ភ្នំពេញ ៖ បុរសជានិស្សិតម្នាក់ ត្រូវបានជនមិនស្គាល់មុខស្ទាក់កា.ប់នឹងកាំបិ.តផ្គា.ក់ បណ្តាលឱ្យស្លា.ប់នៅនឹងកន្លែង ខណះពេលធ្វើដំណើរមកពីផឹកត្រឡប់ទៅកន្លែងស្នាក់នៅ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២រំលងអាធ្រាត្រចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវចូលផ្សារដើមស្រល់ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ ស៊ិន ខុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិស្សិតនិងជាកម្លាំងភ្នាក់ងារចារកម្ម ស្នាក់នៅក្នុងវត្តចាស់ ផ្លូវទន្លេសាបភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ចំណែកជនដៃដល់ ពុំស្គាល់អត្តសញ្ញាណឡើយ បានប្រើកាំបិ.តផ្គា.ក់មួយដើម បានលបស្ទាក់កា.ប់ទៅលើជនរងគ្រោះ។តាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាអង្គុយផឹកនៅសួនច្បារមាត់ទន្លេ លុះដល់វេលាយប់ជ្រៅក៍បានធ្វើដំណើរត្រឡប់ទៅវត្តដែលជាកន្លែងស្នាក់នៅ ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពស្ទាក់ផ្លូវលួចកា.ប់ជនរងគ្រោះនឹងកាំបិ.តផ្គា.ក់ បណ្តាលឱ្យរងរបួសធ្ងន់ ដោយសារតែរបួសធ្ងន់ធ្ងរពេក ជនសង្ស័យក៍បានដាច់ខ្យល់ស្លា.ប់នៅកន្លែងកើតហេតុតែម្តង ។តាមព័ត៌មានអោយដឹងថាបន្ទាប់ពីកា.ប់មកលើជនរងគ្រោះរួចហើយ ជនដៃដល់ក៍បានគេចខ្លួនបាត់ដោយយកកាំបិ.តផ្គា.ក់ទៅបោះចោល នៅក្បែរចេតិយក្នុងវត្តចាស់។
ទាក់ទិននឹងករណីខាងលើនេះ គេពុំដឹងថា ជនដៃដល់មានគំនុំអ្វីជាមួយជនរងគ្រោះនោះឡើយ ។ក្រោយពេលកើតហេតុ ស.ពជនរងគ្រោះត្រូវបាននគរបាលបញ្ជូនទៅតម្កល់ទុកនៅឈាបនដ្ឋាន វត្តចាស់ ។ លុះព្រឹកឡើង នគរបាលជំនាញបានសហការណ៍ជាមួយនគបាលមូលដ្ឋាណចុះទៅត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕