ២០២១​​ ក្រសួង​អប់រំ យុវជន និង​​កីឡាបាន​អនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ បន្ទាប់ពីឃើញភាពល្អប្រសើរនៃការចាក់វ៉ាក់សាំងទៅលើកុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ។​ ឯកឧត្តម​បាន​បន្ត​ថា​ «​​ជាមួយនឹងវិធានការប្រកបដោយប្រសិទ្ធភាពនេះ យើងមានមោទនភាពដែល​អាចនិយាយបាន​ថា ថ្ងៃនេះជាទំព័រថ្មីសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសកុមារដែលទើបតែចុះឈ្មោះចូលរៀនដើម្បីចាប់ផ្តើមដំណើរនៃការអប់រំរបស់ពួកគេក្រោមទស្សនទានថ្មីគឺ ‘គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ’ »។

តាម​រយៈ​ការ​ចាប់​ផ្តើម​ជំហាន​ដំបូង​របស់​ខ្លួន​​ក្នុង​ឆ្នាំ​ថ្មី​ក្នុង​យុទ្ធនាការ​ «ត្រឡប់ទៅសាលារៀនវិញ» ​នេះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាន​ដើរតួនាទី​យ៉ាង​សកម្ម​​ក្នុង​ការ​ចូល​រួម​ចំណែកពង្រឹង​ និង​ផ្តល់​ភាព​អង់អាច​ដល់​​​​​សិស្សានុសិស្សកម្ពុជា​ដើម្បី​​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​អនាគត​ដ៏​ប្រសើរ​មួយ​ ហើយ​តួនាទី​​ដ៏​សំខាន់នេះ​​ត្រូវ​បាន​មើល​ឃើញ​តាម​រយៈ​​​ការ​ផ្តល់​អាហារូបករណ៍ ចេនហ្ស៊ី ដល់សិស្ស​កម្ពុជា​ចំនួន​៤០០​នាក់​​ ដែល​ជា​កម្មវិធី​ដ៏​លេចធ្លោ​មួយ​​ក្នុង​ចំណោម​​​កិច្ច​ផ្តួច​​ផ្តើម​ដទៃទៀត​របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប៕

លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា៖ «​ពួ្​ក​យើង​ជឿជាក់​​ថា​​កិច្ច​ផ្តួច​ផ្តើម​​ក្នុង​​បើក​សាលារៀន​​វិញ​ប្រកបដោយ​សុវត្ថិភាព​នេះគឺ​ជា​ការ​ចូល​រួម​ចំណែក​ដ៏​​មាន​សារៈសំខាន់​ និង​​ចាំបាច់​បំផុត​សម្រាប់​កាលៈទេសៈមួយ​នេះ​។ យើង​ពិត​ជា​មានសេចក្តីសោមនស្សរីករាយ​ដែល​បាន​ធ្វើ​ការ​ និង​រៀន​សូត្រ​ពី​អង្គការ​ភ្លែន​អន្តរ​ជាតិ​ដែល​ជា​អង្គការ​មួយ​​ធ្វើ​ការ​ជួយ ​និង​គាំទ្រ​ដល់​​ការ​អភិវឌ្ឍន៍​របស់​កុមារ​​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេលជាង​២០​ឆ្នាំ​មក​នេះ​។ ហើយ​វា​ក៏​ពិតជា​កិត្តិយស​សម្រាប់​ពួក​យើង​ខ្លាំង​ណាស់​ដែល​ត្រូវ​បាន​អញ្ញើញ​ឲ្យ​ចូល​រួម​​នៅ​ក្នុង​កម្ម​វិធី​ថ្ងៃ​នេះ ក្រោម​អធិបតីភាព​ឯក​ឧត្តម​ សាយ​ សំអាល់ និង​​ឯកឧត្តម​ គួច ចំរើន​ ដើម្បី​ដាក់​ចេញ​នូវ​​ការ​​កម្មវិធី​ទឹក​ស្អាត​និង​អនាម័យ​ជាមួយ​នឹង​អង្គការ​ភ្លែន​អន្តរជាតិ​»។​

លោក​ យី គឹម​ថាន ​នាយក​ប្រចាំ​ប្រទេស​ស្តីទី​នៃ​អង្គការ​​ភ្លែន​អន្តរជាតិកម្ពុជាបាន​មាន​ប្រសាសន៍​ថា៖ «អង្គការ​ភ្លែនអន្តរជាតិ​កម្ពុជា​នឹង​​ធ្វើការសហការជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានា​ឲ្យ​បាន​ថា​ តំណាង​សាលាចំនួន​ពីរ​នាក់ មាន​នាយក​សាលា​ម្នាក់​និង​គ្រូប​ង្រៀន​ម្នាក់​នឹង​បាន​រៀន​ពី​របៀប​តម្លើង ប្រើ​ប្រាស់​ ជួស​ជុល​និង​ថែទាំ​បរិក្ខារ​ទាំង​នោះ​។ ​គម្រោង​នេះទៀត​សោត​មាន​គោល​បំណង​​ធ្វើ​ឲ្យ​ប្រាកដ​ថា​៩០% ​នៃសិស្សានុសិស្ស​ ជាពិសេស​កុមារ​តូច​ៗ​​នឹង​បាន​​រៀននិង​យល់​ដឹង​អំ​ពី​​ការ​រក្សា​អនាម័យ​​​ ​និង​វិធាន​ការ​ការពារ​ជំងឺ​កូវីដ-១៩​​​​»។​  -ចប់-   អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group) ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមាន  ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និង បម្រើសេវាអតិថិជន។

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុនPrince Real Estate Group ក្រុមហ៊ុនPrince Huan Yu Real Estate Group ធនាគារPrince Bank ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក្រុមហ៊ុនBelt Road Capital Management ព្រមទាំងក្រុមហ៊ុនAwesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍ​វិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យ​ប្រណិតភាពនៃជីវិត ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស ដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការ​ចូលរួម​នាពេល​អនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ីសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបានកសាង​មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុកនិងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបកំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍និង​លំនៅដ្ឋានទីក្រុងរាមនាពេលខាងមុខ​ដែលនឹង​ក្លាយជា​គម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមាន​គោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តំបន់ទាំងមូល។ គម្រោងនេះស្ថិតនៅ​ទីតាំង​យ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើរ     រយៈពេល១០នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលក្នុង​គោលបំណងរួមចំណែកដល់ការស្តារ សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុផងដែរ៕

អំពី អង្គការភ្លែន​អន្តរជាតិ  អង្គការភ្លែនអន្តរជាតិ គឺជាអង្គការដែលផ្តោតលើការអភិវឌ្ឍ និងមនុស្សធម៌ ដោយជួយលើកកម្ពស់ដល់សិទ្ធិកុមារ និងសមភាព​ចំពោះក្មេងស្រី។ យើងនៅតែបន្តប្រឹងប្រែងទាំងអស់គ្នា​ដើម្បីទិសដៅថ្មីដែលផ្តោតសំខាន់លើសិទ្ធិកុមារនិងសមភាពសម្រាប់ក្មេងស្រី ដោយ​​ធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ ក៏ដូចជាដៃគូនានារបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០​ឆ្នាំ​នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការអង្គការភ្លែនអន្តរជាតិមានគោលបំណងគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសឱ្យបានចូលរៀន ចូលរួម​ក្នុងការដឹកនាំ ការសម្រេចចិត្ត និងតស៊ូ​ប្រឹង​ប្រែង​ ហើយបានចាប់ផ្តើមដំណើរ​ការ​ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ2002។

 

នៅខែតុលា ឆ្នាំ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជា​បានបើកដំណើរការយុទ្ធសាស្រ្ត​រយៈពេល​៥ឆ្នាំទៅមុខទៀតនោះមានចំនួន៤រួមមាន៖ (១) ការចាប់ផ្តើមជាមួយសុខភាពល្អ – ការរួមបញ្ចូលកម្មវិធីអាហារូបត្ថម្ភកម្មវិធីការគាំពារនិងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាត និងអនាម័យ​ដើម្បីធានាថាក្មេងស្រីនិងក្មេងប្រុសមានការចាប់ផ្តើមដោយយុត្តិធម៌នៅក្នុងជីវិត និងអាចធ្វើការជ្រើសរើសដោយសេរី និងព័ត៌មាន​អំពីរាង​កាយ​របស់ពួកគេ។ (២) កិច្ចការពារជំនាន់ថ្មី – ផ្តោតទៅលើOCSE, អ្នកស្រឡាញ់ភេទដូចគ្នា, CEFM, កុមារដែលទុកចោលរួមទាំង​កម្មវិធីឆ្លងដែនដើម្បីរក្សាកុមារជាពិសេសក្មេងស្រីនិងយុវជនឱ្យមានសុវត្ថិភាព។ (៣) ការរៀនមួយជីវិតដោយផ្តោតលើIQE ការអភិវឌ្ឍ​ជំនាញ និងជំនាញជីវិត​រួមទាំងសុខភាពផ្លូវភេទ​ និងសុខភាពបន្តពូជនិងសិទ្ធិដើម្បីធានាថាកុមារជាពិសេសក្មេងស្រី និងស្រ្តីវ័យក្មេង​ទទួលបានចំណេះដឹងជំនាញនិងទំនុកចិត្តដែលពួកគេត្រូវការដើម្បីសម្រេចបាននូវសិទ្ធិរបស់ពួកគេនិងឈានដល់សក្តានុពលពេញលេញ។ និង(៤) ភាពដឹកនាំរបស់ក្មេងស្រី – ការពង្រឹងសមត្ថភាពនិងភាពជាអ្នកដឹកនាំភាពជាពលរដ្ឋសកម្ម​និងការចូលរួម​របស់​ប្រជាពលរដ្ឋធានាថាក្មេងស្រីនិងស្រ្តីវ័យក្មេងមានចំណេះដឹងជំនាញនិងទំនុកចិត្តដើម្បីជោគជ័យ៕

សម្រាប់​ព័ត៌មាន​បន្ថែម​អំពីព្រីនស៍គ្រុប សូមទំនាក់ទំនងទៅកាន់​៖ លោកស្រី លឹមស៊ាងហេង  Two Way Public Relations  ទូរសព្ទលេខ៖ +៨៥៥៦៩៧៧៣៩៦១                      អ៊ីម៉ែល៖seangheng@twowaypr.com

Previous Post

ឧកញ៉ាចិត្តធម៌ សម្បត្តិ បង្ហោះសារមួយឃ្លាយ៉ាងមានន័យ ធ្វើឲ្យមហាជនក្តុកក្តួលស្ទើទ្រាំមិនបាន !

Next Post

ឈានដល់ការសម្រុះសម្រួលជាផ្លូវការ រវាងបុរី VIP និង អតិថិជន

Related Posts

ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ
ព័ត៌មានសេដ្ឋកិច្ច

ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ

22/09/2023
204
ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣
សិល្បៈកំសាន្ត

ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣

28/08/2023
237
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារពេលល្ងាចជូនអ្នកសារព័ត៌មាន ដែលតាមយកព័ត៌មានផ្ទាល់ក្នុងកម្មវិធីសម្តេច

15/08/2023
244
លោក អ៊ាង សុផល្លែត៖ ការសម្រេចចិត្តចូលជាសមាជិកបក្សថ្មីបន្ថែម ក្នុងគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងសាមគ្គី យ៉ាងរឹងមាំ និងដើម្បីបន្តដឹកនាំប្រទេស កាន់តែរីកចម្រើន
ព័ត៌មានជាតិ

លោក អ៊ាង សុផល្លែត៖ ការសម្រេចចិត្តចូលជាសមាជិកបក្សថ្មីបន្ថែម ក្នុងគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងសាមគ្គី យ៉ាងរឹងមាំ និងដើម្បីបន្តដឹកនាំប្រទេស កាន់តែរីកចម្រើន

19/07/2023
217
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

17/06/2023
231
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

17/06/2023
221
Next Post
ឈានដល់ការសម្រុះសម្រួលជាផ្លូវការ រវាងបុរី VIP និង អតិថិជន

ឈានដល់ការសម្រុះសម្រួលជាផ្លូវការ រវាងបុរី VIP និង អតិថិជន

Archives

  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • September 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ
  •  ចូលរួមសប្បាយជាមួយនឹង៖ គឹម យ៉ាយ៉ា និង លោក សេង ក្នុងកម្មវិធីបទចម្រៀង me88 លេងដោយសុវត្ថីភាព
  • ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារពេលល្ងាចជូនអ្នកសារព័ត៌មាន ដែលតាមយកព័ត៌មានផ្ទាល់ក្នុងកម្មវិធីសម្តេច
  • លោក អ៊ាង សុផល្លែត៖ ការសម្រេចចិត្តចូលជាសមាជិកបក្សថ្មីបន្ថែម ក្នុងគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងសាមគ្គី យ៉ាងរឹងមាំ និងដើម្បីបន្តដឹកនាំប្រទេស កាន់តែរីកចម្រើន

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (903)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (674)
  • សន្តិសុខសង្គម (2,094)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (32)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (363)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.