ភ្នំពេញ ៖ បុរសម្នាក់ដេកស្លា.ប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២១ស្ថិតនៅបន្ទប់ជួលមួយកន្លែងស្ថិតនៅមុខស្នាក់ការកងរាជអាវុធហត្ថខណ្ឌមានជ័យ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះប៊ូប៊ីភេទប្រុសអាយុ៥១ឆ្នាំមុខរបររត់ម៉ូតូឌុបនិងជាអ្នកមើលខុសត្រូវបន្ទប់ជួលខាងលើនេះផងដែរ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅយប់មុនពេលថ្ងៃកើតហេតុ គេឃើញបុរសខាងលើនេះ បានផឹកស្រាស្រវឹងជោកជាំ ហើយបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់គាត់ ដោយខឹងប្រពន្ធគាត់មិនរៀបចំបាយឲ្យគាត់ហូបបន្ទាប់មកបុរសខាងលើនេះបានបិទទ្វារបន្ទប់ចូលដេកក្នុងបន្ទប់តែម្នាក់ឯង ចំណែកប្រពន្ធនិងកូនចូលដេកបន្ទប់ផ្សេងទល់មុខគ្នា លុះនៅវេលាម៉ោង៥ជិតភ្លឺ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១គេបានឃើញបុរសខាងលើចេញមកបើកទ្វារបណ្តើរម៉ូតូរបស់គាត់ចេញមកខាងក្រៅចតទុកមុខបន្ទប់ ហើយក៏បានចូលទៅដេកក្នុងបន្ទប់វិញខណ:ពេលនោះក៏មានស្ត្រីម្នាក់ដែលស្នាក់នៅបន្ទប់ក្បែរគ្នាឃើញជនរងគ្រោះដេកលើខ្សែភ្លើងគាត់ក៏បានចូលទៅទាញខ្សែភ្លើងចេញពីលើខ្លួនជនរងគ្រោះហើយយកដៃទាញគាត់ឲ្យភ្ញាក់ទើបដឹងថាបុរសខាងលើបានដា.ច់ខ្យល់បាត់បង់ជីវិតបាត់ទៅហើយទើបបង្កឲ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការហ៊ុព័ទ្ធនៅជុំវិញកន្លែងកើតហេតុហើយសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ក៏បានរាយការណ៍បន្តទៅកាន់ការិយាល័យបច្ចេកទេសនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពជនរងគ្រោះនៅកន្លែងកើតហេតុ។
ក្រោយពេលសមត្ថកិច្ចជំនាញ បានពិនិត្យសពរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះ ស្លា.ប់ដោយសារខ្យល់គរគាំងបេះដូង ដោយគាត់ពុំសូវបានទទួលទានអាហារឲ្យបានគ្រប់គ្រាន់ខ្វះជាតិបាយ ។សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕