តារាមុខស្រស់នៅ សុីនឿន បានដឹកដៃភរិយា ថតPre Wedding នៅលើស្ពានស្ទឹងត្រង់ក្រូចឆ្មារ ក្រោយមកសម្តេចតេជោ បានប្រសិទ្ឋនាមថា «ស្ពានភ្ជាប់និស្ស័យ»។រូបភាពដែលលោក បានថតបែប គូសង្សារនៅលើស្ពានថ្មី ទើបតែដាក់សម្ពោធនេះ ពិតជាភ្ញាក់ផ្អើល ដោយសារទាក់ទាញអ្នកនៅទីនោះ នឹងនាំគ្នាថតកម្សាន្ត ហើយប្រែក្លាយជាតំបន់ទេសចរណ៍មួយទៀត នែខេត្តកំពង់ចាមទៅខេត្តត្បូងឃ្មុំនៃប្រទេសកម្ពុជា។
ស្ពានមិត្តភាព កម្ពុជា ចិនស្ទឹងត្រង់ ក្រូចឆ្មារ ឬស្ពានភ្ជាប់និស្ស័យ បានដាក់សម្ពោធថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ដែលសម្តេចតេជោហ៊ុន សែនបានអញ្ជើញ សម្ពោធផ្ទាល់។ បើតាមក្រសួងសាធារណៈការនិងដឹកជញ្ជូន បានអោយដឹងថា មានប្រវែង១១៣៣ម៉ែត្រ ទទឹងមានប្រហែង១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង Aមេ ប្រើរយៈពេលសាងសង់៤២ខែ ចំណាយទឹកប្រាក់ជាង៥៦លានសហរដ្ឋអាមេរិក។ ស្ពាននេះស្ថិតនៅចំនុច ភូមិបឹងដែង ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត ។ នេះជាស្ពានថ្មីមួយទៀត ដែលតភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ។ ជាងនេះនឹងបង្កើតភាពរីកចម្រើននៃការដឹកជញ្ជូនអោយកាន់ តែប្រសើរទៀត។
មានការអបអរគ្រប់គ្នា ទាំងហ្វេននិងអ្នកក្នុងចង្កោមសិល្បៈ នៅពេលដែលដឹងថា តារាប្រុសមានឈ្មោះល្បីល្បាញនៅក្នុងសិល្បៈ រួមមានលោក នៅ ស៊ីនឿន ជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដល់គូសំពះផ្ទឹម។ នេះចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់និងជាដំណឹងល្អ សម្រាប់សិល្បៈ ដែលរកឃើញតារាមានឱកាសឆ្លងដល់ពិធីរៀបការ តបតាមការចង់ឃើញពីមហាជន។លោកនៅ ស៊ីនឿន នឹងរៀបការជាមួយ ក្រមុំអាណិកជន មកពីអាមេរិកនាថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២១ ចំពេលលោកខួបកំណើត ។ ពិធីមង្គលការនោះ នឹងជះលុយច្រើនពាន់ដុល្លារដើម្បីឲ្យសមឋានៈ តារាលេចធ្លោ និងសមកេរ្តិ៍ឈ្មោះដោយ ប្រារព្ឋឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ទីកន្លែងលំដាប់ផ្កាយ៥។