ភ្នំពេញ:បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនដោយខឹងប្រពន្ធស្តីបន្ទោសរឿងយកទូរស័ព្ទទៅបញ្ចាំបានលុយ១០ម៉ឺនរៀលមកចាយចោលប្រពន្ធនិងកូនស្រី២នាក់ឲ្យនៅកំព្រាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទីតាំងស្ថិតត្រង់ចំណុចបន្ទប់ជួល ក្នុងភូមិកន្ទោកជើងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។សពខាងលើមានឈ្មោះ ណូ ពុតស្រី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ ។មានប្រពន្ធឈ្មោះឈិនណារ៉េតអាយុ២១ឆ្នាំនិងកូនស្រី២នាក់ ម្នាក់អាយុ៣ឆ្នាំនិងម្នាក់ទៀត អាយុ៦ខែ ។
តាមប្រភពព័ត៌មានពីប្រពន្ធសពបានឲ្យដឹងថាកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១កន្លងមកនេះសពត្រូវជាប្តីបានយកទូរស័ព្ទ១គ្រឿងយកទៅបញ្ចាំបានលុយ១០ម៉ឺនរៀលរហូតមកដល់យប់កើតហេតុខ្លួនជាប្រពន្ធបាននិយាយថាហេតុអ្វីបានជាយកទូរស័ព្ទទៅបញ្ចាំតាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធ៥ឆ្នាំហើយរហូតមានកូន២នាក់ទៀតមិនធ្វើបែបនេះទេ ហេតុអ្វី បន្ទាប់ពីប្រពន្ធ និយាយរួច ប្រពន្ធបានចូលសម្រាកធម្មតា ចំណែកប្តី (សព)នៅអង្គុយខាងក្រៅ រហូតដល់ម៉ោង១២យប់ស្រាប់តែបាត់ប្តីនាំគ្នា ដើររកក៏ប្រទះឃើញចងក ស្លាប់បាត់ទៅហើយ ។ក្រោយពេលកើតហេតុក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យកោសល្យវិច័្ចយរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕