រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖«បុរសម្នាក់ដែលផុសជេរប្រមាទមេីលងាយមកលេីសមត្ថកិច្ចត្រូវបានចូលខ្លួនមកទទួលស្គាល់នូវកំហុស ធ្វេីកិច្ចសន្យា និងបានថតជាវីដេអូសុំទោសជាសាធារណ:ផងដែរ។នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ សំរិត រីក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ ១១៧ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Marc André ដែលបានចែករំលែងវីដេអូ (Share) ដែលបានសរសេរខ្លឹមសារជាអក្សរជេរប្រមាថមកលើសមត្ថកិច្ចកិច្ចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់មន្រ្តីអនុវត្តច្បាប់ ។
ឈ្មោះ សំរិត រីក បានចូលខ្លួនមកបំភ្លឺ និងបានទទួលនូវកំហុសខុសឆ្គងដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ដើម្បីសុំការលើកលែងទោសផងដែរ ៕សូមចូលរួមសហការផ្សព្វផ្សាយតែព័ត៌មានពិត !!!» ៕