អាមេរិក៖ អាជ្ញាធរបាននិយាយថា សិស្សអាយុ ១៥ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅវិទ្យាល័យ Michigan ដោយបានសម្លាប់សិស្ស ៣នាក់ និងមនុស្ស ៨នាក់ផ្សេងទៀតរងរបួស រួមទាំងគ្រូបង្រៀនយ៉ាងតិចម្នាក់ផងដែរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសហអាមេរិក។អាជ្ញាធរ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុមអ្នកស៊ើបអង្កេតនៅតែព្យាយាមកំណត់មូលហេតុសម្រាប់ការបាញ់ប្រហារកាលពីថ្ងៃអង្គារ នៅវិទ្យាល័យ Oxford ក្នុងសង្កាត់ Oxford នៅចម្ងាយ ៥០គីឡូម៉ែត្រខាងជើងទីក្រុង Detroit ។
អាជ្ញាធរមិនបានបញ្ចេញឈ្មោះជនសង្ស័យភ្លាមៗនោះទេ ប៉ុន្តែបាននិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មាននាទីនៃការបាញ់ប្រហារ មុនម៉ោង ១រសៀល (ម៉ោងក្នុងស្រុក)។
ប៉ូលិសបានដកហូតកាំភ្លើង១ដើម និងទស្សនាវដ្តីមួយចំនួន ដែលប្រើសម្រាប់ទុកគ្រាប់កាំភ្លើង ដែលជនសង្ស័យប្រើក្នុងការបាញ់ប្រហារ។សិស្ស ៣នាក់ ដែលត្រូវបានគេសម្លាប់នោះ មានអាយុ ១៦ឆ្នាំម្នាក់ និងក្មេងស្រីពីរនាក់ អាយុ ១៤និង១៧ឆ្នាំ ។ អ្នករបួសពីរនាក់ បានទទួលការវះកាត់ ហើយអ្នករបួស ៦នាក់ទៀត ស្ថិតក្នុងស្ថានភាពមិនប្រក្រតី។អភិបាល Gretchen Whitmer ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “ខ្ញុំគិតថានេះ គឺជាសុបិន្តអាក្រក់បំផុតរបស់ឪពុកម្តាយគ្រប់រូប។”លោក Joe Biden ប្រធានាធិបតីអាមេរិក បាននិយាយថា៖ “នៅពេលយើងបានដឹងពីព័ត៌មានលម្អិត អារម្មណ៍របស់ខ្ញុំ បានគិតដល់គ្រួសារដែលស៊ូទ្រាំនឹងទុក្ខសោក ដែលមិនអាចនឹកស្មានដល់នៃការបាត់បង់មនុស្សជាទីស្រឡាញ់៕”