ភ្នំពេញ: ពិតជាមានអារម្មណ៍រំភើបនិងកក់ក្តៅខ្លាំងណាស់គ្រាដែលលោកឧកញ៉ា សម្បត្តិ និងលោកជំ ទាវ ហ៊ឹម សុភ័ក្រ្ត ចុះសួរសុខទុក្ខនិងជួបតំណាងចែ កចាយរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅនាទឹកដីខេត្ត ស្វាយរៀងកាលពីថ្មីៗនេះគឺទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីបងប្អូនដែលរស់នៅទីនោះ។ជាក់ស្តែងនៅលើផេករបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅគេឃើញលោកជំទាវ ហ៊ឹម សុភ័ក្រ្ត ដែលជាអគ្គនា យការក្រុមហ៊ុនបានបង្ហាញអារម្មណ៍រំភើបភ្ជាប់រូប ភាពជាច្រើនសន្លឹកដូច្នេះថាសូមអរគុណចំពោះទឹ កចិត្តនិងក្តីស្រលាញ់ប្អូនស្រី ឡុង ចាន្នី និងប្អូនស្រី ឡុង ស្រីពៅ ព្រមទាំងបងប្អូនអ្នកខេត្តស្វាយរៀងទាំងអស់គ្នាដែលបានទទួលស្វាគមន៍នាងខ្ញុំនិងស្វាមីព្រមទាំងក្រុមការងារយ៉ាងកក់ក្តៅបំផុត។
លោកជំទាវ ហ៊ឹម សុភ័ក្រ្ត មានប្រសាសន៍ទៀតថាបងប្អូនខ្លះរងចាំតាំងពីព្រឹកដល់ល្ងាចអ្នកខ្លះចោល ការងារស្រែចាំការ ដាំស្លរ ដើម្បីមកជួបខ្ញុំនិងស្វាមីជាពិសេសកូនប្រុញ។ពិតជាត្រេកអររំភើបខ្លាំងណា ស់សំរាប់ទឹកចិត្តនិងក្តីស្រលាញ់ចំពោះពួកខ្ញុំហើ យក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខ ភាពល្អ។លោកជំទាវ ហ៊ឹម សុភ័ក្រ្ត បានបន្ថែមថាពិសេសក៏សូមអរគុណប្អូនស្រីឡុង ចាន្នីនិងប្អូនស្រី ឡុងស្រី ពៅ ដែលបានរៀបចំអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសា រនិងរីករាយបំផុត។ជូនពរប្អូនទាំងពីរកាន់តែមានអ តិថិជនគាំទ្រកាន់តែច្រើននិងកាន់តែជោគជយ័ជា មួយគ្រួសារកក់ក្តៅ៕