ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មមិនស្មោះត្រង់ រួមទាំងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃសារធាតុអាសបេស្តុស នៅក្នុងស្រុកគងពិសី ។ប្រតិបត្តិការមន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានត្រួតពិនិត្យភាពអនុលោមក្នុងស្ថានីយ/ដេប៉ូប្រេងឥន្ធនៈបានសរុបចំនួន ៥ទីតាំង។ ជាលទ្ធផល រកឃើញ១ដេប៉ូប្រេងឥន្ធនៈ មិនអនុលោម និងបានចាត់វិធានការតាមនីតិវិធីផងដែរ។
ទន្ទឹមនឹងនោះ មន្ត្រី ក.ប.ប. ប្រចាំខេត្តកំពង់ស្ពឺបានអនុវត្តការងារចែកខិតប័ណ្ណ ដើម្បីផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងដល់អាជីវកម្មលក់គ្រឿងសំណង់ក្នុងខេត្ត អំពីផលប៉ះពាល់សុខភាពនៃសារធាតុអាសបេស្តុស (ASBESTOS) ។សូមបញ្ជាក់ថា ស្ថានីយ និងដេប៉ូសាំងមិនតិចទេ ដែលបានលួចរកស៊ីមិនសុចរិត ដោយលក់សាំងមិនគ្រប់លីត្រ និងមានគុណភាណអន់ឲ្យអថិតិជន ។ កន្លងមក ពេលមន្ត្រីជំនាញបានចុះពិនិត្យ និងរកឃើញភាពមិនប្រក្រតីបែបនេះជាហូរហែ ហើយបានធ្វើការពិន័យអន្តរកាណ៍ទៅតាមនីតិវិធីផងដែរ តែយ៉ាងណា ប្រជាពលរដ្ឋចង់ឲ្យមន្ត្រីជំនាញបង្ហាញឈ្មោះម្ចាស់ និងទីតាំងលក់សាំងមិនសុចរិតនោះ ដើម្បីទុកជាការព្រមាន កុំឲ្យម្ចាស់ស្ថានីយ និងដេប៉ូផ្សេងទៀត រកស៊ីមិនត្រឹមត្រូវតាម៕