ភ្នំពេញ:តារាចម្រៀងលំដាប់ប្រទេសអ្នកនាង ពេជ្រ សោភា បានបញ្ចេញប្រតិកម្មមិនសប្បាយចិត្តលើទ ង្វើររបស់បុគ្គលម្នាក់ដែលបង្ហាញពីចេតនាមើលងា យតម្លៃស្ត្រីខ្មែរកំពុងចេញទៅប្រកួតកម្មវិធីប្រឡងបវរកញ្ញានៅលើឆាកអន្តរជាតិថ្មីៗនេះ។បើតាមយោងតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហោះភ្ជាប់និងខ្លឹមសារសម្លេងរបស់បុរសម្នាក់នោះថាគាត់ដាក់ពាក្យប្រឡងគាត់ជាប់ឬមិនជាប់ក៏ត្រូវការកំលាំងចិត្ត។ពូមើលងាយតម្លៃស្ត្រីខ្មែរពេកហើយ។
យ៉ាងណាមិញចំពោះប្រតិកម្មរបស់តារាចម្រៀង ពេ ជ្រ សោភា ខាងលើនេះគឺកើតឡើងបន្ទាប់បុគ្គលរូបនោះបានធ្វើការផ្ញើសារជាសម្លេងតាមរយ:ឆាត ( Chat)ហ្វេសប៊ុកដោយធ្វើការរិះគន់ដោយមិនសំចៃមាត់ចំពោះការអំពាវនាវឲ្យកូនខ្មែរចូលរួមគាំទ្រនិងបោះឆ្នោតដល់បវ រកម្ពុជាដែលកំពុងចេ ញទៅប្រកួតលើឆាកអន្តរជាតិ។តាមរយ:ពាក្យសម្តីដែលមានលក្ខណ:ប្រមាថមាក់ ងាយមកលើតម្តៃតម្លៃស្ត្រីខ្មែរដែលកំពុងតំណាងប្រ ទេសចេញទៅប្រកួតលើឆាកអន្តរជាតិពីសំណាក់បុរសរូបនេះបានធ្វើឲ្យមហាជននិងអ្នកប្រើប្រាស់ប ណ្តាញសង្គមហ្វេសមួយចំនួនធំផ្ទុះការរិះគន់និងហួ សចិត្តខ្លាំងលើសកម្មភាពបែបនេះ៕