ភ្នំពេញ: កាលពី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចាក់ជ្រូកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។មុនកើតហេតុរូបគេពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូ suzuki និច មួយគ្រឿងពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ1TZ-9210 ចេញពីកន្លែងធ្វើការមកកន្លែងស្នាក់នៅវិញ ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២ គ្រឿងម៉ាកPCXមួយគ្រឿង និងម៉ាកនិចមួយគ្រឿងមិនចាំស្លាកលេខ ដោយជិះតាមពួកគេពីក្រោយ ហើយបានធ្វើសកម្មភាពធាក់ពួកគេឲ្យដួលម៉ូតូរួចយកមួកសវត្តិភាពវាយទៅលើពួកគេបន្ថែមទៀតបណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសស្រាល ។ភ្លាមនោះជនសង្ស័យក៏បាននាំគ្នាលើកយកម៉ូតូ រួចជិះគេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ចឡើយ។ ជនងគ្រោះបានបញ្ជាក់ថា ជនសង្ស័យមួយក្រុមនោះគឺរូបគេស្គាល់មុខទាំងអស់។
ជនរងគ្រោះជាប្ដីឈ្មោះស៊ាន តុលា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើចុងភៅ ស្នាក់នៅម្ដុំក្បែរផ្សារព្រៃទា មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកប្រពន្ធមានឈ្មោះស្រីអូន អាយុ៣០ឆ្នាំ មុខរបរមេការនៅហាងមួយកន្លែង ស្នាក់នៅជាមួយគ្នា។ជនរងគ្រោះប្ដីប្រពន្ធពីរនាក់នេះ បាននាំគ្នាដើររហូតមកដល់ផ្សារព្រៃទា រួចបានទំនាក់ទំនងហៅសាច់ញាតិមកយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕