ភ្នំពេញ:តារាចម្រៀងស្រីសំពាយឈ្មោះជាអ្នកមេម៉ា យចាយរាងកូនមួយអ្នកនាង ទូច ស្រីល័ក្ខ ជាថ្មីម្តងទៀតបានបង្ហាញក្តីរំពឹងចំពោះប្រព័ន្ធតុលាកាជុំវិញករណីបណ្តឹងដែលអតីតស្វាមីជនជាតិបរទេសប្តឹងទាមទារសិទ្ធិយកកូនប្រុសរបស់នាងទៅចិញ្ចឹម។ជាក់ស្តែងតារាស្រី ទូច ស្រី ល័ ក្ខ នៅពេលនេះក៏បា នថ្លែងដោយក្តីជឿជាក់លើប្រព័ន្ធតុលាកាថាខ្លួន នឹង អាច ឈ្នះ រឿង ក្តី នេះដោយហេតុថានាប៉ុន្មានឆ្នាំចុង ក្រោយនេះនាងមានភារកិច្ចទាំងស្រុងនៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនដោយ ពុំមានការជួយទំនុក បម្រុងពីអតីតស្វាមីឡើយ។អ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងថាខ្ញុំអរគុណបងប្អូនទាំងអស់គ្នាបានផ្តល់ការស្រលាញ់នឹងផ្តល់ការគាំទ្រហេីយចេញជាសារលេីកទឹកចិត្តរហូតមក ដល់សព្វថ្ងៃនេះគ្រប់សកម្មភាពរបស់ខ្ញុំសិល្បៈនឹងការងារលក់ online នឹងការលំហាត់ប្រាណរបស់ខ្ញុំជាដេីម ។
ទូច ស្រីល័ក្ខ បានសង្កត់ធ្ងន់ទៀតថាខ្ញុំជឿកជាក់ថាប្រព័ន្ធតុលាកាគាត់នឹងផ្តល់ភាពយុត្តិធម៌ចំពេាះខ្ញុំជាស្រ្តីខ្មែររឿងក្តីដែលអតីតប្តីរបស់ខ្ញុំបឹ្តងទាមទារយ កកូនពីខ្ញុំដែលរូបខ្ញុំទទួលសម្ពាធយ៉ាងខ្លាំងពីរូបគា ត់រហូតមកដល់ថ្ងៃនេះ។គេមានក្តីសុខគេក៏ជាអ្នកចុះចេញពីផ្ទះទៅការជាមួយស្រីថ្មីហេីយអ្វីដែលសំ ខាន់បេីសុខហេីយនៅឡេីយទាមទារអីទៀតសំខាន់កូនរស់នៅជាមួយខ្ញុំតាំងពីកេីតរហូតកូនមានស្នាមញញឹមនឹងរឹងមាំឆ្លាតខ្លាំងណាស់ អាហារកិច្ចកូនគឺរូបខ្ញុំជាអ្នកទទួលរ៉ាប់រងទាំងស្រុង ។
តារាស្រី ទូច ស្រីល័ក្ខ បញ្ជាក់ដែរថាសម្រាប់ថ្លៃសា លា៣០០០ដុល្លារសំរាប់មួយថឺមទឹកដេាះគេាកូនសំភារៈនឹងការចាយវាយទូរទៅគឺខ្ញុំបំពេញសំរាប់កូ នខ្ញុំគឺមិនអេាយទាស់។សុំទេាសទុក្ខបញ្ហារគឺគេជាអ្នកបង្កេីតមកអេាយខ្ញុំរយៈពេល៣ឆ្នាំហេីយគឺបញ្ហារនៅឡេីយមិនទាន់ចប់គ្មានស្រីណាទ្រាំបានក្រៅយពីខ្ញុំទេ ។តារាស្រីរូបនេះបន្ថែមថាបេីមិននិយាយខ្លះខ្លាចមនុ ស្សមួយចំនួនតូចគាត់យល់ច្រឡំគិតអ្វីដែរមិនត្រឹ មត្រូវ រាប់ការផុសរបស់ខ្ញុំ។អរគុណមនុស្សម្នាក់តែ ងតែនៅក្បែរខ្ញុំជានិច្ចនឹងផ្តល់ជាកំលាំងចិត្ត៕