ខេត្តស្វាយរៀង: ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។មានការស្រែកទ្រហោយំពីសំណាក់ស្ត្រីជាម្ដាយធ្វើឱ្យផ្អើលដល់អ្នកភូមិ ខណៈដែលគាត់មានការធ្វេសប្រហែសជាប់រវល់តែមួយភ្លែតសោះ កូនទៅលេងទឹកពាងលង់ស្លាប់គួរឱ្យសោកស្តាយខ្លាំងណាស់។
ក្មេងប្រុសរងគ្រោះមានឈ្មោះយ៉េ វិច្ឆ័យ អាយុ៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។មុនកើតហេតុឪពុកកូនប្រុសរងគ្រោះបានទៅធ្វើការដូចសព្វដង ដោយទុកឱ្យប្រពន្ធមើលថែកូនជាធម្មតា។ ក្រោយមកដោយសារតែម្តាយ មិនឃើញ ឮសំឡេងកូននិយាយខុសពីរាល់ដងទើបម្ដាយស្រែកហៅនិងដើររកក៏មានក៏មានការភ្ញាក់ផ្អើលថាកូនលង់ទឹកពាងស្លាប់បាត់ទៅហើយ។
ក្រោយមកដោយសារតែអ្នកភូមិមិនអស់ចិត្តក៏បាននាំគ្នាជួយសង្គ្រោះធ្វើចលនាដៃជើងដើម្បីអោយមានខ្យល់ដង្ហើមឡើងវិញ តែអកុសលហួសពេលទៅហើយ។សពក្មេងប្រុសខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី ៕