មើលឃើញពី គុណតម្លៃនៃ ប្រយោជន៍ការបកប្រើប្រាស់គ្រឿងសំអាង មកពីប្រទេសកូរ៉េ ហើយចូលខ្លួនមកផ្សារភ្ជាប់ការងារ មុខជំនួញ ជាមួយកូរ៉េផ្ទាល់ តារាសម្តែង Jenny និងជា អគ្គនាយិកា Queen Rose បានធ្វើការ សម្រេចចិត្ត ប្រាប់គន្លឹះថែទាំស្បែក និងការបង្កើតជំនួញរវាង កូរ៉េខ្មែរបន្ទាប់ពីកញ្ញា បានចុះផ្ទាល់ជាមួយការងារនេះ និងទើបតែទទួលបាននូវ បទពិសោធន៍ថ្មីៗ ក្រោយពេល ចូលមកកាន់កម្មវិធីតាំងពិពណ៌មួយកាលពីពេលកន្លងទៅ។តារាស្រីដែលឆ្នើម ខាងការងារអាជីវកម្មលើផ្នែក គ្រឿងសំអាង Jenny ជាអគ្គនាយិកា Queen Rose Trading Co,Ltd។ ក្រោមការខិតខំរបស់នាង នៅក្នុងក្រុមហ៊ុននេះ ផ្តោតសំខាន់ដូចជាផលិតផលម៉ាក « Nahana Secret whisper (ទឹកអប់អនាម័យ) Nonus. និង Diblanc»។ នាថ្ងៃទី២២ និង២៣ ធ្នូ ឆ្នាំ២០២១ កន្លងទៅ ស្រីស្អាត Jenny បានមកធ្វើការ ស្វែងយល់ អំពីការ តាំងពិពណ៌ក្រុមហ៊ុន ហ្វ្រេនឆាយ ល្បីៗរបស់កូរ៉េ ដែលមកដល់នៅកម្ពុជា មានចំនួន២០រោងចក្រ នៅអគាពាណិជ្ជកម្មណាហ្គាវើល២PGCT។
កញ្ញា អគ្គនាយិកា រូបនេះបាន បង្ហាញនូវចំណាប់អារម្មណ៍ថា យើងធ្វើនូវកម្មវិធីនេះឡើងមក ដើម្បីជម្រុញអោយ ផលិតផលកម្ពុជា កូរ៉េ អោយមានដំណើរការទៅមុខ អោយកាន់តែល្អតទៅទៀត ។ ជាពិសេសផ្នែកទំនាក់ទំនង និងចង់អោយប្រជាជនខ្មែរ ប្រើជាមួយផលិតផលកូរ៉េ ដែលមិនមានជាតិកាត់ ឬសារធាតុគីមី ដែលធ្វើអោយផ្ទៃមុខយើងទទួលបានការការពារ និងផលវ័យក្មេង មិនចាស់។ ប្រសិនបើបងៗ និងអតិថិជន មិនដែលបានប្រើផលិតកូរ៉េហើយ គិតថាថ្លៃ អត់បានផលលឿនៗ។ យ៉ាងណា នាងសុំជម្រុញទឹកចិត្តអោយបងប្អូន ប្រើផលិតផលកូរ៉េ យឺតមែន ប៉ុន្តែអត្ថប្រយោជន៍របស់គេ គឺមានច្រើនណាស់នៅក្នុងនោះ ព្រោះផលិតផលរបស់គេទី១ មានសារធាតុចិញ្ចឹម ស្រទាប់មុខ ដែលយើងមើលមិនឃើញ និងព្យាបាលពីមួយថ្ងៃទៅមួយថ្ងៃនៅលើផ្ទៃមុខ។ បើយើងប្រើផលិត Skin Care របស់កូរ៉េវានឹងជួយទប់ស្កាត់ និងជួសជុលកោសិកា ខាងក្នុងនិងមានប្រព័ន្ឋ ការពារខាងក្រៅខ្លាំង ដើម្បីទប់ស្កាត់ធូរលីដី មិនអោយចូលក្នុងខ្លួនយើង ហើយជួយមុខយើង អត់ជ្រួញអត់ចាស់ អត់បែកផ្កា ឬអាចម៍រុយនៅលើផ្ទៃមុខ។ផលិតផលរបស់ក្រុមហ៊ុន នាងបានបន្តមានច្រើនលើផ្សារទំនើប និងនៅតាមឱសថស្ថានផ្សេងៗជាច្រើនទៀត និងតំណាងចែកចាយ។ ផលិតផលយើងប្រើដំបូងអត់សូវជឿជាល់តែ យូរបន្តិចនឹងមានគុណភាព បើសិនជាប្រើទៅមិនល្អ យើងទទួលព្យាបាលភ្ញៀវ។
ក្រោមកិច្ចពិភាក្សា និយាយគ្នាយ៉ាង លម្អិត តាមរយៈ វិដេអូ ឆ្លងឆ្លើយគ្នា នាងបាន សម្រេចទិញយកBrand ២ទៀត យកមកដាក់ក្នុងក្រុមហ៊ុន ដែលមានឈ្មោះថា «Bonio និង Pogonla» ដែលជាគ្រឿងសំអាងដដែល ប៉ុន្តែពិតជាមានគុណភាពប្រើ ច្បាស់ពិតប្រាកដ ដោយសារនាងបាន ស្វែងយល់យ៉ាងសុីជម្រៅ មុននាំចូលមកកម្ពុជា។ បើទោះជាកម្មវិធីខាងលើនេះ បញ្ចប់ទៅ តែខាងអគារពាណិជ្ជកម្មនេះនៅតែ ទទួលពិភាក្សា បង្ហាញយោបល់ដល់អាវីករ ដែលចង់ទិញប្រភេទហ្វ្រេនឆាយ ពីខាងកូរ៉េបាន ហើយមិនបាញ់ចេញទៅណាឆា្ងយ នៅទីនេះ មានស្រាប់ ដោយពិគ្រោះគ្នា មិនគិតថ្លៃនោះទេ។ លើសពីនេះនៅក្នុងអគារនេះ កូរ៉េគេ តាំងពិពណ៌១ឆ្នាំ៤លើកឯណោះ ដើម្បីបើកឱកាសអោយ កម្ពុជាយើងសិក្សា ជ្រើសរើសហើយមានច្រើនមុខ។