បើទោះជា រស់នៅលើគំនូសផែនទី ប្រទេសវៀតណាម មែនតែស្ត្រីខ្មែរក្រោមម្មាក់ទៀតហើយ ដែលបានឆក់ចិត្តមហាជន នៅប្រទេសវៀតណាម ហើយហ៊ានដាក់ពាក្យប្រកួត បវរកញ្ញាចក្រវាឡវៀតណាម រដូលកាលថ្មី។ គ្រាន់តែដឹងមូលហេតុនេះ ធ្វើអោយសង្គម អាណាចក្រ បវរកញ្ញាវៀតណាម មានការភ្ញាក់ផ្អើលព្រោះមុននេះ នាង ឆន ស្រីណេត មកពីខេត្តព្រះត្រពាំង ក៍ជាប់លេខ២ នៃការប្រកួត បវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ២០២១រួចទៅហើយ។
នារីជនជាតិខ្មែរនាងឈ្មោះ ធី សារី មានអាយុ 23 ឆ្នាំ ហើយជានិស្សិតនៅមហាវិទ្យាល័យសង្គមកិច្ចនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និង មនុស្សធម៌នៃទីក្រុងហូជីមិញ។
“ ក្នុងនាមជាកូនស្រីដែលកើត និងធំធាត់ក្នុងវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ ខ្ញុំបានទទួលមរតក និងស្រឡាញ់តម្លៃវប្បធម៌ដ៏ល្អរបស់ជាតិខ្ញុំ។ អាស្រ័យហេតុនេះ ខ្ញុំចូលរួមក្នុងការប្រលងនេះ ដើម្បីរួមចំណែកស្វែងយល់ពីសម្រស់ប្រពៃណី និងថែរក្សាវប្បធម៌របស់ប្រជាពលរដ្ឋខ្មែរទូទៅ និងរបស់នារីខ្មែរ ជាពិសេស។
តាមរយៈការប្រលងនេះ ខ្ញុំចង់បញ្ជាក់ខ្លួនឯងថា តួនាទីរបស់នារីក្នុងសម័យទំនើបគឺមានភាពស្វាហាប់ ប៉ុន្តែក្នុងពេលតែមួយគឺយេីងនាំមកនូវភាពស្រស់ស្អាតទន់ភ្លន់ និងក្តីស្រលាញ់ ។ ស្ត្រី សព្វ ថ្ងៃ បានចូលរួមអះអាង ពី តួនាទី និង មុខ តំណែង របស់ ខ្លួន ក្នុង សង្គមសម័យ ទំនើប។ ហើយ ខ្ញុំ សង្ឃឹម ថា នារី ខ្មែរ ក៏ ក្លាហាន បញ្ចេញ មតិ និង អភិវឌ្ឍ ខ្លួន ឲ្យ កាន់ តែ មាន ទំនុក ចិត្ត អោយ តែ ប្រសើរ ក្នុង ដំណើរ ទៅ កាន់ភាព ជោគជ័យ ។ “
សូមចូលរួម បោះឆ្នោតគាំទ្រនាងទាំងអស់គ្នា នេះជា Link 👇របៀបគណនាពិន្ទុបោះឆ្នោត៖ជំហានទី១៖ Like page Miss Universe Vietnam (តម្រូវឱ្យLike)
– ជំហានទី 2៖ បោះឆ្នោតឱ្យបេក្ខជនដែលអ្នកចូលចិត្ត៖ 1 Like = 3 ពិន្ទុ 1 Comment = 4 ពិន្ទុ 1 Share = 5 ពិន្ទុ *ចំណាំ៖
– Likes/cmts/shares ត្រូវបានរាប់តែនៅពេលដែលអ្នកបោះឆ្នោតបានចុច like page ប៉ុណ្ណោះ។ – ការចែករំលែកគ្មានដែនកំណត់ ប៉ុន្តែរាប់តែនៅក្នុងរបៀបសាធារណៈប៉ុណ្ណោះ share public ។ – រាល់ការក្លែងបន្លំក្នុងការ Like Comments Share (សារឥតបានការ) នឹងមិនត្រូវបានរាប់បញ្ចូលក្នុងលទ្ធផលផ្លូវការនោះទេ។