ភ្នំពេញ : នៅវេលាម៉ោង១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងែទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ត្រីម្នាក់ជាជនជាតិថៃបានដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលមកកម្ពុជាត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប ។
ស្ត្រីរូបនោះត្រូវកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា សហការជាមួយសមត្ថកិច្ចគយនិងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខាងលើនេះគឺចេញ ពីប្រទេសម៉ាលី ឆ្លងកាត់ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង រួចចូលមកប្រទេសកម្ពុជា ៕