ឧត្តរមានជ័យ ៖ គ្រឿងញៀនបំផ្លាញខ្លួនឯងនិងគ្រួសារអ្នក, អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ១នាក់ដកហូតថ្នាំញៀនមេតាំហ្វេតាមីនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ ( កញ្ចប់ធំ ៤០កញ្ចប់, កញ្ចប់តូច ៨កញ្ចប់ ) ទម្ងន់ ៧៧៤ ក្រាម ។ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងមានការដឹកនាំសម្របសម្រួលនិតិវិធី ពីឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកស៊ីមវណ្ណៈស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១វេលាម៉ោង១៣និង៣០នាទីលោកវរសេនីយ៍ទោស៊ូនូវអធិការនគរបាលស្រុកអន្លង់វែងបានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀននិងកម្លាំងអន្តរាគមន៍ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះបានឃាត់ខ្លួន ជនសង្ស័យ ១នាក់ ឈ្មោះ គឹម ច័ន្ទសុភ័ក្ដិ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ អន្លង់វែង ស្រុកអន្លង់វែង ។
វត្ថុតាងឆែកឆេរដកហូតបានរួមមាន ៖ ថ្នាំញៀនមេតាំហ្វេតាមីនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ ( កញ្ចប់ធំ ៤០កញ្ចប់, កញ្ចប់តូច ៨កញ្ចប់ ) ទម្ងន់ ៧៧៤ ក្រាម , ម៉ូតូ ១ គ្រឿង ម៉ាក exciter ព៌ណខៀវ សេរី២០១៦,ទូរសព្ទដៃ១គ្រឿង,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១និងសម្ភារៈប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀនមួយចំនួន ។បច្ចុប្បន្ន ជនសង្ស័យខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕