ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ ១៤ ខែធ្នូ ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជានឹងចុះ ត្រជាក់ដល់១៧អង្សាសេ។ក្នុងសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ។ក្រសួងបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °Cនិងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C និងសម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមានៅក្នុងរង្វង់ ១៧°C ។
៣៖ តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ៕