អ្នកនាង យ៉ុង ចាន់កណ្ណិកា ដែលក្លាយជា អ្នកជំនួញ អន ឡាញ ដ៍ជោគជ័យ បានចេញចម្រៀង ដែលជាបទពីមុន របស់អ្នកនាង និងcover ឡើងវិញ។ បើទោះជាពេលនេះ អ្នកនាង មានមុខរបរ ណែនដៃបែបណា ក៍អ្នកនាងហាក់ ការពារតំណែងជាតារាធ្លាប់ល្បីឈ្មោះ ហើយថែមទាំងចេញ នូវចម្រៀងល្អៗ ដែលធ្លាប់ចាក់ដោតមហាជន អោយស្តាល់លង់កាលពីច្រើនឆ្នាំមុន។បទចម្រៀង២បទដែល អ្នកនាង ចាន់កណ្ណិកា បង្ហោះនៅផេក របស់អ្នកនាងកំពុងផ្ទុះ ការគាំទ្រ ពេញបណ្តាញសង្គមនាពេលប៉ុន្មានថ្ងៃនេះ។ ចម្រៀង២បទនោះមាន ចំណងជើងថា «ស្រណោះផ្កាខ្ទុម»និងបទ«អ្នកឈឺគឺអូន»។ ២បទនេះជាប្រភេទចម្រៀង ដែលជួយអោយ អ្នកស្តាប់អណ្តែតអណ្តូង ហើយគ្រាន់តែអ្នកនាងបង្ហោះភ្លាមឃើញថា ទទួលបានការគាំទ្រយ៉ាងខ្លាំង។ ចំនួនអ្នកចូលទស្សនាក៍ឃើញថា ចូលមកជាបន្តបន្ទាប់កើនឡើងរហូតទើបធ្វើ អោយអ្នកនាងយ៉ុង ចាន់កណ្ណិកា និងក្រុមការងារ មានកម្លាំងចិត្តបាត់ហត់នឿយ ក្នុងការផលិតហើយ នឹងរកបទល្អៗមកសម្តែងច្រៀងរាំទៀត។
រយៈពេលជាច្រើនឆ្នាំមកហើយ ដែល តារាតូចច្រឡឹង យ៉ុង ចាន់កណ្ណិកា ខកខានកាន់ក្បាលមេក្រូ ច្រៀងសម្តែងធ្វើអោយ មានការនឹករលឹកពី មិត្តអ្នកស្តាប់។ ក្រោយបង្ហាញវត្តមាននៅ លើបទចម្រៀងសម្តែងដោយខ្លួនឯង ធ្វើអោយគេភ្ញាក់ផ្អើលហើយសម្រស់និងសំឡេងវិញ នៅតែល្អចង់ស្តាប់ដដែល។ ចង់ដឹងថាចម្រៀងដែល អ្នកនាង កណ្ណិកា ថៅកែឡេ និង សាឡនរូបនេះ ពិរោះបែបណា តោះចូលរួមស្តាប់កម្សាន្តទាំងអស់គ្នា៖