ខេត្តឧត្តរមានជ័យ ៖ ក្រុមក្មេងទំនើងមួយក្រុម មានគ្នាចំនួន ០៧នាក់ បានផឹកស៊ីទាស់សម្តីគ្នា រួចយកដាវសាម៉ូរ៉ៃ និងកាំបិតខ្វែវ ដេញកាប់គ្នា រួចនាំគ្នារត់គេចខ្លួនអស់ កាលពីវេលាម៉ោង១ និង៣០នាទី រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ នេះបើយោងតាមផេក និងគេហទំព័រ អគ្គស្នងការដ្ឋាននគរបាល ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើងខាងលើបានជាបន្តបន្ទាប់សរុបចំនួន ០៧នាក់។ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការ ដកហូតរួមមាន ដាវសាម៉ូរ៉ៃ ១, កាំបិតខ្វែវ ១ និងម៉ូតូ ២គ្រឿង ។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត ៕