កញ្ញា វ៉ា ម៉ាលីណា បានធ្វើអោយគេភ្ញាក់ផ្អើលតែម្តងក្រោយពេលជាប់ ជាកញ្ញា ឯក មានទម្រង់មុខស្រស់ដាច់គេ ក្នុងការប្រកួតMiss Grand Cambodia ២០២១ កន្លងទៅ។ កញ្ញា បានចូលដល់១០រូបចុងក្រោយ ដោយមិនបានក្លាយជាតួឯកម្ចាស់មកុដនោះទេ។ ប៉ុន្តែឆ្លងយល់ពីបទពិសោធន៍ បវរកញ្ញា នេះច្រើនដងរបៀបបង្ហាញខ្លួនលើ វេទិកា វ៉ា ម៉ាលីណា អាចនឹងពិចារណាមកកាន់ការ ប្រឡងកម្មវិធី កញ្ញាឯកមួយ ដើម្បីបំពេញក្តីស្រម៉ៃ អោយដល់គោលដៅ។
វ៉ា ម៉ាលីណា អំឡុង ប្រឡង Miss Grand កម្ពុជា នាងតំណាងខេត្តព្រះវិហារ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង លើការបង្ហាញខ្លួនលើឆាក មិនថាជាឈុត ប៊ីគីនី ឈុតតំណាងជាតិ និតរាត្រីសមោលស។ នាងក៍ក្លាហានមិនអន់ជាងគេឡើយ ។ពិសេសស្នាមញញឹមស្រស់ ទាក់ទាញ និងមុឺងមាត់ការងារ មិនតក់ស្លុតនិងខ្លាចឆាក។ ម៉ាលីណា បានធ្លាប់ប្រឡងកម្មវិធីកញ្ញាឯកសង្រ្កាន្ត ដែរដោយបាន តំណែងលេចធ្លោគួរសម។ នេះបង្ហាញថា នាងមានការតស៊ូច្រើនលើផ្នែកបវរកញ្ញា។ បើទោះជានាងមិនទាន់ដល់ចំនុចពិសេសក្តោប់ អោយគេស្គាល់ចាំជាងនេះ លីណានឹងមិនបោះបង់ចោលឡើយ ក្រោយពេលនាងបាន លះបង់ពេលវេលា នៅជាមួយអាជីពបវរកញ្ញា ដើម្បីក្លាយជាតារាចែងចាំងម្នាក់។
ទឹកមុខញញឹមស្រស់សមជា ម្ចាស់ពាន វ៉ា ម៉ាលីណា បានគូសបញ្ជាក់ថា នាងកំពុងសម្លឹងមើលលើការងារប្រឡង នៅក្នុងកម្មវិធីមួយផ្សេងទៀត ក្រោយពេលចប់ការប្រកួតកន្លងមក។នាងព្យាយាមស្វែងយល់អោយ យល់ការងារហើយ នឹងអាចដាក់ពាក្យ។ ការគិតបែបនេះ មកពីយល់ថា ក្លាយជាម្ចាស់មកុដ គឺមិនងាយ ហើយឆ្លងកាត់ការប្រឡងច្រើនដង។ម្ល៉ោះហើយយើង មិនត្រូវដកថយ យកគម្រូរៀមច្បងមកមើល តាមថាគាត់ខំបែបណាទម្រាំបានតួឯក។ ដូចនេះនាងនឹងព្យាយាមធ្វើ អោយបានបើទោះជាលំបាកបែបណា។ ក្រោយពេលប្រឡងចប់ការប្រកួតកន្លងមក ឃើញថា យើងទទួលបានការងារបំពេញផ្សេងៗដែរ ។ នាងចង់ក្លាយជាតារាមួយដួង មានឈ្មោះល្បីក្នុងស្រុកទើប ពង្រឹងសមត្ថភាពចេញ ពីខ្លួនឯងសិនមុននឹងអោយគេស្គាល់។